បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ

គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ដែល​ទើប​នឹង​បង្កើត​ថ្មី គ្រោង​នឹង​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នៅ​ឆ្នាំ​២០១៣ នោះ​ទេ បើ​សិន​ជា​លក្ខខណ្ឌ​នានា​របស់​ខ្លួន​ដែល​ស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) កន្លង​មក មិន​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ។
ដោយ សុខ សេរី
2012-11-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បោះឆ្នោត ២០១២ ៣០៥
ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កាល​ពី​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Sok Serey

ការ​ប្រកាស​បែប​នេះ ស្រប​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​នៃ គ.ជ.ប គ្រោង​ប្រកាស​ជា​ផ្លូវការ​ឲ្យ​គណបក្ស​នយោបាយ​នានា​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សកល នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

គ.ជ.ប គ្រោង​ប្រកាស​ឲ្យ​គណបក្ស​នយោបាយ​ចុះ​ឈ្មោះ​នោះ នៅ​ក្នុង​រយៈពេល ៩០​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត​ឈាន​មក​ដល់ គឺ​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​រវាង​ខែ​មីនា ឬ​ខែ​មេសា ឆ្នាំ​២០១៣។

គ.ជ.ប បាន​កត់​សម្គាល់​ថា រហូត​មក​ដល់​ពេល​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​ជាង​១០ ហើយ បាន​មក​ចូល​រួម​ក្នុង​ការ​ប្រជុំ​នានា​នៅ គ.ជ.ប តាម​ការ​អញ្ជើញ​របស់ គ.ជ.ប កន្លង​មក ប៉ុន្តែ​គណបក្ស​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ក្នុង​ដំណើរ​ការ​ពិនិត្យ​បញ្ជី​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត គឺ​មាន​ចំនួន ៦​គណបក្ស​ហើយ។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា គ.ជ.ប ប្រឹង​ប្រែង​រៀបចំ​ការ​បោះ​ឆ្នោត​នោះ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ លោក​បញ្ជាក់​ទៀត​ថា បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ក៏ដោយ ក៏​លោក ទេព នីថា រំពឹង​ថា ដំណើរ​ការ​បោះ​ឆ្នោត​នៅ​តែ​បន្ត​ដូច​ការ​គ្រោង​ទុក៖ «បើ​ទោះ​បី​ជា​គណបក្ស​ពីរ​បូក​ចូល​គ្នា​ទៅ​ជា​មួយ បើ​សិន​ជា​គាត់​មិន​ចូល​រួម​ទេ នេះ​ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​ដំណើរ​ការ​បោះ​ឆ្នោត យើង​រៀបចំ​ទូទៅ ហើយ​ការ​រៀបចំ​របស់ គ.ជ.ប យើង​ទូលាយ និង​ស្មើភាព​គ្នា​ចំពោះ​មុខ​គណបក្ស​ទាំងអស់»

ជាមួយ​គ្នា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ដក​ខ្លួន​ពី​ការ​បោះ​ឆ្នោត​នោះ បើ​សិន​ណា​មិន​មាន​វត្តមាន​របស់​លោក សម រង្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​នោះ៖ «តស៊ូ​ដើម្បី​កែ​ទម្រង់ គ.ជ.ប បន្ត​ទៅ​ទៀត តាំង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ហើយ​និង​តស៊ូ​ធ្វើ​ម៉េច​បើក​ផ្លូវ​ឲ្យ​លោក​ប្រធាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត។ យើង​កំពុង​តែ​តស៊ូ យើង​មិន​អាច​និយាយ​អ្វី​លើស​ពី​នេះ​បាន​ទេ»

លោក គល់ បញ្ញា ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វែល (Comfrel) ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា បាន​បញ្ជាក់​ថា វត្តមាន​របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី គឺ​ចាំបាច់​ណាស់​ក្នុង​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ៖ «ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នោះ​កាន់​តែ​មាន​អត្ថន័យ ហើយ​និង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នោះ​មើល​ទៅ​ការ​ប្រកួត​ប្រជែង​ហ្នឹង ខិត​ទៅ​រក​ភាព​យុត្តិធម៌​បាន​ប្រសើរ​ជាង​អវត្តមាន»

លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​គ្រោង​ដាក់​អ្នក​សង្កេតការណ៦​រយៈពេល​ខ្លី​សរុប​ចំនួន​ជាង ៦​ពាន់​នាក់ ផ្ដោត​លើ​ការ​ចុះ​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត​ជាដើម។

ជាមួយ​គ្នា​នេះ លោក​គ្រោង​ដាក់​អ្នក​សង្កេតការណ៍​រយៈពេល​វែង​ចំនួន ២៥០​នាក់​ទៀត ផ្ដោត​លើ​ការ​រាប់​សន្លឹក​ឆ្នោត និង​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។ គម្រោង​ទាំង​នោះ​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក។

ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប បាន​ឲ្យ​ដឹង​ថា គ.ជ.ប គ្រោង​ចំណាយ​ថវិកា​សរុប ២១​លាន​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​សកល នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ ក្នុង​នោះ​មាន​អង្គការ​ជាតិ និង​អន្តរជាតិ ចំនួន​១២ ហើយ​ត្រៀម​ចូល​រួម​សង្កេតការណ៍​ក្នុង​ការ​បោះ​ឆ្នោត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (13)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ហេតុអ្វីបានជាគណបក្សប្រជាជនខ្លាចគណបក្សប្រឆាំងចូលរួមការបោះឆ្នោតម្លះប្រសិនថាខ្លួនជាអ្នកស្អាតស្អំ

Dec 04, 2012 07:19 AM

ពលរដ្ឋខ្មែរ

ពី ភ្នំពេញ

ប្រសិនបើបក្សប្រឆាំងធ្វើពហិការ នោះប្រទេសកម្ពុជានឹងមានបញ្ហាកើតឡើងយ៉ាងច្រើន ដែលធ្វើអោយ លោក ហ៊ុន សែន កាន់តែឈឺក្បាល និង ព្រួយបារម្ភជាងការចូលរួមបោះឆ្នោតទៀត។នេះជាមតិរបស់ខ្ញុំ ចុះអ្នកវិញ។

Nov 30, 2012 08:15 AM

អ្នក​អាន​អនាមិក

NEC should have announced that CPP wins the next national election. It is wasteful to spend more than 20 million dollars in order to give power to Hun Sen unfairly. If NEC is an independent organization, CPP will lose every election. Both NEC and CPP are accomplices. Can you allow Hun Sen to compete against Sam Rangsy fairly? I think you cannot do that because both of you are good at cheating and stealing historically.

Nov 30, 2012 12:11 AM

អ្នក​អាន​អនាមិក

បើគ្មានវត្តមានឯកឧត្តម សមរាំងស៊ីចូលរួមការបោះឆ្នោតទេខ្ញុំពិតជាសោកស្តាយ សោកស្តាយមែនទែន តើអ្នកណាអាចជួយបាន?​ សូមព្រះជាម្ចាស់ជួយគាត់ផង!

Nov 29, 2012 10:00 PM

No any side

I think they will not do it...

Nov 29, 2012 09:57 PM

មើល​មតិ​ទាំង​អស់.