ក្រុមហ៊ុន​ណៃគី​នឹង​មក​​​ពិនិត្យ​ករណី​កម្មករ​ដួល​សន្លប់​នៅ​កម្ពុជា

ក្រុមហ៊ុន ណៃគី (Nike) មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​ដែល​កម្មករ​កម្មការិនី​ដួល​សន្លប់​ជា​ច្រើន​លើក​ច្រើន​សារ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ នៅ​ឯ​រោងចក្រ សាប្រីណា (Sabrina) ដែល​ជា​សាខា​មួយ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​របស់​ក្រុមហ៊ុន ណៃគី ក្នុង​ប្រទេស​កម្ពុជា។
ដោយ កេសរណ្ណីយ្យា
2012-04-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ​សន្លប់ កំពង់ស្ពឺ ៣០៥
កម្មករ​រោងចក្រ សាប្រីណា (Sabrina) ដែល​ដួល​សន្លប់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១២។
RFA/Uon Chhin

គណៈ​ប្រធាន​ក្រុមហ៊ុន ណែកគី ដែល​ជា​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​កីឡា​ដ៏​ល្បី​ឈ្មោះ​មួយ​លើ​ពិភពលោក នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ដើម្បី​ទៅ​ពិនិត្យ​រោងចក្រ​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ហើយ​នឹង​វាយ​តម្លៃ​ស្ថានភាព​ការងារ​ក្នុង​រោងចក្រ​មួយ​នេះ ដែល​មាន​កម្មករ​កម្មការិនី​ប្រមាណ ៨​ពាន់​នាក់។

គោលដៅ​ចម្បង​នៃ​ដំណើរ​ទស្សនកិច្ច​នោះ គឺ​ដើម្បី​ពិនិត្យ​មើល​មូលហេតុ​ទាំង​ឡាយ​នៃ​ការ​ដួល​សន្លប់​របស់​កម្មករ កម្មការិនី​ទាំង​នោះ។

ប្រភព​ព័ត៌មាន​អន្តរជាតិ​រាយការណ៍​ថា គណៈ​ប្រធាន​ក្រុមហ៊ុន ណែកគី ក៏​នឹង​ពិភាក្សា​ផង​ដែរ​អំពី​ករណី​នានា នៃ​ការ​រំលោភ​សិទ្ធិ​កម្មករ ហើយ​និង​គោលការណ៍​ការពារ​សុខភាព និង​សុវត្ថិភាព​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​នេះ ដែល​មាន​ម្ចាស់​ជា​ជនជាតិ​តៃវ៉ាន់។ ទន្ទឹម​គ្នា​នេះ ក៏​មាន​បំណង​ពិនិត្យ​មើល​លទ្ធភាព​ផ្សេងៗ ដើម្បី​បង្កើត​ផែនការ​ល្អិតល្អន់​មួយ សំដៅ​កែ​លម្អ​លក្ខខណ្ឌ​ការងារ​ដល់​កម្មករ​កម្មការិនី៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល