NDI៖ ពលរដ្ឋ​ភាគ​ច្រើន​មិន​យល់​ដឹង​ពី​តួនាទី​របស់​រដ្ឋសភា​និង​សមាជិក​រដ្ឋសភា

នៅ​ក្នុង​របប​សភា​និយម គឺ​កើត​ចេញ​អំពី​ការ​ជ្រើស​រើស​របស់​អ្នក​តំណាង​រាស្ត្រ ហើយ​តំណាង​រាស្ត្រ​ជ្រើស​រើស​ប្រធាន​សភា ឬ​អនុប្រធាន​សភា​ទៅ​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នីមួយៗ។
ដោយ អាន ស៊ីថាវ
2012-09-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សមាជិក​សភាព​មាន​តួនាទី​ត្រួត​ពិនិត្យ​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​របស់​អង្គ​នីតិប្បញ្ញត្តិ ហើយ​រៀបចំ​ច្បាប់​សម្រាប់​អង្គ​នីតិប្រតិបត្តិ ឬ​ចំពោះ​ច្បាប់​ទាំង​ឡាយ​ណា​ដែល​ត្រូវ​ការ​នៅ​ក្នុង​ប្រទេស​នីមួយ។ រីឯ​ចំពោះ​សមាជិក​សភា កើត​ចេញ​អំពី​ការ​ជ្រើស​រើស​របស់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បោះ​ឆ្នោត។

ម៉្យាង​វិញ​ទៀត តួនាទី​របស់​សភា​ក៏​មាន​សិទ្ធិ​ត្រួត​ពិនិត្យ​នីតិប្រតិបត្តិ និង​កោះ​អញ្ជើញ​រាល់​សកម្មភាព​ទាំង​ឡាយ​ណា ដែល​ទាក់​ទង​នឹង​ចម្ងល់​របស់​សភា ដើម្បី​មក​បកស្រាយ​ឲ្យ​បាន​ដឹង។ ក្នុង​នោះ​ដែរ រដ្ឋសភា​មាន​គណៈកម្មការ ដើម្បី​ត្រួត​ពិនិត្យ​រាល់​សកម្មភាព​របស់​អង្គការ​នីតិប្រតិបត្តិ ដើម្បី​ធានា​ឲ្យ​មាន​សមតុល្យ​អំណាច។ អ្នក​វិភាគ​នានា​យល់​ឃើញ​ថា ប្រជាជន​ទូទៅ​នៅ​ប្រទេស​កម្ពុជា មិន​បាន​យល់​អំពី​អ្វី​ជា​តួនាទី​របស់​រដ្ឋសភា និង​សមាជិក​រដ្ឋសភា​នៅ​ឡើយ បើ​ទោះ​ជា​ប្រទេស​កម្ពុជា បាន​ប្រកាន់​ខ្ជាប់​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ប្រជាជន​ទូទៅ​ភាគ​ច្រើន​មិន​បាន​យល់​ដឹង​អំពី​តួនាទី​របស់​សភា ឬ​សមាជិក​សភា​ថា តើ​ស្ថាប័ន​នេះ ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​សង្គម ដោយ​លោក​បញ្ជាក់​ថា ការ​យល់​ដឹង​តិច​នេះ គឺ​បណ្ដាល​មក​ពី​ការ​ផ្សព្វផ្សាយ​អំពី​តួនាទី​របស់​សភា នៅ​មាន​កម្រិត​តិច​តួច​បំផុត។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា បញ្ហា​ផ្សេង​ទៀត គឺ​ប្រជាជន​ភាគ​ច្រើន​មាន​ការ​យល់​ច្រឡំ​អំពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ទៅ​ជា​ការ​បោះ​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ជាដើម។

លោក សុខ ទូច បន្ត​ថា ការ​ពង្រីក​ការ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​ពាក់ព័ន្ធ គឺ​ជា​រឿង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​តួនាទី​របស់​សភា និង​សមាជិក​រដ្ឋសភា ឲ្យ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​បាន​ដឹង។

របាយការណ៍​ស្ទង់​មតិ​ចុង​ក្រោយ​បង្អស់​មួយ​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) បាន​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​លើស​លប់ ពុំ​បាន​ស្គាល់​តួនាទី​របស់​រដ្ឋសភា និង​អ្នក​តំណាង​រាស្ត្រ​ឡើយ។ របាយការណ៍​ដដែល ក៏​បាន​បង្ហាញ​ទៀត​ថា ប្រជាពលរដ្ឋ​៥៣%​នៃ​អ្នក​ដែល​បាន​ធ្វើ​សម្ភាសន៍​១.៨០០​នាក់ នៅ​ក្នុង​ខេត្ត​ចំនួន​បី នៅ​ប្រទេស​កម្ពុជា ដូច​ជា​កំពង់ឆ្នាំង កំពង់ចាម និង​ក្រចេះ ដែល​ការ​ស្ទង់​មតិ​នោះ​បាន​បញ្ជាក់​ថា ពួក​គេ​មិន​យល់​ថា រដ្ឋសភា​កំពុង​ធ្វើ​អ្វី​ទេ និង​ចំណែក​៤៨%​ផ្សេង​ទៀត មិន​យល់​ពី​តួនាទី​របស់​អ្នក​តំណាង​រាស្ត្រ​ឡើយ។

