សាលាក្ដី​នឹង​កោះ​ហៅ ឌុច ទៅ​បំភ្លឺ​ករណី ០០២ នៅ​ខែ​មីនា

2012-02-22

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម គ្រោង​នាំ​យក​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួល​ស្លែង មក​ផ្ដល់​សក្ខីកម្ម​ក្នុង​សំណុំរឿង ០០២ នៅ​ខែ​មីនា​ ខាង​មុខ​នេះ។

Photo courtesy of ECCC

៣-កុម្ភៈ-២០១២៖ អតីត​ប្រធាន​គុក​ទូល​ស្លែង ឬ​មន្ទីរ​ស-២១ លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅ​ក្នុង​សវនាការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម។

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែល​សាលាក្ដី​ខ្មែរក្រហម​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​បង្ហាញ​ថា លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច សាក្សី និង​អ្នក​ជំនាញ​ជិត ៦០ នាក់​ផ្សេង​ទៀត នឹង​ត្រូវ​កោះ​ហៅ​ឱ្យ​មក​បំភ្លឺ​ដល់​អង្គ​ជំនុំជម្រះ​នៅ​ក្នុង​សវនាការ​សួរ​ដេញ​ដោល​អំពី​រចនាសម្ព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ ព្រម​ទាំង​តួនាទី​របស់​ជន​ជាប់​ចោទ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា ឌុច ដែល​តុលាការ​កំពូល​ទើប​នឹង​ចេញ​សាលដីកា​ឱ្យ​ជាប់​គុក​មួយ​ជីវិត កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ គឺ​ស្ថិត​ក្នុង​បញ្ជី​សាក្សី​សម្ងាត់​ជាង ១​ពាន់​នាក់​របស់​សាលាក្ដី។

លោក​ថា អត្តសញ្ញាណ​សាក្សី​សម្ងាត់​សាលាក្ដី​នឹង​បញ្ចេញ​ឱ្យ​នៅ​ក្នុង​មួយ​ដំណាក់​ម្ដងៗ៖ «អ៊ីចឹង​នៅ​ក្នុង​ពេល​នេះ​គេ​បាន​បង្ហាញ​អត្តសញ្ញាណ​សាក្សី​ម្នាក់ ដែល​សំខាន់ គឺ​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ជា​អតីត​ប្រធាន​គុក​ទួល​ស្លែង ហើយ​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ហ្នឹង ផ្ដន្ទាទោស​ដាក់​គុក​អស់​មួយ​ជីវិត។ អ៊ីចឹង​គាត់​នឹង​ឡើង​មក​ធ្វើ​សាក្សី​ក្នុង​សំណុំរឿង ០០២ ហើយ​ចាប់​ផ្ដើម​ដំបូង​ គឺ​ទាក់ទង​ជាមួយ​នឹង​រចនាសម្ព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ព្រម​ទាំង​តួនាទី​របស់​ជន​ជាប់​ចោទ គឺ​លោក នួន ជា លោក អៀង សារី និង​លោក ខៀវ សំផន»

ការ​នាំ​យក​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច មក​ផ្ដល់​សក្ខីកម្ម​នេះ គឺ​ស្រប​គ្នា​នឹង​ការ​ទាមទារ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ អៀង សារី គឺ​លោក ម៉ៃឃើល ខាណាវ៉ាស (Micheal Karnavas) ដែល​បាន​ស្នើសុំ​ទៅ​អង្គ​ជំនុំជម្រះ កាល​ពី​សប្ដាហ៍​មុន៖ «ដូច្នេះ​យើង​ខ្ញុំ​សុំ​ជំទាស់​ចំពោះ​ការ​ទទួល​យក​ចម្លើយ​ណា​មួយ​ដាក់​ក្នុង​សំណុំរឿង ដោយ​មិន​ហៅ ឌុច មក​ផ្ដល់​សក្ខីកម្ម​នោះ​ទេ»

ឯកសារ​សាលាដំបូង​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​បាន​សរសេរ​ថា មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ នួន ជា បាន​ស្នើសុំ​ឱ្យ​អង្គ​ជំនុំជម្រះ​ស្ដាប់​សក្ខីកម្ម​សាក្សី​បន្ថែម​ចំនួន ៤៧ នាក់ ពាក់ព័ន្ធ​នឹង​អង្គហេតុ​បក្ស​កុម្មុយនិស្ត​កម្ពុជា។ ប៉ុន្តែ​អង្គ​ជំនុំជម្រះ​ព្រោះ​មេធាវី​ពុំ​បាន​ពន្យល់​ហេតុ​ផល​ច្បាស់​លាស់។

រហូត​មក​ដល់​នេះ ភាគី​នានា​បាន​ស្នើសុំ​ឱ្យ​អង្គ​ជំនុំជម្រះ​ស្ដាប់​សក្ខីកម្ម​សាក្សី​សរុប​ចំនួន ១.០៥៤​នាក់។ អង្គ​ជំនុំជម្រះ កំពុង​ពិនិត្យ​សាក្សី​ទាំង​នេះ ហើយ​មួយ​ចំនួន​អង្គ​ជំនុំជម្រះ​សម្រេច​កោះ​ហៅ​មក​ផ្ដល់​សក្ខីកម្ម។

ឯកសារ​នេះ​ក៏​ជា​ការ​ជូន​ដំណឹង និង​ណែនាំ​ភាគី​ពាក់ព័ន្ធ ឱ្យ​ចាត់ចែង​ពេល​វេលា​របស់​ខ្លួន​ជាក់លាក់​សម្រាប់​សួរ កាំង ហ្កេកអ៊ាវ ហៅ ឌុច និង​សាក្សី​ផ្សេង​ទៀត ឱ្យ​បាន​ត្រឹម​ថ្ងៃ​ទី ១២ មីនា ឆ្នាំ ២០១២ ដែល​ជា​ថ្ងៃ​សាលា​ដំបូង​ចាប់​ធ្វើ​សវនាការ​ជា​បន្ត​ទៀត៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

អ្នក​អាន​អនាមិក :

Feb 22, 2012 06:07 AM

អ្នក​អាន​អនាមិក :

Feb 22, 2012 03:39 AM

ឧបករណ៍រឿង

អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

លោក អៀង សារី ធ្លាក់​ខ្លួន​ឈឺ

សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​សួរ​សាក្សី​ដែល​ជា​ក្មួយ​របស់ ប៉ុល ពត

សាក្សី​ក្នុង​សាលាក្ដី​ខ្មែរក្រហម ភ័យ​រឿង​ចម្លើយ​​វ័ណ្ឌ​ក​ខ្លួន​ឯង

ក្មួយ​របស់ ប៉ុល ពត ផ្ដល់​សក្ខីកម្ម ក្នុង​សាលាក្ដី​ខ្មែរក្រហម

នួន ជា បដិសេធ​សក្ខីកម្ម​របស់ ឌុច

បក្ស​សមរង្ស៊ី​គ្រោង​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​បឹង​ជើង​ឯក ថ្ងៃ​១៧ មេសា

សាក្សី ឌុច៖ កុំ​ចាប់​អ្នក​ផ្សេង​ទៀត មក​បញ្ជាក់

មេធាវី​ជន​ជាប់​ចោទ អៀង សារី សួរ​ដេញ​ដោល​សាក្សី ឌុច

ឌុច ថា​មេធាវី នួន ជា មាន​ចេតនា​ទុច្ចរិត​មក​លើ​គាត់

ឌុច និយាយ​ពី​ការ​កាត់​ផ្ដាច់​មនោសញ្ចេតនា




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org