ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក (WHO) ត្រៀមចែកខិត្តប័ណ្ណអបរំពីវិធីការពារខ្លួនពីជំងឺផ្តាសាយប្រភេទថ្មី A(H1N1) ចំនួន៥០ម៉ឺនសន្លឹក ដល់អ្នកមកចូលរួមពិធីអុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែខាងមុខនេះ។
១២-តុលា-០៩: លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលលើកបង្ហាញខិត្តប័ណ្ណអប់រំអំពីផ្ដាសាយA(H1N1)។
ការត្រៀមចែកខិត្តប័ណ្ណអប់រំនេះ បានប្រកាសដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីរសៀលថ្ងៃច័ន្ទ(១២ តុលា)កន្លងមកនេះ នៅក្នុងសន្និសីទកាសែតមួយ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា ក្នុងព្រះរាជពិធីបុណ្យអុំទូកក្រសួងរំពឹងថា មនុស្សប្រមាណជាង១លាននាក់ នឹងមកចូលរួមកំសាន្តក្នុងពិធីបុណ្យប្រពៃណីជាតិនេះ ដែលក្រសួងនិងអង្គការធ្វើការបម្រើសុខភាពទាំងអស់ ត្រូវឆ្លៀតអបរំមហាជន ចែកខិត្តប័ណ្ណឲ្យចេះការពារខ្លួនពីជំងឺផ្តាសាយប្រភេទថ្មី A(H1N1)។
លោក ម៉ម ប៊ុនហេង មានប្រសាសន៍ដូច្នេះ ៖ «ដើម្បីឲ្យបងប្អូនបានកាន់តែយល់ ធ្វើយ៉ាងម៉េចចាប់ផ្ដើមពីខ្លួនយើង ការពារខ្លួនយើង ហើយបើខ្លួនយើងមានផ្ដាសាយ ធ្វើម៉េចកុំឲ្យឆ្លងទៅអ្នកដទៃ ដូច្នេះត្រូវយកកន្សែង យកក្រមាខ្ទប់មុខ ហើយបើនរណាឈឺក្ដៅខ្លួនខ្លាំង ហៅថា ផ្ដាសាយធំ សូមសម្រាកនៅផ្ទះធ្វើម៉េចឲ្យជាសិន»។
ប្រធាននាយកដ្ឋានការពារជំងឺឆ្លងនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ទូច ថ្លែងថា ក្នុងពេលធាតុអាកាសប្រែប្រួល ពិសេសរដូវត្រជាក់ជិតមកដល់ មនុស្សជាច្រើនអាចកើតជំងឺផ្តាសាយ។ លោកណែនាំឲ្យពលរដ្ឋត្រូវចេះការពារខ្លួនក្រែងអាចមានអ្នកជំងឺផ្តាសាយប្រភេទថ្មី A(H1N1) បានចម្លង។
កាលពីថ្មីៗនេះ មានមនុស្ស៣នាក់ហើយទើបស្លាប់ដោយសារការឆ្លងជំងឺផ្តាសាយប្រភេទថ្មី A(H1N1) នៅក្នុងចំណោមអ្នកជំងឺសរុប១៣៣នាក់។ ការឆ្លងរហ័ស ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលដដែលអះអាងថា បានកើតទៅលើអ្នកមានបញ្ហាសុខភាព អ្នកកើតជំងឺហឺត សួត របេង ថ្លើម ទឹកនោមផ្អែម បេះដូង ក្រលៀនខ្សោយ ធាត់ពេក ស្ត្រីមានផ្ទៃពោះ អ្នកផ្ទុកមេរោគអេច្ឆ.អាយ.វី និងអេដស៍ជាដើម ដែលអ្នកទាំងនោះត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងកិច្ចការពារខ្លួនពីជំងឺផ្តាសាយប្រភេទថ្មី A(H1N1)។
ខិត្តប័ណ្ណដែលគេគ្រោងនឹងចែកចាយក្នុងពិធីប្រណាំងទូកនោះ នឹងត្រូវគេលើកយកអំពីវិធីការពារខ្លួនបង្ការជំងឺ A(H1N1) ដោយឲ្យលាងដៃជាប្រចាំ មិនត្រូវខាកស្តោះក្នុងទីសាធារណៈ ត្រូវខ្ទប់មាត់ដោយប្រើក្រដាសនៅពេលក្អក កណ្តាស់ និងត្រូវចេះប្រើម៉ាស់ពាក់ការពារផ្លូវដង្ហើម នៅពេលចូលទៅកាន់ហ្វូងមនុស្ស។ ប្រសិនបើអ្នកមានជំងឺផ្តាសាយ មិនត្រូវមករៀន ឬមកធ្វើការ ដែលនាំឲ្យជំងឺនោះអាចចម្លងទៅអ្នកដទៃ។ អ្នកជំងឺផ្តាសាយ បើមិនក្តៅខ្លួនខ្លាំងទេ ត្រូវសម្រាកនៅផ្ទះយ៉ាងហោច១អាទិត្យ ហើយត្រូវពិសាទឹកក្តៅអ៊ុនៗឲ្យបានច្រើន និងលេបថ្នាំបញ្ចុះកម្ដៅ។
មកដល់ពេលនេះ ការរីកសាយប្រភេទជំងឺផ្ដាសាយថ្មី A(H1N1) បានកើតនៅភ្នំពេញ កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង សៀមរាប បាត់ដំបង និងខេត្តស្វាយរៀង៕
អ្នកកើតជំងឺផ្ដាសាយA(H1N1)នៅកម្ពុជាកើនដល់៤៤៤នាក់
មន្ត្រីសុខាភិបាល៖ ពលរដ្ឋយកចិត្តទុកដាក់ក្នុងការការពារជំងឺផ្តាសាយថ្មី
មន្ទីរសុខាភិបាលខែត្រសៀមរាបគ្រោងធ្វើយុទ្ធនាការផ្សព្វផ្សាយពីផ្តាសាយថ្មី
សហជីពកម្មករសុំឲ្យអាជ្ញាធរផ្សព្វផ្សាយពីវិធីការពារជំងឺផ្ដាសាយថ្មី
ថ្នាំបង្ការជំងឺគ្រុនផ្តាសាយA(H1N1)នឹងមកដល់កម្ពុជាខែក្រោយ
មន្រ្តីសុខាភិបាលបារម្ភពីការឆ្លងនៃជំងឺផ្ដាសាយថ្មីក្នុងពេលអុំទូក
ពលរដ្ឋបារម្ភពីការឆ្លងរាតត្បាតនៃគ្រុនផ្ដាសាយA(H1N1)នៅកម្ពុជា
WHOនិងក្រសួងសុខាភិបាលគ្រោងធ្វើយុទ្ធនាការផ្សព្វផ្សាយពីគ្រុនផ្តាសាយថ្មី
អ្នកស្លាប់ដោយសារគ្រុនផ្ដាសាយ A(H1N1) កើនដល់៣នាក់ហើយនៅកម្ពុជា
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
Great idea, Pls help to keep protection from spreading of swine flu in our world. It is very simple to protect from this contagious disease but if fail to adapt the doctor's instruction, it will become very dangerous to your life.
2009-10-16 01:17
swine flu had spread from one person the other in cambodia so please take this seriously,,,,,
2009-10-14 21:36
មើលមតិទាំងអស់.