សមាគម​កសិករ​ស្នើ​ឲ្យ​ក្រសួង​កសិកម្ម​លុប​ចោល​លក្ខខណ្ឌ​ច្បាប់​មួយ​ចំនួន

នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២ នា​រាជ​ធានី​ភ្នំពេញ ក្រុម​បណ្ដាញ​សហគមន៍​កសិករ​ដែល​បណ្ដុំ​ទៅ​ដោយ​សមាគម​ចំនួន​១៥ ធ្វើ​ការ​លើ​វិស័យ​កសិកម្ម បាន​ប្រតិកម្ម​ប្រឆាំង​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម។
ដោយ ម៉ម មុនីរតន៍
2012-08-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សន្និសីទ​កាសែត គ្រប់គ្រង​និង​ប្រើប្រាស់​ដី​កសិកម្ម ៣០៥
លោក ថេង សាវឿន អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ថ្លែង​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​តាក់តែង​ច្បាប់​ស្ដីពី​ការ​គ្របគ្រង និង​ការ​ប្រើប្រាស់​ដី​កសិកម្ម នា​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២។
RFA/Morm Moniroth

ក្រុម​បណ្ដាញ​សហគមន៍​ទាំង​នោះ អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​ចេតនា​ជិះ​ជាន់ និង​គាប​សង្កត់​កសិករ ហើយ​ពួក​គាត់​ស្នើ​ឲ្យ​ក្រសួង​កសិកម្ម លុប​ចោល​លក្ខខណ្ឌ​មួយ​ចំនួន​ចេញ។

អង្គការ សមាគម ដែល​ធ្វើ​ការ​ផ្នែក​វិស័យ​កសិកម្ម​ចំនួន​១៥ នៅ​ប្រទេស​កម្ពុជា ស្នើ​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទម្លាក់​ចោល និង​ពិចារណា​ឡើង​វិញ​​នូវ​លក្ខខណ្ឌ​ច្បាប់​មួយ​ចំនួន ដែល​កំពុង​ព្រាង ដោយ​ចាត់​ទុក​ថា ច្បាប់​ដែល​កំពុង​តាក់តែង​នេះ មាន​ចរិត​រឹតត្បិត និង​ផ្ទុយ​ពី​ច្បាប់​ភូមិបាល។

លោក ថេង សាវឿន អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក​ហៅ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម​ដែល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​ព្រាង​នេះ​ថា គឺ​ជា​ផ្នែក​មួយ​ដាក់​បន្ទុក​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​កសិកម្ម​ខ្នាត​តូច និង​ជា​ឧបសគ្គ​ចំពោះ​អ្នក​ដែល​កាន់​កាប់​ដី​ស្រប​ច្បាប់។

លោក ថេង សាវឿន បន្ត​ថា អ្វី​ដែល​ក្រុម​បណ្ដាញ​សហគមន៍​កសិករ​កម្ពុជា​ជួប​ប្រជុំ​គ្នា​នេះ គឺ​ក្នុង​ន័យ​ស្នើ​ឲ្យ​ក្រសួង​កសិកម្ម​លប់​ចោល​លក្ខខណ្ឌ​ច្បាប់​មួយ​ចំនួន ដូច​ជា​កសិករ​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​បទ​ល្មើស​ព្រហ្មទណ្ឌ និង​បង្កើត​តំបន់​កសិកម្ម​រួម​ជាដើម៖ «បាន​ន័យ​ថា សេចក្ដី​ព្រាង​ច្បាប់​ហ្នឹង បាន​ចែង​អំពី​ទោស​បញ្ញត្តិ​ទៅ​លើ​កសិករ។ នៅ​ពេល​ដែល​កសិករ​គាត់​មិន​គោរព​ទៅ​តាម​សេចក្ដី​ព្រាង​ច្បាប់ ឧទាហរណ៍​ថា ប្រសិន​បើ​ក្រសួង​កសិកម្ម​តម្រូវ​ឲ្យ​គាត់​ធ្វើ​ការ​បំបែក​ដី ប្រសិន​បើ​គាត់​មិន​បំបែក​ដី នោះ​គាត់​មាន​ទោស​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​ក្រសួង ឬ​ទោស​ពី​១ខែ​ដល់​១​ឆ្នាំ ឬ​ក៏​ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​រហូត​ដល់​១០​លាន​រៀល»

