គ.ជ.ប ប្រតិកម្ម​ចំពោះ​របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ចេញ​របាយការណ៍​ថ្មី​មួយ​ទាក់​ទិន​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​មាន​កម្រាស់​១៨​ទំព័រ​បង្ហាញ​ថា មាន​ភាព​រីក​ចម្រើន​មួយ​ចំនួន បាន​ធ្វើ​ឡើង​នៅ​ក្នុង​ផ្នែក​សិទ្ធិ​មនុស្ស ប៉ុន្តែ​ក៏​នៅ​តែ​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​ទៀត ដែល​ត្រូវ​កែប្រែ ដើម្បី​ភាព​ប្រសើរ​ថែម​ទៀត។
ដោយ សុ ជីវី
2012-08-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សុរិយា ស៊ូប៊ែឌី ៣០៥
៣-មិថុនា-២០១១៖ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​ក្នុង​ថ្ងៃ​បញ្ចប់​បេសកកម្ម​របស់​លោក នា​រាជធានី​ភ្នំពេញ។
RFA/Uon Chhin

ក្នុង​នោះ បាន​ផ្ដោត​ទៅ​លើ​សិទ្ធិ​លំនៅឋាន ដីធ្លី សេរីភាព​បញ្ចេញ​មតិ សាលា​ក្ដី ពិសេស​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ជា​ពិសេស​លោក​បាន​ផ្ដល់​អនុសាសន៍​ច្រើន​ទៅ​លើ​តួនាទី​នៃ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ដល់​ការ​បោះ​ឆ្នោត។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោក សុរិយា ស៊ូប៊ែឌី ជំរុញ​ឲ្យ​កម្ពុជា​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ជា​បន្ទាន់ នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ ខាង​មុខ។

សេចក្ដី​អំពាវនាវ​របស់​លោក សុរិយា ស៊ូប៊ែឌី នេះ បាន​ដាក់​បញ្ចូល​រួច​ហើយ​ទៅ​ក្នុង​របាយការណ៍​ដែល​លោក​នឹង​ដាក់​ជូន​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ នៅ​ខែ​កញ្ញា ឆ្នាំ​២០១២។

ចំណុច​ដែល​លោក​ចង់​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ រួម​មាន​ការ​កែប្រែ​បទដ្ឋាន​ច្បាប់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ឯករាជ្យ និង​មាន​ស្វ័យភាព។ ក្នុង​នោះ ការ​ជ្រើសរើស​តែងតាំង​ប្រធាន និង​សមាជិក គ.ជ.ប ត្រូវ​ជា​តួនាទី​របស់​រដ្ឋសភា ហើយ​អ្នក​ទាំង​នោះ​គឺ​ជា​មន្ត្រី​ដែល​ចូល​និវត្តន៍។ មន្ត្រី​គ្រប់​ជាន់​ថ្នាក់​នៃ គ.ជ.ប ត្រូវ​រៀបចំ​តាម​គោលការណ៍​តុល្យភាព​ទៅ​តាម​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា។

លោក សុរិយា ស៊ូប៊ែឌី បាន​ស្នើ​អោយ​បង្កើត​ប្រព័ន្ធ​ការងារ​ថ្មី​មួយ​ចំនួន ដែល​ធានា​សិទ្ធិ​បោះ​ឆ្នោត​របស់​ពលរដ្ឋ មាន​ដូច​ជា​ក្រុម​ការងារ​ដោះស្រាយ​ជម្លោះ​ទាក់​ទង​ការ​បោះ​ឆ្នោត គណៈកម្មការ​តាម​ដាន​ភាព​យុត្តិធម៌ និង​ស្មើ​ភាព​គ្នា​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត សម្រាប់​គណបក្ស​នយោបាយ​ធំៗ និង​ក្រុម​ការងារ ធានា​ការ​ចុះ​បញ្ជី​អ្នក​បោះ​ឆ្នោត​ដែល​គ្មាន​ការ​រើសអើង ធានា​អោយ​អ្នក​ដែល​ផ្លាស់​ទី​លំនៅ អ្នក​ត្រូវ​បណ្ដេញ​ចេញ​ពី​លំនៅឋាន និង​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស។

