មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ក្រម​ព្រហ្មទណ្ឌ​ថ្មី

2009-10-17

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សម្ដែង​ក្តី​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ដែល​សភា​ទើប​បាន​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា នឹង​នាំ​ឲ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ខ្មែរ។

www.cchrcambodia.org

គេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​៣​ទំព័រ​ចុះ​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០០៩​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​ឡើង​នូវ​ចំណុច​ព្រួយ​បារម្ភ​នៃ​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី ពីព្រោះ​ថា ច្បាប់​នេះ​បាន​កំណត់​ឲ្យ​មាន​ការ​ដាក់​ទោស​ជា​បទ​ឧក្រិដ្ឋកម្ម​ចំពោះ​បទ​បរិហារ​កេរ្តិ៍, និយមន័យ​នៃ​ខ្លឹមសារ​ជា​ច្រើន​មាត្រា​មាន​ភាព​មិន​ច្បាស់លាស់ និង​មាន​ភាព​ទំលំ​ទូលាយ ដែល​អាច​នាំ​ឲ្យ​មាន​ការ​បកស្រាយ​ខុស​និង​អនុវត្ត​ច្បាប់​នេះ​ដោយ​បំពាន ហើយ​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​មួយ​ទៀត​គឺ​កម្រិត​ទោស​ទណ្ឌ​ធ្ងន់​ហួសហេតុ និង​ការ​ដាក់​ទម្ងន់​ទោស​ដូច​គ្នា​ចំពោះ​អ្នក​ដែល​ប៉ុនប៉ង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​និង​អ្នក​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​បាន​សម្រេច។

អាស្រ័យ​ដូច​បាន​បញ្ជាក់​ខាង​លើ​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ខ្មែរ​ដក​ចេញ​នូវ​បទល្មើស​ទាក់ទង​នឹង​បទ​បរិហារ​កេរ្តិ៍​ពី​ក្រម​ព្រហ្មទណ្ឌ​ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​ជាតិ​មាន​លំនាំ​ស្រប​តាម​ច្បាប់​អន្តរជាតិ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មាន​ជំនឿ​ថា ការ​ដែល​ច្បាប់​នេះ​មាន​និយមន័យ​មិន​ច្បាស់លាស់​និង​ទំលំ​ទូលាយ​នេះ នោះ​គឺ​ជា​ការ​បើក​ឱកាស​ឲ្យ​តុលាការ​ខ្មែរ​បកស្រាយ​ខុស​និង​រំលោភ​បំពាន​លើ​ច្បាប់។ បន្ថែម​ពី​នេះ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​សូម​អំពាវនាវ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ខ្មែរ​ពិចារណា​ឡើង​វិញ​អំពី​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​ជា​គោលដៅ​ចម្បង​នៃ​លទ្ធិ​ប្រជាធិបតេយ្យ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

នាយក​រដ្ឋមន្ត្រី​សម្រេច​យក​សម័យ​ប្រជុំ​ថ្ងៃ​១១ ធ្នូ ដើម្បី​ឆ្លង​សេចក្ដី​ព្រាង​ច្បាប់​អំពើ​ពុក​រលួយ

សង្គម​ស៊ីវិល​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​មណ្ឌលគិរី

រដ្ឋ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្មុំ​កូន​អន្តរ​ប្រទេស

នគរបាល​ខណ្ឌ​ដង្កោ​រង​ការ​ចោទ​ថា​បាញ់​សម្លាប់​មនុស្ស​ច្រឡំ

រ៉ុង ឈុន មិន​រួញរា​ចំពោះ​ការងារ​តស៊ូ​មតិ

កូន​ប្រុស​បារម្ភ​ពី​សុខភាព​ម្ដាយ​ដែល​កើត​អេដស៍​ហើយ​ជាប់​ពន្ធនាគារ

សង្គមស៊ីវិល​ប្រតិកម្ម​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ទាមទារ​ឲ្យ​ស៊ើប​អង្កេត​មន្ត្រី​តុលាការ​ខែត្រ​រតនគិរី​ជា​ថ្មី

រដ្ឋ​សភា​ខ្មែរ​អនុម័ត​សេចក្ដី​ព្រាង​ក្រម​ព្រហ្មទណ្ឌ