គណបក្ស​សង្គ្រោះ​ជាតិ បើក​សម្ពោធ​ទីស្នាក់ការ​ជា​ផ្លូវ​ការ

គណបក្ស​សង្គ្រោះ​ជាតិ បើក​សម្ពោធ​ទីស្នាក់ការ​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ដោយ​មាន​សមាជិក​មក​ពី​គណបក្ស សម រង្ស៉ី និង​គណបក្ស សិទ្ធិ​មនុស្ស ចូល​រួម​ជាង​២ពាន់​នាក់។
ដោយ វណ្ណ វិចារ
2012-09-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សម រង្ស៉ី ៣០៥
លោក សម រង្ស៉ី នៅ​ក្នុង​ពិធី​សម្ពោធ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ តាម​វីដេអូ​ខនហ្វើររែន (Video Conference) នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Vann Vichar

តាម​រយៈ​វីដេអូ​ខនហ្វើរែន (Video Conference) ពី​ប្រទេស​ហ្វីលីពីន ប្រធាន​គណៈកម្មាធិការ​បណ្ដោះ​អាសន្ន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​មហាជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ លោក​បន្ត​ថា លោក​នឹង​វិល​ចូល​មក​ប្រទេស​កម្ពុជា វិញ នៅ​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ចូល​រួម​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ ខាង​មុខ។

លោក សម រង្ស៉ី បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​គាំទ្រ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ប្រេះឆា​គ្នា​ជា​ដាច់​ខាត៖ «នយោបាយ​អន្តរជាតិ​ទាម​ទារ​ឲ្យ​ផ្លាស់​ប្ដូរ គ.ជ.ប ឲ្យ​មាន​វត្តមាន​ប្រធាន សម រង្ស៉ី ជា​គូ​ប្រជែង​នឹង​នាយក​រដ្ឋមន្ត្រី​សព្វ​ថ្ងៃ​ហ្នឹង ហើយ​យើង​មាន​ជំនឿ ការ​បោះ​ឆ្នោត​ខាង​មុខ​នឹង​ទទួល​ជោគជ័យ»

ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា នៅ​ពេល​ឆាប់ៗ​ខាង​មុខ លោក​នឹង​ចូល​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នាម​ជា​អនុប្រធាន​គណបក្ស។ លោក​បន្ត​ថា មូលហេតុ​ដែល​បច្ចុប្បន្ន​នេះ​លោក​មិន​ទាន់​ចូល​ក្នុង​បក្ស​សង្គ្រោះ​ជាតិ មក​ពី​លោក​ទុក​តំណែង​ជា​តំណាង​រាស្ត្រ ដើម្បី​ងាយ​ស្រួល​ចេញ​ទៅ​ផ្សព្វផ្សាយ​គោល​នយោបាយ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បរទេស។ លោក កឹម សុខា បញ្ជាក់​ថា សម្ព័ន្ធភាព​របស់​លោក និង​លោក សម រង្ស៉ី នឹង​ស្ថិតស្ថេរ​គង់វង្ស​ជា​អមតៈ។

ស្នាក់​ការ​ថ្មី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ។

មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​អ្នក​គាំទ្រ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស សរុប​ជាង​៦ម៉ឺន​ដុល្លារ​អាមេរិក។ គណបក្ស​សង្គ្រោះ​ជាតិ នឹង​បញ្ជូន​សំណុំ​ឯកសារ​ចុង​ក្រោយ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ នៅ​សប្ដាហ៍​នេះ ដើម្បី​ឲ្យ​គ្រប់​តាម​ការ​កំណត់​របស់​អាជ្ញាធរ និង​ឲ្យ​គណបក្ស​មាន​សុពលភាព​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ចង់់អោយអ្នកសិក្សាទាំងអស់គ្នា ព្យាយាមគិតថា គណបក្សនយោបាយណាដឹកនាំវាមិនសំខាន់ទេ។​ សំខាន់នៅត្រង់ថាតើនណាគេគិតទៅដល់អនាគតរបស់ប្រទេសជាង?ហើយនៅក្នុងការអភិវឌ្ឍន៏គេមិនដែលមានការកែប្រែអ្វីដែលមានទេ គឺគេបង្កើតអ្វីដែលថ្មី ជាងនេះទៅទៀតត្រូវគិតថា នណាគេគិតដល់អនាគតរបស់ទឺកដីពេលអនាគត។

Sep 21, 2012 09:46 PM

បេះដូងខ្មែរ

ពី ភ្នំពេញ

ជាការពិតណាស់ការតស៊ូររមែងតែងតែទទួលបានជោគជ័យ ប៉ុន្តែបំណាច់ហ្នឹងតាំងចិត្តបែបនេះប្រសិនបើសិននៅពេលទទទួលបានជផគជ័យខ្ញុំសង្ឃឹមថា អាចធ្វើឲ្យរាស្រ្តខ្មែររស់បានសុខនិងគ្មានអំពើអសកម្មទៀត។ ជួយឲ្យប្រទេសរីកចម្រើនទៀត។កុំបានតែពោលចោល។។

Sep 17, 2012 05:06 AM

Castro De La Monreo

ពី Paris, France

I was hear that all the time from Tom, remember if you not poop do not fort to make the dogs happy.

Sep 12, 2012 11:52 PM

អ្នក​អាន​អនាមិក

It is a good news that both democratic parties work together for the sake serving the nation. I have always supported both parties since they existed. It is Cambodian hopes to crack down CCP-a communist party.

Sep 12, 2012 10:13 PM

ដារ៉ា

ពី ភ្នំពេញ

ក្តីសង្ឃឹមរបស់ប្រជាជនខ្មែរគ្រប់រូបបានមកដល់ហើយ​!​នៅពេលដែលអ្នកប្រជាធិតេយ្យ​និងអ្នកស្នេហាជាតិពិតប្រាកដ​ចេះរួបរួមគ្នា​ និង​សាមគ្គឺ​គ្នា​​ ដើម្បីចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ។​ម្យ៉ាងវិញទៀត​ គណបក្សសង្រ្គោះជាតិត្រូវជំរុញអោយមានការផ្លាសប្តូរសមាសភាពគណកម្មការជាតិរៀបចំការបោះឆ្នោត​​សព្វថ្ងៃចេញ។ដើម្បីអោយការបោះឆ្នោតនាឆ្នាំ2013​ខាងមុខនេះប្រកបទៅដោយ សេរី,យុត្តិធម៍​ និងអព្យាក្រឹត​ពិតប្រាកដ។

Sep 12, 2012 07:34 AM

មើល​មតិ​ទាំង​អស់.