ក្នុង​នោះ​ដែរ ចំណុច​ចុង​ក្រោយ​នៃ​សំណើ​របស់​លោក សុរិយា ស៊ូប៊ែឌី គឺ​ត្រូវ​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ត្រូវ​បាន​ធានា​ថា បាន​ចូល​រួម​ពេញលេញ​ក្នុង​ការ​ដឹកនាំ និង​គ្រប់​ដំណាក់​កាល​នៃ​ការ​បោះ​ឆ្នោត ដែល​ជា​ចំណុច​ស្នូល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បើ​ទោះ​ជា​អ្នក​នោះ​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​ពី​បក្ស​ដឹកនាំ ក្នុង​នោះ​លោក​បាន​រំលឹក​ថា គេ​ត្រូវ​រក​មធ្យោបាយ​សម្រប​សម្រួល​ផ្នែក​នយោបាយ ធ្វើ​យ៉ាង​ណា​អោយ​ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ដែល​មាន​ទោស​ដោយ​សារ​នយោបាយ​នោះ បាន​វិល​មក​ប្រឡូក​ក្នុង​នយោបាយ​នៅ​កម្ពុជា ក្នុង​ឋានៈ​ជា​អ្នក​ដឹកនាំ​បក្ស​ប្រឆាំង​ឡើង​វិញ។

ចំ​ពោះ​សំណើ​ទាំង​នេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​សីហា នេះ​ថា របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី គឺ​ហាក់​ដូច​ជា​លោក​បាន​ស្ដាប់​តែ​បក្ស​ប្រឆាំង និង​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការងារ​របស់ គ.ជ.ប បច្ចុប្បន្ន​នេះ​ឡើយ។ លោក ទេព នីថា អះអាង​ថា រាល់​ការ​ស្នើ​របស់​លោក សុរិយា ស៊ូប៊ែឌី គឺ គ.ជ.ប បាន​បំពេញ​រួច​រាល់​ហើយ គឺ​បូក​រួម​ទាំង​ឯករាជ្យ​ភាព ស្វ័យភាព និង​ការ​ធានា​សិទ្ធិ​អ្នក​បោះ​ឆ្នោត​ជាដើម។ បើ​ទោះ​ជា​យ៉ាង​ណា លោក ទេព នីថា ពុំ​បាន​ចាត់​ទុក​អវត្តមាន​ប្រធាន​គណបក្ស​ប្រឆាំង​នោះ គឺ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត ឬ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើយ៖ «ចំពោះ​ថា​ការ​បោះ​ឆ្នោត​ត្រូវ​តែ​មាន​ប្រធាន​គណបក្ស​ប្រឆាំង ឬ​អ្នក​មាន​បញ្ហា​បាន​ចូល​រួម ខ្ញុំ​គិត​ថា​មិន​មែន​សមត្ថកិច្ច​របស់​ គ.ជ.ប ទេ។ ហើយ​ប្រជាធិបតេយ្យ ឬ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​មួយ មិន​អាស្រ័យ​លើ​មនុស្ស​ម្នាក់​ទេ អាស្រ័យ​លើ​ច្បាប់ លើ​អ្នក​ចូល​រួម​ទាំង​អស់»

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គុល បញ្ញា មាន​ប្រសាសន៍​ថា សំណើ​របស់​លោក សុរិយា ស៊ូប៊ែឌី គឺ​ជា​ចំណុច​សំខាន់ និង​ចាំបាច់​ដែល គ.ជ.ប ត្រូវ​ផ្លាស់​ប្ដូរ។ ហើយ​អ្វី​ដែល​ចាំ​បាច់ និង​ត្រូវ​ផ្លាស់​ប្ដូរ​បន្ទាន់​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នោះ គឺ​ការ​ធានា​សិទ្ធិ​ពេញ​លេញ​សម្រាប់​អ្នក​បោះ​ឆ្នោត៖ «អំពី​ការ​ធានា​សិទ្ធិ​បោះ​ឆ្នោត​តាម​រយៈ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ឃើញ​នៅ​មាន​បញ្ហា ដែល​គណបក្ស​នីមួយៗ​គេ​តវ៉ា​អោយ គ.ជ.ប ហ្នឹង​ផ្លាស់​ប្ដូរ​រឿង​ហ្នឹង ប៉ុន្តែ គ.ជ.ប អត់​បាន​គិត​រឿង​ហ្នឹង នៅ​ពេល​ចន្លោះ​ការ​បោះ​ឆ្នោត​ហ្នឹង ដែល​ត្រូវ​ការ​កែលំអ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត តែ គ.ជ.ប អត់​បាន​ធ្វើ​ផង​ហ្នឹង»

កម្ពុជា​បាន​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ជាតិ ឬ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ចំនួន​៤​លើក​មក​ហើយ។ ក្រៅ​តែ​ពី​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​បណ្ដោះ​អាសន្ន​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNTAC) កាល​ពី​ឆ្នាំ​១៩៩៣ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ គ.ជ.ប តែង​តែ​រង​ការ​រិះគន់​ពី​សំណាក់​គណបក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ថា ពុំ​បាន​ធានា​អោយ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព និង​មាន​យុត្តិធម៌ រវាង​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​ប្រឆាំង​ឡើយ។ ការ​នោះ បាន​ជំរុញ​អោយ​គណបក្ស​កាន់​អំណាច​នៅ​តែ​ជា​គណបក្ស​ឈ្នះ​ឆ្នោត​នៅ​គ្រប់​អាណត្តិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

