ព្រះសង្ឃ និង​នយោបាយ

បព្វជិត​នៃ​ពុទ្ធសាសនា និង​អ្នក​វិទ្យាសាស្ត្រ​នយោបាយ បាន​បង្ហាញ​ថា វិស័យ​ពុទ្ធសាសនា​នៅ​តែ​មាន​តួនាទី​សំខាន់ សម្រាប់​ចូល​រួម​អភិវឌ្ឍន៍​សង្គម និង​ផ្សះផ្សា​ដួង​ចិត្ត​មនុស្ស ព្រម​ទាំង​ពន្លត់​ភ្លើង​ហិង្សា។
ដោយ សេក បណ្ឌិត
2012-09-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លួន សុវ៉ាត ៣០៥
កម្លាំង​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​ព្រះភិក្ខុ លួន សុវ៉ាត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២។
RFA/Uon Chhin

ប៉ុន្តែ ព្រះសង្ឃ​មួយ​ចំនួន​ដែល​បាន​ព្យាយាម​អប់រំ​គាំទ្រ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ តាម​បែប​ធម៌​ព្រះពុទ្ធ​សាសនា​នោះ កំពុង​ជាប់​ចោទ​ថា​ជា​សង្ឃ​នយោបាយ និង​មាន​និន្នាការ​ទៅ​រក​បក្ស​នយោបាយ​ដែល​ប្រឆាំង​រដ្ឋាភិបាល​គ្រប់គ្រង​អំណាច។

ការ​ប្រតិបត្តិ​របស់​ព្រះសង្ឃ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មាន​ទស្សនៈ​យល់​ឃើញ​ផ្ទុយ​គ្នា​នៅ​ឡើយ ជុំវិញ​បញ្ហា​ព្រះពុទ្ធ​សាសនា និង​បញ្ហា​នយោបាយ។

មាន​ទស្សនៈ​ខ្លះ​ថា ព្រះសង្ឃ​មិន​គួរ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​គ្រប់គ្រង​ប្រទេស​នោះ​ទេ ប៉ុន្តែ​ទស្សនៈ​ខ្លះ​ថា ព្រះសង្ឃ​ក៏​ស្ថិត​ក្នុង​សង្គម​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ។ ដូច្នេះ ព្រះសង្ឃ ឬ​បព្វជិត មិន​អាច​ធ្វើ​មិន​ដឹង​មិន​ឮ ចំពោះ​ចំណោទ​បញ្ហា​សង្គម​ដែល​កំពុង​កើត​មាន​ចំពោះ​មុខ​នោះ​បាន​ទេ។

ទាក់​ទង​បញ្ហា​នេះ បណ្ឌិត​ផ្នែក​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច មាន​ប្រសាសន៍​ថា ក្នុង​យុគ​សម័យ​ដែល​មាន​ការ​វិវឌ្ឍ​ទៅ​រក​បច្ចេកវិទ្យា​ជឿន​លឿន ព្រះសង្ឃ​មិន​អាច​គង់​នៅ​ផ្តាច់​ឆ្ងាយ​ពី​បញ្ហា​របស់​សង្គម​មនុស្ស​បាន​ឡើយ។

ជា​ទ្រឹស្ដី បាន​បញ្ជាក់​ថា ព្រះសង្ឃ​មិន​កាន់ ឬ​មិន​ដើរ​តួ​ធ្វើ​នយោបាយ ប៉ុន្តែ​ច្បាប់​បាន​ចែង​ថា ព្រះសង្ឃ​មាន​សិទ្ធិ​បោះ​ឆ្នោត។ ត្រង់​ចំណុច​នេះ ចង់​ឬ​មិន​ចង់ ព្រះសង្ឃ​ត្រូវ​តែ​ជាប់​ជំពាក់​នឹង​រឿង​នយោបាយ ពីព្រោះ​ត្រូវ​ស្វែង​យល់​ពី​បញ្ហា​នយោបាយ ដើម្បី​សម្រេច​ព្រះទ័យ​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត។

ចំណែក បណ្ឌិត ហ៊ាង រិទ្ធី ប្រធាន​អង្គការ​ស៊ីអិនរ៉ូ (CNRO) និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​មួយ​នៅ​កម្ពុជា លោក​មាន​ប្រសាសន៍​មិន​យល់​ស្រប​ចំពោះ​ច្បាប់​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ជាប់​កាតព្វកិច្ច​ចូល​រួម​បោះ​ឆ្នោត​នោះ​ទេ។ លោក​យល់​ថា បញ្ហា​នេះ​ជា​ការ​ជំរុញ​ឲ្យ​ព្រះសង្ឃ​ជាប់​ជំពាក់​នឹង​រឿង​នយោបាយ និង​នាំ​ឲ្យ​ព្រះសង្ឃ​ប្រតិបត្តិ​ខុស​នឹង​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​សាសនា។

លោក​បន្ត​ថា ព្រះសង្ឃ​មាន​តួនាទី​សំខាន់​ណាស់​ទៅ​ហើយ ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​សង្គម​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ធម៌​អប់រំ​ផ្លូវ​ចិត្ត​មនុស្ស កុំ​ឲ្យ​មាន​ចិត្ត​គំនិត​អាក្រក់​ប្រព្រឹត្តិ​នូវ​អំពើ​ហិង្សា។

