អ្នក​ភូមិ​មាន​ជម្លោះ​ដី​នៅ​ពោធិ៍សាត់​ត្រៀម​ប្ដឹង​ក្រុមហ៊ុន​ភាពីម៉ិច

ប្រជាពលរដ្ឋ ១៧​គ្រួសារ នៅ​ភូមិ​ព្រងិល ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ មាន​គម្រោង​ដាក់​បណ្ដឹង​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដើម្បី​សុំ​ការ​ជួយ​អន្តរាគមន៍ ដោយ​ពួក​គាត់​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ភាពីម៉ិច​ថា បាន​រំលោភ​យក​ដី​ចំការ​របស់​ពួក​គាត់​ជាង ២៥​ហិកតារ ដោយ​មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​ខេត្ត​ផង។
ដោយ មណ្ឌល កែវ
2012-08-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជម្លោះ​ដី ពោធិ៍សាត់ ៣០៥
កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បញ្ជា​ឲ្យ​មក​ជួយ​ការពារ​កម្មករ​ក្រុមហ៊ុន​ភាពីម៉ិច ធ្វើ​សកម្មភាព​រំលោភ​យក​ដី​អ្នក​ភូមិ នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​៣១ កក្កដា ឆ្នាំ​២០១២។
RFA/Mondulkeo

«សំឡេង​យំ»៖ សំឡេង​ទ្រហោ​យំ​សំពះ​អង្វរ​របស់​ប្រជាពលរដ្ឋ ១៧​គ្រួសារ​នៅ​ភូមិ​ព្រងិល ពុំ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ខេត្ត​រំជួល​ចិត្ត​នោះ​ទេ។

បុរស​អ្នក​ភូមិ​ឈ្មោះ មុត ខន ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រងិល ឃុំ​ព្រងិល។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ សីហា ថា កម្លាំង​ប្រដាប់​អាវុធ​មួយ​ក្រុម​ដែល​អះអាង​ថា បាន​ទទួល​បញ្ជា​ពី​អភិបាល​ខេត្ត​លោក ខូយ សុខា បាន​មក​គំរាម​ពួក​គាត់​ឲ្យ​ប្រគល់​ដី​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច បើ​មិន​ដូច្នោះ​ទេ​ពួក​គាត់​នឹង​ត្រូវ​ចាប់​ខ្លួន។ គាត់​ថា ទន្ទឹម​នឹង​ការ​គំរាម​កំហែង​ពី​កម្លាំង​ប្រដាប់​អាវុធ មាន​កម្មករ​ក្រុមហ៊ុន​ប្រមាណ ៤០​នាក់ បាន​នាំ​គ្នា​ដើរ​រុះរើ​ដក​បង្គោល​របង​ដី​ដែល​អ្នក​ភូមិ​បាន​ធ្វើ​ដើម្បី​សម្គាល់​ព្រំ​ដី​របស់​ពួក​គាត់ រួច​ក្រុមហ៊ុន​បាន​យក​ត្រាក់ទ័រ​មក​ឈូស​ឆាយ​ដណ្ដើម​យក​ដី​ធ្លី​របស់​អ្នក​ភូមិ​តែម្ដង។

លោក មុត ខន៖ «ដី​នេះ​ពួក​ខ្ញុំ​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៨៧ ម៉្លេះ តែ​ដល់​ឆ្នាំ​១៩៩៥ ខាង​រដ្ឋបាល​ព្រៃ​ឈើ​គាត់​មក​ប្រាប់​ថា ជា​ដី​ព្រៃ​របស់​រដ្ឋ។ ពួក​ខ្ញុំ​មាន​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​ថា ពួក​ខ្ញុំ​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៨៧ មែន ជា​ពិសេស​មាន​ដើម​ឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ ដូច​ជា​ដូង ស្វាយ ជា​ដើម បាន​ទទួល​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ...»

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ផៃ ស៊ីចាន់ បាន​ឲ្យ​ដឹង​ថា ក្រុម​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​បាន​មក​គំរាម​ឲ្យ​គាត់​ចាកចេញ​ពី​ដី​នេះ​ជា​បន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ​គាត់​នឹង​រង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ៖ «សម្ដេច​ស្រែក​ថា ដី​ទី​ណា​ប៉ះពាល់​ជាមួយ​ប្រជាជន​គឺ​ត្រូវ​កាត់​ទៅ​ឲ្យ​ប្រជាជន។ តែ​ឥឡូវ​ប៉ះពាល់​ហើយ​តែ​ក្រុមហ៊ុន​បែរ​ជា​ដណ្ដើម​យក​តែម្ដង។ ខ្ញុំ​ចង់​ដឹង​ថា ហេតុ​អី​សម្ដេច​ស្រែក​ហើយ​តែ​ខាង​ក្រោម​គេ​មិន​ស្ដាប់។សម្រែក​របស់​សម្ដេច​គ្មាន​ប្រសិទ្ធភាព ក្រុមហ៊ុន​បាន​បំពាន​លើ​ប្រសាសន៍​របស់​សម្ដេច ឥឡូវ​យើង​ខ្ញុំ​សុំ​ឲ្យ​សម្ដេច​ជួយ...»

ដី​ទំនាស់​ដែល​មាន​ទំហំ​ជាង ២៥​ហិកតារ​នេះ ស្ថិត​នៅ​ម្ដុំ​ច្រក​អណ្ដូង​ត្រាវគៀត ចម្ងាយ​ប្រមាណ ១.៦០០​ម៉ែត្រ​ពី​ថ្នល់​ជាតិ​លេខ ៥៦ ឆ្ពោះ​ទៅ​ទិស​ខាង​កើត ស្ថិត​ក្នុង​ភូមិ​ព្រងិល ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

មេ​ឃុំ​ព្រងិល គឺ​លោក ឱក ឈឹម មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ភាពីម៉ិច មក​ដាក់​ទីតាំង និង​ឈូស​ឆាយ​ដី​ដោយ​ពុំ​មាន​សិក្សា​ពី​ផល​ប៉ះពាល់ លុះ​កើត​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ទើប​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ។

លោក​ថា បញ្ហា​នេះ​ហួស​ពី​លទ្ធភាព​ដោះស្រាយ​របស់​អាជ្ញាធរ​ឃុំ​លោក​សុំ​ឲ្យ​ថ្នាក់​លើ​ជួយ​រក​ដំណោះស្រាយ​ទំនាស់​នេះ​ជូន​ប្រជាពលរដ្ឋ​ផង៖ «ក្រុមហ៊ុន​គេ​មើល​មិន​ឃើញ​អាជ្ញាធរ​ភូមិ ឃុំ​ទេ។គេ​ចង់​ធ្វើ​អ្វី​គេ​ធ្វើ​តែ​ខ្លួន​គេ លុះ​កើត​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ទើប​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ...»

សំណូមពរ​អាជ្ញាធរ​ឃុំ​ពុំ​ទទួល​បាន​លទ្ធផល​ទេ។ ដោយ​កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា អាជ្ញាធរ​ខេត្ត​បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ឲ្យ​កម្មករ​ក្រុមហ៊ុន​ដក​បង្គោល​របង និង​ឈូស​ឆាយ​ដី​ទំនាស់​នេះ​តែម្ដង។

ដោយ​អស់​សង្ឃឹម​ចំពោះ​អាជ្ញាធរ​ខេត្ត អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​កំពុង​រៀបចំ​ពាក្យ​បណ្ដឹង​ទៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ដើម្បី​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ជួយ​ពួក​គាត់​វិញ​ម្ដង។

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ភាពីម៉ិច កំពុង​រំលោភ​លើ​សេចក្ដី​ជូន​ដំណឹង​របស់​រាជរដ្ឋាភិបាល លេខ ២៨៩ ចុះ​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០១១ ត្រង់​ចំណុច​ដែល​បាន​ចែង​ថា ចំពោះ​ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់​បង្កបង្កើន​ផល និង​អាស្រ័យ​ផល​ត្រូវ​ដក​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ហើយ​រក្សា​ទុក​ឲ្យ​ប្រជាពលរដ្ឋ។ លោក​ថា អាជ្ញាធរ​ខេត្ត​ក៏​កំពុង​រួម​ចំណែក​រំលោភ​លើ​សេចក្ដី​ជូន​ដំណឹង​របស់​រាជរដ្ឋាភិបាល​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

It's media.

Aug 06, 2012 09:06 AM

Sreth

ពី Poy Pet

Land problems was become a cancer of our society already! People in cambodia about 85% are farmers, without their land where they can make their living? and the authority warning them "put in prison" Why all you in Cambodia afraid about prison, why not just go to prison together, I heart in french time was colonized in Cambodia, they used the same warning the khmers and they afraid of it, even they didn't commit any crime at all they tried to bribe the authorities to be free. I want to trow out while I hear this idea again and again! This three years prisons are full, so we must raise tax and money from foreign support build more or use the khmer rouge regime style. All and all go to prison better than free out side but in a worst situation ( we are all in prison now) , don't be stupid any more wake up.. Thanks

Aug 06, 2012 05:33 AM

អ្នក​អាន​អនាមិក

Where ever that have land problem we are often heard that cause by Pheapimix company. Is the owner of the company is Khmer? Does she have heart?

Aug 06, 2012 03:55 AM

អ្នក​អាន​អនាមិក

Every day when we listen to the news, we only hear the people loose their land to the corrupted government. Instead, people are threatened to put in jail by the authorities if they're not moving out. This corrupted system is spent out of control all over Cambodia right now. They've never thought about people's pain and suffering that they've gone through from day to day. The corrupted authorities just want to collect all the dollars and stuff them in their suitcases before the upcoming election, because they will never have chances to do this again.

Aug 06, 2012 02:59 AM