លោក ថាវ គឹមហោ អតីតអគ្គលេខាធិការរងនៃគណបក្ស នរោត្តម រណឫទ្ធិ បានបញ្ជាក់ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ការដែលលោករត់ចោលគណបក្ស នរោត្តម រណឫទ្ធិនោះ គឺដោយសារមើលឃើញថា បក្សនេះមិនឋិតថេរ។
លោកបន្តថា ករណីដែលព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចេញលែងធ្វើនយោបាយនោះគឺមិនមែនជាឧទាហរណ៍មួយនៃការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំនោះឡើយ។
អ្នកនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ លោក ស៊ុត ឌីណា មានប្រសាសន៍ថា គណបក្សលោកមិនបានដឹងពីចំនួនអ្នកដែលចេញពីបក្សថាមានប៉ុន្មាននោះទេ។
ចំណែកឯ លោក ជាម យៀប សមាជិកសភាពីគណបក្សប្រជាជនកម្ពុជានោះវិញបានបញ្ជាក់នៅថ្ងៃនេះថា មិនទាន់មានការសម្រេចកំណត់តួនាទីដល់អ្នកទាំងនោះនៅឡើយទេ ប៉ុន្តែថាគណបក្សក៏មិនធ្វើឲ្យអ្នកទាំងនោះខកចិត្តដែរ៕