សេចក្ដី​ព្រាង​ច្បាប់​លើក​ទី​១ នឹង​គ្រោង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៤ ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ដី​កសិកម្ម​ដែល​មាន​១១​ជំពូក និង​៦២​មាត្រា បាន​ចែង​ពី​ទោស​បញ្ញត្តិ​ដល់​កម្មសិទ្ធិ ឬ​អ្នក​កាន់​កាប់​ដីធ្លី​សម្រាប់​ការ​ល្មើស ឬ​ខកខាន​ក្នុង​ការ​អនុវត្ត​តាម​បញ្ញត្តិ​នៃ​ច្បាប់​នេះ នឹង​ត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ​ពី​១ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់​ពី​១លាន​ដល់​៥លាន​រៀល។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​វិវាទ​ដីធ្លី​នៅ​ប្រទេស​កម្ពុជា កត់​សម្គាល់​ថា ច្បាប់​ដែល​តាក់​តែង​ឡើង ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា មាន​ចរិត​រឹត​បន្តឹង​អ្នក​ទន់​ខ្សោយ តែ​ការ​ពារ ឬ​បើក​ទូលាយ​ដល់​មន្ត្រី​មាន​អំណាច ឬ​ជន​មាន​ឥទ្ធិពល។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សមាគម​ផ្នែក​វិស័យ​កសិកម្ម ចាត់​ទុក​ថា ច្បាប់​ដែល​កំពុង​តាក់​តែង​ឡើង​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​ហ្វាវ (FAO) របស់​អង្គការ​សហប្រជាជាតិ ក្រោម​ជំនួយ​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ថា​មិន​អាច​ទទួល​យក​បាន​ទេ។

យ៉ាង​នេះ​ក្ដី អគ្គនាយក​រង​ទទួល​បន្ទុក​រួម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ គឺ​លោក សូខន ឫទ្ធីគុណ លោក​ចាត់​ទុក​ថា ច្បាប់​នេះ​មិន​ទាន់​រាប់​ថា​ជា​សេចក្ដី​ព្រាង​នៅ​ឡើយ​ទេ ពោល​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​សេចក្ដី​ផ្ដើម​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា លោក​សាទរ​ចំពោះ​ក្ដី​កង្វល់​របស់​សង្គម​ស៊ីវិល និង​ទទួល​យក​រាល់​សំណើ​នានា ក្នុង​ការ​កែលំអ​សម្រាប់​សេចក្ដី​ព្រាង​ច្បាប់​បន្ត៖ «ស្ថានភាព​ពិត​ប្រាកដ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ហ្នឹង យើង​មិន​អាច​សឹង​ហៅ​ថា​សេចក្ដី​ព្រាង​ទី​១​ផង នៅ​តែ​គូស​វាស​នៅ​ឡើយ​ទេ។ យើង​ទើប​តែ​ធ្វើ​Consultation (ការ​ផ្ដល់​យោបល់) បាន​មួយ​លើក​ជា​លក្ខណៈ​ថ្នាក់​ជាតិ​ជាមួយ​នឹង​អ្នក​ពាក់ព័ន្ធ។ អ៊ីចឹង នៅ​បន្ត​ដំណើរ​ការ​វែង​ឆ្ងាយ​ទៀត ដែល​យើង​ត្រូវ​ធ្វើ​ការ​ពិភាក្សា​ឆ្លង​ឆ្លើយ រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ហ្នឹង។ អ៊ីចឹង ខ្លឹម​សារ​ខាង​សង្គម​ស៊ីវិល​អី​បារម្ភ យើង​ស្វាគមន៍​ប្រសិន​បើ​មាន​ការ​ផ្ញើ​ជា​ផ្លូវ​ការ​អី​ហូរហែ​មក យើង​ស្វាគមន៍»

ទោះ​ជា​បែប​ណា ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្ដី​បន្ទោស​ថា អង្គការ​ហ្វាវ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ជា​អ្នក​មាន​កំហុស ដែល​បង្កើត​ឲ្យ​មាន​ការ​គាប​សង្កត់ និង​ជា​ទម្រង់​នៃ​ការ​រួម​ចំណែក​រំលោភ​សិទ្ធិ​មនុស្ស​ថ្មី​មួយ​ទៀត សម្រាប់​ពលរដ្ឋ​កម្ពុជា។

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​បញ្ហា​នេះ​ពី​មន្ត្រី​របស់​អង្គការ​ហ្វាវ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ព្រមាន​ថា ប្រសិន​បើ​សំណើ​របស់​ពួក​គេ ដែល​ស្នើ​ឲ្យ​លុប​ចោល​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ដែល​មាន​ចែង​ក្នុង​សេចក្តី​ព្រាង​នេះ​មិន​ទទួល​ជោគជ័យ ពួក​គេ​នឹង​តស៊ូ​មតិ​តាម​ផ្លូវ​ច្បាប់ ដូច​ជា​ធ្វើ​ញត្តិ​ផ្ដិត​ស្នាម​មេដៃ​ចំនួន​១២​រាជធានី-ខេត្ត ជំរុញ​ឲ្យ​រដ្ឋសភា​ធ្វើ​កំណែ​ទម្រង់​ឡើង​វិញ និង​អាច​មាន​ផល​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Chan Vicheth

ពី Battambang

I Certainly support comments raised by the Agriculture Association. Come to Battambang to seek more support on this matter. We, farmers, are ready to stand for SEE (Social, Economic and Environment) benefits and fairness.

Aug 31, 2012 05:41 AM

CheyVorman007

ពី AngKor Wat

Yes U are right ! AngKa are trying to play the game with the rural kmhere and making peace
with the people in PP . But how long this peace can survive ?

Aug 31, 2012 01:05 AM

អ្នក​អាន​អនាមិក

This is another successful way for Viet CPP plans to confiscate or rob Land from Khmer farmers.There are a lot of ways that Youn plan to steal Khmer land.We must work very hard to stop them before too late .

Aug 30, 2012 08:03 AM