អ្នកភូមិ​នៅ​ស្រុក​ថ្មពួក ព្រមាន​ចំពោះ​ការកាប់ឈើ

ពលរដ្ឋ​ចំនួន ២៥០​គ្រួសារ​នៃ​ភូមិ​មួយ​ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ឤទិត្យនេះ ព្រមាន​អំពី​លទ្ធភាព​នៃ​ការធ្វើ​ក្បួន​ដង្ហែ ប្រឆាំង​ទៅ​នឹង​ការ​ទន្ទ្រាន កាប់​បំផ្លាញ​ព្រៃឈើ លើ​ផ្ទៃ​ដី​សហគមន៍ ទំហំ ២១៥​ហិកតា ។

0:00 / 0:00

តំណាង​ពលរដ្ឋ​ទាំង ២៥០​គ្រួសារ នៃ​ភូមិ​ស្វាយ ឃុំ​ថ្មពួក លោក ឡុក ជឹម បាន​មាន​ប្រសាសន៍​អំពី​គម្រោង​ដង្ហែ​ក្បួន នៅ​មុខ​សាលា​ឃុំ និង​សាលាស្រុក ៖ š«អ្នក​ស្រុក គេ​ចង់​ថា ធ្វើ​ជា​ក្បួន​ដង្ហែ ដើម្បីទៅសុំតវ៉ា នៅ​សាលា​ឃុំ ហើយ​និង​សាលាស្រុក ។ ការទាមទារ​របស់​អ្នក​ស្រុក​មិន​មែន​ថា ទាម​ទារ​យក​មក​ធ្វើ​ជា​សម្បត្តិ​ឯកជន​ទេ គឺ​ចង់​ទាមទារ​ធ្វើ​ជា​សម្បត្តិ​រួម ក៏ប៉ុន្តែ ដោយ​សារ​ដី​នោះ ជា​ដី​សហគមន៍ គាត់​ចង់​បាន​ទាមទារ​ចំណែក​មក​ធ្វើ​ជា ឱ្យ​ដូច​ថា មន្ត្រី​ដែល​មាន​សតម្ថកិច្ច ដោះស្រាយ​ធ្វើ​ម៉េច ឱ្យ​បាន​ផលប្រយោជន៍​មក នៅ​ក្នុង​សហគមន៍​វិញ›»

ការ​ព្រមាន​នេះ ធ្វើ​ឡើង​មួយ​សប្តាហ៍ បន្ទាប់​ពី​បណ្តឹង​របស់​ប្រជា​សហគមន៍ ភូមិស្វាយ ដែល​ផ្តិត​មេដៃ ដោយ​ពលរដ្ឋ​ចំនួន ២៥០​នាក់ ស្នើ​សុំ​ឱ្យ​លោក​មេឃុំ ជួយ​អន្តរាគមន៍ បញ្ឈប់​ការកាប់​រាន​ទន្ទ្រាន​ព្រៃឈើ លើ​ដី​សហគមន៍ ចំនួន ២១៥​ហិកតា នៅច្រក​នាងម៉ុម ភ្នំព្រះ គឺ​នៅ​ខាង​លិច ភ្នំព្រះ ចម្ងាយ​ប្រហែល​ពី ៥០០​ទៅ ៦០០​ម៉ែត្រ នៃ​ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ មិន​ត្រូវ​បាន​គេចាត់ការ និង​ឆ្លើយតប ។

មេឃុំថ្មពួក លោក កុល ម៉ក់ បានមានប្រសាសន៍​ថា ឃុំ​មិន​មាន​សមត្ថភាព ដោះ​ស្រាយ​បណ្តឹង​នោះ​ទេ និង​ថា បញ្ហា​ខ្លះ លោក​មិន​ឤច​និយាយ​បាន ៖ š«ប៉ុស្តិ៍​មិន​ឤច​ដោះស្រាយ ទៅ​បាន វា​ពិបាក​និយាយ ។ សូម​ទៅ​ជួប​លោក​អភិបាលរង​ស្រុក លោក ឌៀប ឈួន ជាមួយ​នឹង ខាង​ភូមិបាល ។ ខ្ញុំ​ប្រាប់​គេ អម្បាញ់មិញ​ហើយ›»

អភិបាលរង​ស្រុកថ្មពួក លោក ឌៀប ឈួន បញ្ជាក់ថា ដីព្រៃនោះ ពិត​ជា​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ស្រុក​ថ្មពួក​មែន ប៉ុន្តែ​ការគ្រប់គ្រង គឺស្ថិត​នៅ​ក្នុងអំណាច របស់​រដ្ឋបាលព្រៃ​ឈើ និង សហគមន៍ ព្រៃឈើ ។ ទោះជាយ៉ាងនេះក្តី លោកថា ឤជ្ញាធរស្រុក និងហៅគ្រប់ភាគី ទាំងអស់ មកចូលរួមដោះស្រាយ ។

លោក ឌៀប ឈួន បានមានប្រសាសន៍ថា ៖ š«យើងអត់ទាន់បាន ចាត់ការទេ ព្រោះដីហ្នឹង ពិតមែនតែ វានៅក្នុងស្រុកមែន ប៉ុន្តែការគ្រប់គ្រង របស់ សហគមន៍ព្រៃឈើ ជាមួយនឹង រដ្ឋបាលព្រៃឈើ ។ ដល់អ៊ីចឹងទៅ អត់ទាន់បានហៅ ភាគីទាំងអស់ហ្នឹង មកជជែកគ្នាទេ ដោយសារ ប៉ុន្មានថ្ងៃនេះ ជាប់បុណ្យអី ។ ប្រហែលជា ចូលឆ្នាំហើយ បានអញ្ជើញទាំងអស់គ្នា មកនិយាយគ្នា»› ។

មន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកថ្មពួក លោក ឈាង បានស្នើឱ្យពលរដ្ឋ ដាក់បណ្តឹង មកកាន់ រដ្ឋបាលព្រៃឈើផង ។

តំណាងសហគមន៍ព្រៃឈើ ស្រុកថ្មពួក លោក ចាន់ សារ៉ន បានប្រាប់ វិទ្យុឤស៊ីសេរីថា ដីព្រៃ នៅតំបន់ភ្នំព្រះ ក្នុងភូមិសាស្ត្រ ស្រុកថ្មពួក មានទំហំ ១៤០០០ហិកតា ដែលក្នុងនោះ ១២៦០ហិកតា ស្ថិតនៅក្រោម ការគ្រប់គ្រង របស់សហគមន៍ព្រៃឈើ របស់លោក និងក្រៅពីនោះ គឺស្ថិតនៅក្រោម ការគ្រប់គ្រង របស់រដ្ឋបាលព្រៃឈើ ។

បើតាមតំណាងសហគមន៍ ព្រៃឈើស្រុកថ្មពួកដដែល ព្រៃដែលស្ថិតនៅក្រោម ការគ្រប់គ្រង របស់ សហគមន៍ព្រៃឈើ បានរងការកាប់បំផ្លាញ ប្រហែល ៣០ភាគរយ ក៏ប៉ុន្តែ របស់ រដ្ឋបាលព្រៃឈើ កំពុងរងការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរ និងថា មានដីព្រៃខ្លះ កំពុងត្រូវបានគេ លួចលក់ ទៅឱ្យឈ្មួញ ៕