អ្នក​វិភាគ​សង្គម​នានា​បាន​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​ប្រជាជន​ភាគ​ច្រើន​គាត់​អត់​យល់​ដឹង​អំពី​តួនាទី​របស់​រដ្ឋសភា ឬ​សមាជិក​សភា? ព្រោះ​ថា ជាង​២០​ឆ្នាំ​ហើយ​ដែល​ប្រទេស​កម្ពុជា អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ​សភា​និយម​នោះ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​តែ​មិន​បាន​យល់​ដឹង​ទៅ​វិញ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​គឺ​ដោយ​សារ​តែ​អំណាច​របស់​អង្គ​នីតិប្រតិបត្តិ​មាន​ឥទ្ធិពល​ខ្លាំង។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​បន្ត​ថា ចំពោះ​ការ​ផ្សព្វផ្សាយ​វិញ ក៏​នៅ​មាន​តិច​តួច​នៅ​ឡើយ និង​ទីតាំង​ចេញ​ចូល​របស់​សភា ក៏​មាន​ភាព​ស្មុគស្មាញ មិន​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ចង់​ដឹង​អំពី​ដំណើរ​ការ​របស់​សភា​ជា​ដើម។

លោក សុន ឆៃ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទូទៅ​មាន​ការ​លំបាក​ក្នុង​ការ​ចូល​ស្ដាប់​អ្នក​តំណាង​រាស្ត្រ​ជជែក​នៅ​សភា ហើយ​ការ​បង្កើត​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ​នៅ​តាម​បណ្ដា​ខេត្ត ក៏​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក សុន ឆៃ មាន​ប្រសាសន៍​បន្ថែម​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​មិន​បាន​ចូល​រួម​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​តួនាទី​របស់​រដ្ឋសភា និង​សមាជិក​សភា​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បញ្ហា​ផ្សេង​ទៀត​គឺ​ប្រជាពលរដ្ឋ​ទូទៅ​នៅ​តាម​មូលដ្ឋាន មិន​បាន​ទទួល​ព័ត៌មាន ហើយ​ប្រជាពលរដ្ឋ​ទាំង​នោះ​ក៏​មិន​មាន​ការ​ពិភាក្សា​គ្នា​រវាង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​នៅ​ក្នុង​មូលដ្ឋាន​ទាំង​នោះ។

របាយការណ៍​របស់ NDI បាន​រក​ឃើញ​ថា មាន​ចំនួន​៤៦,៤% មិន​ដែល​និយាយ​ពី​ការងារ​នយោបាយ​ជា​មួយ​មិត្តភក្ដិ ឬ​អ្នក​ជិត​ខាង​ឡើយ ហើយ​២២,១%​បាន​លើក​ឡើង​ថា ពួក​គេ​មិន​អាច​ពិភាក្សា​ដោយ​បើក​ចំហ​អំពី​កិច្ចការ​នយោបាយ​នៅ​ក្នុង​សហគមន៍​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

ពលរដ្ឆលោកខ្ជិល លោកមិនចង់ឫលោកមិនហ៊ាន មកពី
លោកចង់សន្សំសុខ ជាប់រកស៊ីចិញ្ចឹមកូនចៅ ។ លោកដឹង
ហើយថា បក្សគេពួកគេតែមួយ តាមដានឫចង់ដឹងចង់យល់
ខ្លាំងពេករឿងនយោបាយទាល់តែតាមគេ បើមិនតាមគេទេ
លិទិ្ធផលទទួលមិនបានល្អ អាចរហូតមានគ្រោះថ្នាក់ដល់ជីវិត
ទៀត តែបើមានអ្នកដឹកនាំណាចិត្តសឿងហ៊ានលេងល្បែង
ប្រជាធិបតេយ៏ជាមួយរាស្រ្តមិនប្រកាន់ នោះប្រហែលពលរដ្ឆខ្មែរ
មានចំណេះដឹងទូរទៅទូលំទូលាយច្រើនជាងសព្វថ្ងៃ។
(ខ្មុំក៏មិនទាន់យល់ដឹងច្បាស់ដែរ)

Sep 09, 2012 01:27 AM

អ្នក​អាន​អនាមិក

សមាជិកសភា=ដំណាងរាស្ត្រក្នុងរបបប្រជាធិបតេយ្យ
សមាជិកសភា=តំណាងគណបក្ស(បក្ខពួក)ក្នុងរបបផ្តាច់ការ(ហ្វាស៊ិសនិងណាស៊ី)របស់ស៊ីទាំងភាគហ៊ុនស៊ីទាំងសំណែន។

Sep 08, 2012 08:28 PM

អ្នក​អាន​អនាមិក

Politic in Cambodia is the battle field for power and wealth, whereas the western country,it is the art of improving life.

Sep 08, 2012 10:02 AM

មករា

ពី ភ្នំពេញ

បើប្រជាជននៅជនបទក្រីក្រ អោយស្គាល់តួនាទីសភាម៉េចទៅ
បើរកផ្លូវមកភ្នំពេញ សឹងមិនដឹងផងហ្នឹង។

Sep 08, 2012 07:41 AM