ទាក់​ទង​បញ្ហា​នេះ​ដែរ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ដែរ​ថា សព្វថ្ងៃ​នេះ ព្រះសង្ឃ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា លែង​មាន​ចិត្ត​ជា​កណ្ដាល​ទៅ​ហើយ ថ្វី​បើ​សំបក​ខាង​ក្រៅ​ថា​មិន​ដើរ​តួ​នយោបាយ ប៉ុន្តែ​ផ្លូវ​ចិត្ត​ខាង​ក្នុង ពោរពេញ​ទៅ​ដោយ​និន្នាការ​នយោបាយ។ ធម៌​ទេសនា​មួយ​ចំនួន​ធំ​បច្ចុប្បន្ន បាន​ក្លាយ​ពី​ធម៌​របស់​ព្រះពុទ្ធ​ទៅ​ជា​ធម៌​នយោបាយ ឬ​ធម៌​ទេសនា​នោះ​បាន​បង្កប់​នូវ​សារ​នយោបាយ​ជាច្រើន។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ស្ទើរ​គ្រប់​ធម៌​ទេសនា សុទ្ធ​តែ​មាន​ជូនពរ​ទៅ​ដល់​អ្នក​ធំ ឬ​អ្នក​នយោបាយ​មាន​អំណាច ដែល​តាម​ពិត ព្រះសង្ឃ​ត្រូវ​ជូន​ពរ​ដល់​សព្វ​សត្វ​លោក​ផង​ទាំង​ពួង ដោយ​មិន​រើសអើង។

លោក​បន្ត​ថា នៅ​សម័យ​នេះ ព្រះសង្ឃ​ពិបាក​នឹង​ផ្តាច់​ចេញ​ពី​នយោបាយ​ណាស់ ពីព្រោះ​ព្រះសង្ឃ​ខ្លះ​នៅ​តែ​ចង់​បាន​មុខ​មាត់ តំណែង​មិន​ចាញ់​គ្រហស្ថ​ប៉ុន្មាន​ឡើយ។

ទោះ​យ៉ាង​ណា​ក្តី ការ​វាយ​តម្លៃ ឬ​ការ​ដៅ​លើ​ព្រះសង្ឃ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​គេ​និយម​ហៅ​ខ្លី​ថា សង្ឃ​នយោបាយ​នោះ តែង​តែ​ផ្តល់​នូវ​វិបត្តិ​អាក្រក់​ដល់​ព្រះសង្ឃ​ទាំង​ឡាយ​ណា ដែល​ជាប់​ចោទ​ថា បាន​បម្រើ​នយោបាយ​ឲ្យ​បក្ស​ប្រឆាំង។

ព្រះសង្ឃ​មួយ​អង្គ មាន​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម គឺ​ព្រះតេជព្រះគុណ ថាច់ កុងភួង។ សព្វថ្ងៃ ព្រះអង្គ​គង់​នៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​ព្រះអង្គ​ភៀស​ព្រះ​កាយ​ពី​ដែនដី​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម មក​កម្ពុជា ក្រោយ​មក​ទៀត ព្រះអង្គ​ត្រូវ​ភៀស​ខ្លួន​បន្ត​ចេញ​ពី​កម្ពុជា​ទៀត កាល​ពី​ប្រមាណ ៥ឆ្នាំ​មុន​នេះ ដោយ​មាន​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា​ពាក់ព័ន្ធ​រឿង​នយោបាយ។

ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា កាល​ពី​ថ្ងៃ​ទី២៥ កញ្ញា ថា ព្រះសង្ឃ​ដែល​មាន​និន្នាការ​ទៅ​រក​អ្នក​ធំ ច្រើន​មាន​ផល​ល្អ ប៉ុន្តែ បើ​ព្រះសង្ឃ​ចង់​បញ្ចេញ​មតិ​ដើម្បី​ចូល​រួម​ស្នើ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ការពារ​ផល​ប្រយោជន៍​សហគមន៍ ដែល​ត្រូវ​អ្នក​មាន​អំណាច​គំរាម​កំហែង​នោះ ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា ជា​សង្ឃ​នយោបាយ ចូល​រួម​ជាមួយ​បក្ស​ប្រឆាំង ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​ជា​សង្ឃ ហើយ​ចុង​បញ្ចប់ ត្រូវ​ចាប់​ផ្សឹក​ទាំង​បង្ខំ ឬ​បណ្ដេញ​ចេញ​ពី​វត្ត​អារាម​ជាដើម។