លោក ទេព នីថា ពិតជាលំអៀងមែន លោកមិនគិតជាតិខ្លួនឯងទេឬ ?
គិតតែពីប្រយោជន៍ខ្លួននឹងបក្សពួករបស់លោក។
ខ្ញុំតូចចិត្តណាស់ដែលមានមេដឹកនាំដែល ផ្តាច់ការបែបនេះ។
ខ្ញុំយល់ស្រប់រាល់មតិខាងលើទាំងស្រុង ។ ខ្ញុំចងឪ្សមានការកែប្រែ គណៈកម្មាធិកា​ គជប ឡើងវិញ ។ដើម្បីការបោះឆ្នោតដោយសេរី គ្មានការរើសអើងបក្សពួក ។

Aug 31, 2012 06:22 AM

អ្នក​អាន​អនាមិក

ខ្ញុំគាំទ្រទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍របស់លោក ស៊ូប៊ែឌី។ មានតែយួនទេដែលជំទាស់ ។ ហើយអ្វីដែលត្រូវដូរថែមទៀតនោះគឺបើអាចដូរបាន គួរតែមានការសម្ភាសធ្វើបណ្ណ័បោះឆ្នោតដូចកាលសម័យអ៊ុនតាក់ ព្រោះសុទ្ធយួនមានអត្តសញាណប័ណ្ណអស់ហើយ។ សូមជួពិចារណាមើលទៅ!

Aug 31, 2012 06:02 AM

មិត្តកសិករ

ពី ភ្នំពេញ

អ្នករាយការណ៍ពិតជារាយការណ៍ត្រឹមត្រូវអំពីបញ្ហាសិទ្ធិមនុស្ស
នៅក្នុងប្រទេសកម្ពុជា ។

Aug 31, 2012 12:25 AM

Castro De La Monreo

ពី Paris, France

Yes, because Human rights reporter for the UN is working for salary from the UN and alots of Cambodian nationalism just respect whatever foreigner said or idea and say mucho gracias to them because they so extreme to whatever they are thinking. Guess! if they done somethings and they never get any encouragement or credit but mos of the time they got so many critics. I just want to see how they can stand? We are human, we are not animals or statues. To be honest, you should learn how to critic like American politicians and be fair to all not prosposors.

Aug 29, 2012 10:09 PM

អ្នក​អាន​អនាមិក

អាម្នាក់ដែលសរសេរនេះ គឺជាយួនប៉ុណ្ណោះ។ អ្វីដែលរដ្ឋាភិបាលបានធ្វើដូចដែលអ្នកឯងនិយាយនោះវាគ្រាន់តែជាការបំផ្លាញអស់នូវធម្មជាតិ រួចហើយខ្លាចគេស្តីបន្ទោស ខំសាងសង់នេះ សាងសង់នោះបិទបាំងវិញប៉ុណ្ណោះ ។ លោកឯងបើកភ្នែកមើលឲ្យមែនទែន ជិតរលាយអស់ហើយ រឺក៏អ្នកឯងមានទ្រពសម្បត្តិ ហើយមានបងប្អូនរស់នៅសហរដ្ឋអាមេរិក រឺក្រៅប្រទេស អាចរត់យករួចខ្លួនមែនទេ បានជាលោកមិនខ្លាចទឹកលិចច្រមុះ?

Aug 31, 2012 06:11 AM

អ្នក​អាន​អនាមិក

ខ្ញំយល់ស្របចំពោះមតិខាងលើ១០០% គជប ធ្វើការពិតជាលំអៀងនិងមិនមានភាពសុក្រិត បើសិនជាសុក្រិតនោះមិនមែនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់គ្មានឈ្មោះបោះឆ្នោតនោះទេ តែផ្ទុយទៅវិញ វៀតណាមមានឈ្មោះបោះឆ្នោតស្ទើរគ្រប់ខេត្ត ហើយក្នុងខេត្តនោះមិនមែនមានតែ៤ ៥​នាក់នោះទេ មានចំនួនច្រើនខ្លាំងណាស់ ខ្ញំធ្លាប់បានស្វែងរកចំនួនអ្នកដែលចូលរួមបោះឆ្នោតឃុំសង្កាត់ហើយ ហើយខ្ញំឃើញច្បាស់ណាស់!ត្រូវតែប្តូរ គជប ប្តូរចេញអោយបាន បើមិនដូច្នោះទេ គ្មានការបោះឆ្នោតត្រឹមត្រូវ ក្នុងប្រទេសកម្ពុជាទ្បើយ។

Aug 29, 2012 09:50 PM

មើល​មតិ​ទាំង​អស់.