សង្គម​ស៊ីវិល​រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា ថា​មិន​ទាន់​រីក​ចម្រើន​ក្នុងការ​​កាត់​ក្តី

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​សិទ្ធ​មនុស្ស​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព្រមៗ​គ្នា ដោយ​រិះគន់​សាលា​ឧទ្ធរណ៍​ដែល​តម្កល់​សាល​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់​ទោស​ឲ្យ​លោក ប៊ន សំណាង និង​លោក សុក សំអឿន ជាប់​គុក​ម្នាក់ៗ ២០​ឆ្នាំ និង​សង​លុយ ៤០​លាន​រៀល ទៅ​ក្រុម​គ្រួសារ​លោក ជា វិជ្ជា នោះ ថា​ជា​រឿង​មិន​ត្រឹមត្រូវ។
ដោយ អ៊ុក សាវបូរី
2012-12-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប៊ន សំណាង និង​សុក សំអឿន ៣០៥
លោក ប៊ន សំណាង (ឆ្វេង) និង​លោក សុក សំអឿន (ស្ដាំ) ជន​ជាប់​ចោទ​បាញ់​សម្លាប់​លោក ជា វិជ្ជា ផ្ដល់​បទ​សម្ភាសន៍​នៅ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
RFA/Sok Serey

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​សង្គម​ស៊ីវិល បញ្ជាក់​ថា តុលាការ​ពុំ​មាន​ភស្តុតាង​ណា​មួយ​ច្បាស់​លាស់ ដើម្បី​ដាក់​បន្ទុក​លើ​លោក ប៊ន សំណាង និង​លោក សុក សំអឿន នោះ​ទេ ហើយ​ការ​សម្រេច​របស់​តុលាការ​ស្ថិត​ក្នុង​ជំហរ​មិន​ឯករាជ ឬ​ស្ថិត​នៅ​ក្រោម​គំនាប​នយោបាយ ក៏ប៉ុន្តែ​ការ​ចោទ​នេះ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ច្រាន​ចោល។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ថ្លែង​នៅ​ថ្ងៃ​សុក្រ ទី២៨ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​រិះគន់​ទៅ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ថា​មិន​ទាន់​រីក​ចម្រើន​ក្នុង​រឿង​កាត់​ក្តី។

សេចក្តី​ថ្លែងការណ៍​នោះ បាន​កត់​សម្គាល់​ថា សាលា​ឧទ្ធរណ៍​តម្កល់​សាល​ក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញ ក្នុង​ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា ហើយ​ក៏​ជា​សាល​ក្រម​មាក់ងាយ​ដល់​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា ដែរ។

លោក​ថ្លែង​ដូច្នេះ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ផ្ដន្ទាទោស​លោក សុក សំអឿន និង​លោក ប៊ន សំណាង ជាប់​គុក ២០​ឆ្នាំ និង​រួម​គ្នា​សង​ជំងឺ​ចិត្ត​ជូន​លោក ជា មុន្នី ប្អូន​ប្រុស​របស់​លោក ជា វិជ្ជា និង​ជា​ប្រធាន​សហជីព​សេរី​កម្មករ​ចំនួន ៤០​លាន​រៀល ក្រោម​បទ​ចោទ​ថា​បាន​បាញ់​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ដោយ​ចេតនា កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤។

លោក អ៊ូ វីរៈ បន្ត​ថា ព្រះរាជ​អាជ្ញា​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​លោក សុក សំអឿន និង​លោក ប៊ន សំណាង ទេ គ្រាន់​តែ​អាន​សេចក្តី​ថ្លែងការណ៍​របស់​ប៉ូលិស អតីត​ស្នងការ ហេង ពៅ ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រុម​លោក ហេង ពៅ ក្រោយ​មក​មាន​ទោស​ជា​ទណ្ឌិត បាន​សារភាព​ថា លោក សុក សំអឿន និង​លោក ប៊ន សំណាង មិន​មែន​ជា​ឃាតក​ពិត​ទេ គឺ​ក្រុម​ប៉ូលិស​ទេ​ជា​អ្នក​ចាប់​ពួក​គេ​ឲ្យ​មក​ទទួល​ទោស​ជំនួស​អ្នក​បាញ់​សម្លាប់​លោក ជា វិជ្ជា ពិត​ប្រាកដ។

ទន្ទឹម​ពេល​គ្នា​នេះ​ដែរ ប្អូន​ប្រុស​លោក ជា វិជ្ជា គឺ​លោក ជា មុន្នី បាន​បដិសេធ​មិន​ទទួល​ស្គាល់​សាល​ក្រម​សាលា​ឧទ្ធរណ៍ ដែល​សម្រេច​តម្កល់​សាល​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដន្ទាទោស​លោក សុក សំអឿន និង​លោក ប៊ន សំណាង ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា​បាន​បាញ់​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ដោយ​ចេតនា កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤ នោះ​ដែរ។

