ពលរដ្ឋ៖ មាន​អាជ្ញាធរ​ស្រុក​ស្វាយ​លើ​ខ្លះ ពាក់ព័ន្ធ​អាជីវកម្ម​ឈើ​ខុស​ច្បាប់

ប្រភព​ពី​ប្រជា​ពលរដ្ឋ បាន​អះអាង​ថា មាន​មន្ត្រី​នគរបាល មន្ត្រី​កង​រាជ​អាវុធហត្ថ និង​មន្ត្រី​សាលា​ស្រុក​ស្វាយ​លើ​ខ្លះ កំពុង​ជាប់​ពាក់ព័ន្ធ ក្នុង​ការ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ នៅ​ក្នុង​ទឹក​ដី ដែល​ខ្លួន​គ្រប់គ្រង។

0:00 / 0:00

ដោយសារ​តែ​មន្ត្រី​មាន​អំណាច​ពាក់ព័ន្ធ​ជា​មួយ​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ គឺ​បាន​ធ្វើ​ឱ្យ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ នៅ​ទី​នោះ មិន​មាន​ប្រសិទ្ធភាព​ច្រើន​ទេ។

ការ​កាប់​នឹង​ដឹក​ជញ្ជូន​ឈើ តាម​រ៉ឺម៉ក​ម៉ូតូ តាម​រថយន្ត​ធុន​តូច និង​ធុន​ធំ ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ នៅ​តែ​កើត​មាន​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្វាយ​លើ ចម្ងាយ​ប្រមាណ​ជាង ៧០ គីឡូ​ម៉ែត្រ ភាគ​ឦសាន ពី​ទី​រួម​ខេត្ត​សៀមរាប។

សូម​ចុច​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហង្ស សាវយុត ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។