រដ្ឋ​សភា​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ឲ្យ​អ្នកស្រី មូរ សុខហួរ ឡើង​វិញ

រដ្ឋ​សភា កាល​ពី​​​ថ្ងៃ​ពុធ ទី​២៦ កញ្ញា បាន​សម្រេច​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ វិញ ក្រោយ​ពី​បាន​ដក​ហូត​អស់​រយៈពេល ៣​ឆ្នាំ​មក។
ដោយ យន់ សាមៀន
2012-09-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មូរ សុខហួរ ៣០៥
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ផ្ដល់​បទ​សម្ភាសន៍​អ្នក​អ្នក​កាសែត​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១២។
RFA/Uon Chhin

ការ​ផ្ដល់​អភ័យ​ឯកសិទ្ធិ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​សាលាឧទ្ធរណ៍​បាន​ផ្ដល់​នីតិសម្បទា​ជា​តំណាងរាស្ត្រ​ឲ្យ​អ្នកស្រី កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១២។

អ្នកស្រី មូរ សុខហួរ បញ្ជាក់​ថា អ្នកស្រី​បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រី​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ថា ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន បាន​សម្រេច​ផ្ដល់​អភ័យ​ឯកសិទ្ធិ​របស់​អ្នកស្រី​ឡើង​វិញ៖ «ការ​កសាង​សភា​នេះ យើង​ត្រូវ​កសាង​ដោយ​ឯកភាព​គ្នា សម្រាប់​ផល​ប្រយោជន៍​ខ្មែរ យើង​ត្រូវ​តែ​ការពារ។ ដូច្នោះ​ខ្ញុំ​មិន​ចង់​ឃើញ​មាន​ការ​ដក​ហូត​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​ណា​មួយ​ជា​បន្ត​ទៀត ជា​ពិសេស​នៅ​ពេល​ដែល​តំណាងរាស្ត្រ​នោះ​កំពុង​តែ​បំពេញ​ភារកិច្ច​បេសកម្ម»

កាល​ពី​ឆ្នាំ​២០០៩ អ្នកស្រី មូរ សុខហួរ បាន​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍ ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ថ្លែង​ប្រដូច​ស្ត្រី​ម្នាក់​ជា​ស្រី​ជើង​ខ្លាំង។ អ្នកស្រី មូរ សុខហួរ អះអាង​ថា លោក ហ៊ុន សែន និយាយ​នោះ គឺ​សំដៅ​លើ​រូប​អ្នកស្រី ប៉ុន្តែ​លោក ហ៊ុន សែន បាន​ប្ដឹង​តប​បណ្ដឹង​អ្នកស្រី មូរ សុខហួរ ពី​បទ​បរិហារកេរ្តិ៍​វិញ។ ក្រោយ​មក​តុលាការ​បាន​កាត់​ក្ដី​ឲ្យ​អ្នកស្រី​ចាញ់​ក្ដី​លោក ហ៊ុន សែន ហើយ​តម្រូវ​ឲ្យ​អ្នកស្រី​បង់​ប្រាក់​ចំនួន ៤​ពាន់​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

sovanna

ពី phnom penh

ខ្ញុំគិតថាតុលាការស្រុកខ្មែរ មិនមានតម្លារភាពចំពោះមុខ​ច្បាប់ចំពោះអ្នកទន់ខ្សោយ តុលាការគិតពីផលប្រយោជន៍​ផ្ទាល់ខ្លួន ក្លាចគេ និង លោភលន់

Sep 28, 2012 11:42 PM

អ្នក​អាន​អនាមិក

មាសសុទ្ធរមែងមិនខ្លាចភ្លើង មនុស្សប្រព្រឹត្តិល្អរមែងព្រះជួយ។

Sep 28, 2012 02:16 AM

កុលបុត្រខ្មែរ

ពី Fresno, Cali

ពាក្យចាស់លោកថា ចាញ់ជាព្រះ ឈ្នះជាមា លោក ហ៊ុន សែន ឈ្នះដោយអំណាច ឈ្នះដោយបក្សពួកនិយម ឈ្នះដោយបំពាន ឈ្នះដោយក្តីអាម៉ាស់ ចំណែកលោកស្រី
មូ សុខហួរ ចាញ់ដោយអយុត្តិធម៌ និង បន្សល់ដោយក្តីឈឺ
ចាប់ ដូចពាក្យចាស់ថា កំយកពងមាន់ ទៅជល់នឹងថ្ម

Sep 27, 2012 12:12 PM

កុលបុត្រខ្មែរ

ពី Fresno, Cali

ពាក្យចាស់លោកថា ចាញ់ជាព្រះ ឈ្នះជាមា លោក ហ៊ុន សែន ឈ្នះដោយអំណាច ឈ្នះដោយបក្សពួកនិយម ឈ្នះដោយបំពាន ឈ្នះដោយក្តីអាម៉ាស់ ចំណែកលោកស្រី
មូ សុខហួរ ចាញ់ដោយអយុត្តិធម៌ និង បន្សល់ដោយក្តីឈឺ
ចាប់ ដូចពាក្យចាស់ថា កំយកពងមាន់ ទៅជល់នឹងថ្ម

Sep 27, 2012 12:12 PM

John Thomas

ពី USA.

All the Phnom Penh government changes of plan have made Khmer People totally confused. "Monkey come in to use his salacity and he treats his Khmer People badly

Sep 27, 2012 11:28 AM

មើល​មតិ​ទាំង​អស់.