ព្រះភិក្ខុ​ខេមចារោ យស ហ៊ុត មាន​ថេរ​ដីកា​ថា ព្រះសង្ឃ​មាន​តួនាទី​សំខាន់​បី​យ៉ាង សម្រាប់​ជួយ​ដល់​សង្គម​ជាតិ ក្នុង​នោះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​ដោយ​ប្រយោល​ខ្លះ​ដែរ គឺ​ទី​មួយ កិច្ចការ​សាសនា ទី២ កិច្ចការ​នយោបាយ គឺ​ព្រះសង្ឃ​មាន​តួនាទី​ជួយ​រំលឹក ជួយ​ដាស់​តឿន​អ្នក​នយោបាយ ឲ្យ​ធ្វើ​ការ​បម្រើ​ជាតិ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​យក​ធម៌ យក​ច្បាប់​ជា​ធំ ឲ្យ​គោរព​ការ​បែង​ចែក​អំណាច មាន​យុត្តិធម៌ ឲ្យ​ចេះ​ធ្វើ​ពលិកម្ម​ផ្ទាល់​ខ្លួន ដើម្បី​ពលរដ្ឋ និង​សង្គម​ជាតិ​ជាដើម។ ចំពោះ​បញ្ហា​សេដ្ឋកិច្ច​វិញ ព្រះសង្ឃ​ក៏​ត្រូវ​អប់រំ​ឲ្យ​អ្នក​ជំនួញ​ទាំង​ឡាយ ត្រូវ​រក​ស៊ី​ប្រកប​ដោយ​ធម៌ ដោយ​គោរព​ច្បាប់ ដោយ​សុចរិត ដើម្បី​សេចក្តី​សុខ សេចក្តី​ចម្រើន​ទាំង​អស់​គ្នា។

ព្រះតេជព្រះគុណ​ពន្យល់​ថា សកម្មភាព​របស់​ព្រះសង្ឃ​បែប​នេះ មិន​មែន​ជា​នយោបាយ​មួយ​ដែល​ដណ្ដើម​អំណាច​ដោយ​ឈរ​ឈ្មោះ​ជា​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬ​ដើម្បី​ផល​ប្រយោជន៍​បុគ្គល​ផ្ទាល់​ខ្លួន​នោះ​ទេ។

ការ​វាយ​តម្លៃ​ព្រះសង្ឃ​ថា ជា​សង្ឃ​នយោបាយ​ខុស​ពី​ធម៌​វិន័យ​ព្រះពុទ្ធ​នោះ ទាល់​តែ​មាន​ការ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ប្រកប​ដោយ​ពុទ្ធិ ដោយ​បញ្ញា ទើប​ការ​សន្និដ្ឋាន​នោះ​មាន​តម្លៃ​ជា​សាកល មិន​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ដល់​ជន​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ ឬ​នាំ​ឲ្យ​ល្អក់​កករ​ក្នុង​វិស័យ​ពុទ្ធសាសនា ហើយ​បព្វជិត​នៃ​ព្រះពុទ្ធ​សាសនា គួរ​តែ​ធ្វើ​អ្វី​មួយ ដែល​ជា​ប្រយោជន៍​សម្រាប់​ជន​គ្រប់​រូប​ទូទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Have you seen that Khmer Monk vote? or does Khmer Monk have the vote in Cambodia country before? If the Phnom Penh knowledgeable government have allowed monk vote, that is a violation; It would do violence to our Buddha's cultural as monk to eat dog meat.

Sep 28, 2012 01:18 AM

CheyVorman007

ពី AngKor Wat

សូមសង្កេតមើលសង្ឃមួយចំនួនដែលបានត្រូវគេនិមន្តអោយ
ចូលTVសព្វថ្ងៃនៅក្រោយខ្នងមានរូបថតមនុស្សពីរនាកស្រីនឹង
ប្រុសឈរទទឹមគ្នាដែលយើងស្គាល់ច្បាស់ថាជាន្នកណា។ទស្សន
បស់ខ្មុំ បើខ្មុំជាសង្ឃនោះវិញ ក្នុងកុដរបស់ខ្មុំគឺមានរូបព្រះពុទ្ធ
សម្តេចជួនណាតនឹងរូបដែលទាក់ទងនឹងព្រះពុទ្ធ តែផ្ទុយទៅ
វិញសង្ឃទាំងនោះតែងអោយគេថតខ្លួនធើ្វយ៉ាងណាអោយឃើញ
រូបនៅខាងក្រោយផង រូបនោះចំពោះសង្ឃទាំងនោះសំខាន់ជាង
រូបព្រះពុទ្ធទៅទៀត។

Sep 27, 2012 10:02 AM

MISS MALARY

ពី WASHINGTON DC< USA

This is an EXCELLENT ARTICLE to help, to wake some munks and all civilian people to understand very well. Nowaday, majotiey of munks do not know what is the roles for themselves. Munks do not stand in the middle, some are extremely to the righ or to the left. for GOOD, munks must follow the BUDDHA's PATH ( PREAH TREY BEI DAK), everything are in there. PREAH SUNG go wrong way, PREAH PUTT SASSNA RO LEAY HEUY!!! COUTRY WII BE GONE TOO!!! I appreciate very much to RFA for this wonderful TOPIC. This topic is so very cleary, munks and people shoud completely understand.

Sep 27, 2012 09:56 AM

sam sang svanhn

ពី Georgia, USA.

Khmer People must understand what I said. Ten knowledgeable Khmer People including myself can't compare even one stupid person from Vietnam. "Cambodian government as the rabbit taken in a trap now"

Sep 27, 2012 09:46 AM