ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក លោក វីលលៀម ថត គឺមកជំនួសឯកអគ្គរដ្ឋទូតចាស់ដែលត្រូវចប់អាណត្តិ គឺអ្នកស្រី ខារ៉ូល រតលី (Carol Rodley)។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា បានបញ្ជាក់ថា លោក វីលលៀម ថត បានទូលថ្វាយព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ថា សហរដ្ឋអាមេរិកសង្ឃឹម និងបង្កើតទំនាក់ទំនងឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតជាមួយប្រទេសកម្ពុជា ហើយនឹងពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក វីលលៀម ថត ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាមា (Barack Obama) កាលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១១ កន្លងទៅនេះ ហើយក្រោយមក លោកត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិក យល់ព្រមលើការតែងតាំងនោះ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២ កន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។