ទីប្រឹក្សា​រាជ​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា ថ្លែង​ថា បាន​ជា​រដ្ឋាភិបាល​ឲ្យ​តុលាការ​បន្ត​ការងារ​កាត់​ទោស​លោក ប៊ន សំណាង និង​លោក សុក សំអឿន នោះ ព្រោះ​ចង់​ឲ្យ​មហាជន​ដឹង​ថា ជំហរ​របស់​តុលាការ​កម្ពុជា ឯករាជ​មិន​ស្ថិត​នៅ​ក្រោម​គំនាប​នយោបាយ​ដូច​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​បាន​រិះគន់​នោះ​ទេ។

ក្រៅ​ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ​២០១២ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​មាន ២១​អង្គការ​ជា​សមាជិក ក៏​បាន​សម្ដែង​នូវ​ការ​ខក​ចិត្ត​ចំពោះ​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​នេះ​ដែរ និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ប៊ន សំណាង និង​លោក សុក សំអឿន ពីព្រោះ​អតីត​ស្នងការ​ប៉ូលិស លោក ហេង ពៅ និង​ក្រុម​ការងារ​អតីត​ស្នងការ​នោះ សុទ្ធ​តែ​បាន​ធ្វើ​ជា​សាក្សី​ថា អ្នក​ទាំង​ពីរ​មិន​ជាប់​ពាក់ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​ក្នុង​ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា នោះ​ទេ។

លោក ប៊ន សំណាង និង​លោក សុក សំអឿន ត្រូវ​អតីត​ស្នងការ​ប៉ូលិស​លោក ហេង ពៅ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ​២០០៤។ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​អ្នក​ទាំង​ពីរ​ដាក់​គុក ២០​ឆ្នាំ ចោទ​ថា​សម្លាប់​លោក ជា វិជ្ជា កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤ ក្រោយ​មក​នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០០៨ តុលាការ​កំពូល​សម្រេច​ដោះ​លែង​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ក្រៅ​ឃុំ និង​បញ្ជា​ឲ្យ​សាលា​ឧទ្ធរណ៍​ស៊ើប​អង្កេត​ក្តី​នោះ​ឡើង​វិញ។ ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២ សាលា​ឧទ្ធរណ៍​បើក​សវនាការ​ឡើង​វិញ ហើយ​សាលា​ឧទ្ធរណ៍​ប្រកាស​សាល​ក្រម​តម្កល់​សាល​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ចាប់​អ្នក​ទាំង​ពីរ​ចូល​ពន្ធនាគារ​វិញ បង្គាប់​ឲ្យ​រួម​គ្នា​បង់​លុយ ៤០​លាន​រៀល​ទៅ​លោក ជា មុន្នី ប្អូន​លោក ជា វិជ្ជា។

លោក ប៊ន សំណាង និង​លោក សុក សំអឿន ធ្លាប់​ជាប់​ពន្ធនាគារ​ម្ដង​រួច​ហើយ​ជិត ៥​ឆ្នាំ មុន​ដោះ​លែង​ដោយ​តុលាការ​កំពូល ហើយ​ទោស​នោះ​នឹង​បន្ត​ទៀត​រហូត​គ្រប់ ២០​ឆ្នាំ។ បញ្ហា​នេះ មេធាវី​របស់​អ្នក​ទាំង​ពីរ​នឹង​បន្ត​ប្ដឹង​ទៅ​តុលាការ​កំពូល​ជា​ថ្មី​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (16)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Khmer Farmer

Dear Vuth,

Yes, I agree with you. We have to expand agricultural land for farmers. One thing should do, if the government takes the land form people, the government have to pay back to them. Population increase everyday if they don’t have rice field the government have to find for them in order to cultivate.

What I have seen the government doesn’t work that way, they just grab the land from villagers and sell to rich people such as tycoons for their own sack. Now a lot Khmer farmers lost their rice field. What can we produce to export to the international market?

Dec 31, 2012 11:36 AM

Khmer Farmer

Dear Vuth,

In genocide regime Cambodia is ground zero. If you compare any government as well as PM Hun Sen government to Pol Pot regime, those governments are better…

I think you still don’t understand the political concepts and its character, and the globalization movement. I just step back and a lit bit review for you. Cambodia, during civil war from 1970 to before January 7, 1979, all kind of trees, land (1), Tunle Sap full of fisheries, and other national resources are still exist in our homeland. We have no illegal immigrant such as today.

Now all points as indicated above almost gone. If without prevention in the proper way, in the near future Cambodia will become uncultivated land such as Sahara desert. The illegal immigrants are over the country, especially Vietnamese. At the Southeastern border, several Khmer farmers had lost their rice field to Vietnam. Vuth, do you want Cambodia become a second Khmer Kampuchea Krom and our people become minority in our own land?

