គណៈកម្មការប្រព្រឹត្តិកម្មនៃអង្គការនិងសមាគមការពារសិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍ពិស្តារប្រចាំឆ្នាំ២០០៩នេះវាយតម្លៃថា ស្ថានការណ៍ជម្លោះដីធ្លីក្នុងប្រទេសកម្ពុជានៅចន្លោះឆ្នាំ២០០៨និង២០០៩នេះកំពុងក្លាយជាវិបត្តិធ្ងន់ធ្ងរឬបញ្ហារ៉ាំរ៉ៃដែលត្រូវការជាចាំបាច់នូវវិធានការដោះស្រាយប្រសិទ្ធិភាពនិងម៉ឺងម៉ាត់ពីរដ្ឋាភិបាល។
ពិធីដង្ហែក្បួនទាមទារឲ្យបញ្ឈប់ការកាប់រានព្រៃឈើនិងការរំលោភយកដីធ្លីនៅខែត្ររតនគិរី កាលពីថ្ងៃ២៥ មិថុនា ២០០៩។
លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូនៅក្នុងចំណោមអង្គការនិងសមាគមចំនួន២១ជាសមាជិកនៃគណៈកម្មការខាងលើនេះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ការរំលោភដីធ្លីនេះវាក្លាយទៅជាជំងឺរ៉ាំរ៉ៃហើយ ហើយរហូតមកទល់នឹងពេលនេះមានរឿងច្រើនណាស់ដែលទាក់ទងនឹងការរំលោភដីធ្លីមិនទាន់បានដោះស្រាយនៅឡើយ ហើយបញ្ហាថ្មីក៏កំពុងតែកើតឡើងទៅទៀត ហើយអ្នករងគ្រោះគឺប្រជាពលរដ្ឋ»។
មន្រ្តីជាន់ខ្ពស់ម្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា ក្រសួងកំពុងតែអនុវត្តកម្មវិធីវាស់វែងប្លង់ដីជាកម្មសិទ្ធិ ដីធ្លីជាប្រព័ន្ធ ជូនប្រជាពលរដ្ឋដើម្បីកាត់បន្ថយជម្លោះដីធ្លីដែលបានកើតមានទ្បើងកន្លងមក។
មន្ត្រីដដែលបានបញ្ជាក់ថា ៖ «តាមធម្មតា ការធ្វើច្បាប់ទម្លាប់អ៊ីចឹងគឺដើម្បីសម្របសម្រួលកុំឲ្យមានទំនាស់រឿងដីធ្លី រឿងព្រំដីហ្នឹងហើយ... គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើង លោកមានសំបុត្រស្នាមគ្រប់គ្រាន់ជាផ្លូវការដើម្បីការពារកម្មសិទ្ធិដីធ្លីរបស់គាត់នោះ។ ពេលណាដែលយើងមិនមានឯកសារច្បាស់លាស់ ជួនកាលវាមានក្លែងក្លាយ ជាន់លើគ្នា វាមានព្រំប្រទល់ខុសត្រូវបន្តិចបន្តួច បងប្អូនយើងមិនសូវចេះយោគយល់គ្នាក៏មានបញ្ហាដែរ»។
របាយការណ៍នោះបានលើកជាសំណើចំនួន៤ដើម្បីសុំឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាដោះស្រាយស្ថានការណ៍របស់ប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះការបាត់បង់ដីធ្លីនិងការបាត់បង់មុខរបរចិញ្ចឹមជីវិត មានដូចជាធ្វើឲ្យប្រជាពលរដ្ឋមានការទុកចិត្តលើប្រព័ន្ធតុលាការដែលជាស្ថាប័នស្វែងរកយុត្តិធម៌, ទី២ ត្រូវជំរុញឲ្យមានការអនុវត្តច្បាប់ភូមិបាលឲ្យបានម៉ឺងម៉ាត់, ទី៣ តុលាការនិងអាជ្ញាធរ ព្រមទាំងនគរបាល បម្រើនិងការពារប្រជាពលរដ្ឋនៅក្នុងតួនាទីរបស់ខ្លួន និងទី៤ ប្រជាពលរដ្ឋកម្ពុជាត្រូវតែបានទទួលឱកាសក្នុងការចូលរួមនិងមានលទ្ធភាពក្នុងការទទួលផលអំពីការអភិវឌ្ឍប្រទេសជាតិ។
ប្រភពនិងរបាយការណ៍ជាពិស្តារនោះបានលើកទ្បើងអំពីប្រជាពលរដ្ឋជាច្រើនគ្រួសារបានរងគ្រោះបាត់បង់ដីធ្លី មានដូចជាក្នុងខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តកំពង់ចាម ជាដើម ព្រមទាំងខេត្តមួយចំនួនទៀត។
គេបានកត់សម្គាល់ឃើញថា វិបត្តិជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមរីករាលដាលនិងកាន់តែអាក្រក់ទៅចាប់តាំងពីឆ្នាំ២០០៣មក ដោយសារមូលហេតុនានាមានដូចជា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការវិនិយោគដីធ្លី កំណើនប្រជាពលរដ្ឋ និងការមិនទាន់មានការចុះបញ្ជីដីធ្លីច្បាស់លាស់ នៅស្របពេលនោះដែរ យន្តការដោះស្រាយវិបត្តិដីធ្លីត្រូវគេមើលឃើញថា មិនសូវមានប្រសិទ្ធភាពឬមានការអូសបន្លាយយូរពេក៕
អាជ្ញាធរខែត្រកំពង់ធំចាប់ខ្លួនពលរដ្ឋ៤នាក់បន្ថែមទៀតក្នុងរឿងជម្លោះដី
ជនជាតិភាគតិចនៅមណ្ឌលគិរីបារម្ភថាក្រុមហ៊ុនធ្វើឲ្យបាត់ដីចម្ការវិលជុំ
ពលរដ្ឋមានជម្លោះដីនៅឧត្ដរមានជ័យបន្តតវ៉ានៅទីស្ដីការគណៈរដ្ឋមន្រ្តី
ស្ថានភាពបញ្ហាជម្លោះដីនៅស្រុកសន្ទុកខេត្តកំពង់ធំ
សង្គមស៊ីវិលស៊ើបអង្កេតករណីក្រុមហ៊ុនរំលោភបំពានលើជនជាតិភាគតិច
សមត្ថកិច្ចខែត្រកំពង់ធំចាប់ខ្លួនពលរដ្ឋ៣នាក់ក្នុងរឿងជម្លោះដី
សមត្ថកិច្ចខែត្រកំពង់ធំបាញ់បង្រ្កាបការតវ៉ារបស់ពលរដ្ឋក្នុងរឿងជម្លោះដី
អាជ្ញាធរវៀតណាមហាមឃាត់ខ្មែរក្រោមមិនឲ្យធ្វើស្រែលើដីដូនតា
ក្រឡាបញ្ជីតុលាការខេត្តកំពង់ធំរងការចោទថាគំរាមពលរដ្ឋក្នុងរឿងទំនាស់ដី
អាជ្ញាធរខេត្តមណ្ឌលគិរីគ្រោងកោះប្រជុំក្រុមហ៊ុនដែលមិនវិនិយោគចំគោលដៅ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.