Dec 30, 2012 02:39 PM

vuth

ពី PP

បើមិនពង្រីកដីធ្វើចំការ!តើអោយទៅយកដីពីឋានណា?គេដាំកៅស៊ូ សណ្តែក ពោត ដំលូងមី ស្រូវ និងច្រើនទៀតក្រែងយើងជាប្រទេសកសិកម្មបើគិតដូចលោកឯងខ្មែម៉ាប្រទេសងើបមុខមិនរួចទេហើយមិនបាច់នាំចេញស្អី!ខ្មែ១៤លាននាក់តើមានប៉ុន្មាននាក់ចេះជលិតiphone,TV, Motor,computer,សំរាប់នាំចេញតើពិភពលោកពិតជារលាយមែនទេបើខ្មែត្រូវកាដីបន្ថែមទៀតដើម្បីធ្វើកសិកម្ម???

Dec 31, 2012 12:07 AM

អ្នក​អាន​អនាមិក

ពី Khmer Farmer

Dear Sir/Madam Vuth,

Different people have different ideas. How Cambodia economic growth? The current government owed foreigners around 3600 Million US dollars. We still need more $ US to spend for the government members such as salary. Without international financial aid and donations, the government can’t survive.

If we compare the national resources and other properties such as trees, land, old buildings, freshwater fisheries etc. that we have lost, to what we have today such as bridges, roads etc., we’ll see how Cambodia economic growth today. It’s not a real economic growth, but it’s a bunch of debt for us and our next generations for sure.

Vuth, he has the eyes but his eyes can see as far as his nose. He has abnormal vision and isn’t logical such as an economic strategy. Vuth, you should learn by yourself, don't just follow in any footprints, make your own prints. Climb-up, for only on top we can see the whole view.

Thanks my friend,

Dec 29, 2012 08:07 PM

vuth

ពី PP

យល់!!ចុះពីឆ្នាំ១៩៧០ដល់១៩៧៩ខ្មែរសល់អី?អូយចុកចាប់ខ្មែរជំពាក់លុយអាកាំងទៀត!​១៩៧៩ដល់១៩៩៣ហ៊ុនសែនដឹកនាំយ៉ាងលំបាកទីបំផុតគ្រាន់តែមានឈ្មោះថាជាអាយ៉ងយូន!ដល់បច្ចុបន្នកម្ពុជាមានរោងចក្រនិងសហគ្រាសច្រើនស្កេកស្កាស!ស្រូវ!ដំលូងមី!អូយច្រីនណាស់!ផ្លូវ!ស្ពាន!ជំពាក់ប៉ុម្មានសងគេវិញបានតើ!សីផុយ!អ្នកខ្ចីគេចេះគីតជាងលោកឯងទៀតនរកុំភ្លើពេក

Dec 30, 2012 01:31 AM

ភាពភ្នំពេញ

ពី Phnom Penh

សូមចាំពាក្យរបស់ក្រុមប៉ុលពតដែលចាប់់មនុស្សទៅវ៉ៃចោល ដោយគ្មានភ័ស្តុតាង ដោយគ្រាន់តែប្រើពាក្យ "បើពួកឯង មិនខុស អង្គការមិនមែនចាប់ពួកឯងមកទេ" ហេតុអីបានជាពាក្យនេះ នៅឮគេនិយាយដល់សម័យបច្ចុប្បន្ន? ហេតុអីបានជាមិន ផ្អែកលើភ័ស្តុតាង តែបែជាផ្អែកលើពាក្យ បើអាពីរនាក់នេះ មិនខុសមិនមែនតុលាការចាប់ដាក់គុកទេ។ ពាក្យនេះជាពាក្យរបស់ប៉ុលពតទេអស់លោក!!

Dec 29, 2012 05:15 AM

Youn

ពី PP

វុធវិភាគជាមួយខ្ញុំ ។​ ពេលមានអំនាច ហេង ពៅថា ពីរនាក់នឹងជាឃាតករ។ ប៉ុន្តែពេលគេដេញចាប់គាត់ គាត់ថា មិនមែនឃាតករទេ។​ មួយវិញទៀត ពីរនាក់នឹងធ្លាប់សំលាប់គេពីមុនអត់? គំនិតរបស់ខ្ញុំ គឺគេដឹងថានរណាឃាតករ ប៉ុន្តែគេមិនហ៊ានចាប់ ព្រោះអ្នកនឹងវាខ្លាំងជាងតុលាការ។​សូម្បីតែវុធ ងងក៏ឃើញអយុត្តិធម៌រាល់ថ្ងៃដែរ។​​ តាំងពីខ្ញុំកើត រឿងអច្ចឹងកើតរាងរាល់ថ្ងៃ។​​

Dec 29, 2012 04:46 AM

vuth

ពី pp

យួនស្កាល់ហេងពៅច្បាស់ដែឬទេ?ហេងពៅគ្រាន់តែជាបូលីសចញ្ចឹមចោតែបុណ្តោះកុំយកសំដីហេងពៅជាសំលេងយុត្តិធម៏មនុស្សទាល់ច្រកតែងតែនិយាយពាក្យដែលអត់ពិត!!បើឃើញអ្វីដែលអយុត្តិធម៏សូមបញ្ចេញតាមfacebookបើសិនជាមាន!!​សម័យតេជោសែនហើយតើនៅខ្លាចអីទៀត!!

Dec 29, 2012 08:31 AM

មើល​មតិ​ទាំង​អស់.