អ្នក​វិភាគ​និង​បក្ស​ប្រឆាំង​រិះគន់​ការ​តែងតាំង​ទីប្រឹក្សា​និង​អង្គរក្ស​ផ្ទាល់​ខ្លួន

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​ស្ថានភាព​សង្គម​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២ បាន​លើក​ឡើង​ថា ទីប្រឹក្សា និង​អង្គរក្ស​ផ្ទាល់​ខ្លួន​របស់​មន្ត្រី​ថ្នាក់​ដឹក​នាំ​កំពូលៗ​នៅ​កម្ពុជា​មាន​ច្រើន​ហួស​ហេតុ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​លើ​សកលលោក ហើយ​វា​ជា​ការ​ខ្ជះខ្ជាយ​មួយ ក្នុង​ការ​ចំណាយ​ថវិកា​ជាតិ។
ដោយ ជិន ជេដ្ឋា
2012-06-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី​មាន​ការ​តែងតាំង​ទីប្រឹក្សា​ផ្ទាល់​ខ្លួន​ចំនួន ១៩​នាក់​បន្ថែម​របស់​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម។

តំណាង​រាស្ដ្រ និង​ជា​មន្ត្រី​នាំ​ពាក្យ​របស់​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ លោក​មាន​ប្រសាសន៍​ថា ការ​តែង​តាំង​ទីប្រឹក្សា និង​អង្គរក្ស​ផ្ទាល់​ខ្លួន​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល មិន​ចាំបាច់​មាន​ច្រើន​ទេ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ព្រោះ​ត្រូវ​ចំណាយ​ថវិកា​ជាតិ​ច្រើន ប៉ុន្តែ​ទទួល​បាន​លទ្ធផល​តិច៖ «រដ្ឋមន្ត្រី​ក៏​ប៉ោង​ធំ ទាំង​ចំនួន​ទីប្រឹក្សា​ក៏​ប៉ោង​ធំ ហើយ​អ្នក​ខ្លះ​ទៀត​មិន​បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​បម្រើ​ប្រទេស​ជាតិ​ពិត​ប្រាកដ​ទេ បែរ​ទៅ​ជា​យក​តួនាទី​ហ្នឹង ទៅ​កាង​រកស៊ី​ខុស​ច្បាប់ ពាក់​អំណាច​ដើម្បី​បំភិតបំភ័យ​រដ្ឋបាល​ថ្នាក់​ក្រោម ដើម្បី​ការពារ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៅ​វិញ»

សកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ ខេមរៈ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត​សុខ ទូច លោក​មាន​ប្រសាសន៍​ថា ទីប្រឹក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​បី​ប្រភេទ ទី១ គឺ​ទីប្រឹក្សា​ដើម្បី​បើក​ប្រាក់​ខែ ទី២ គឺ​ទីប្រឹក្សា​ដើម្បី​យក​ឈ្មោះ​ទៅ​រកស៊ី និង​ទី៣ គឺ​ទីប្រឹក្សា​ប្រើ​កម្លាំង​ខួរក្បាល​សម្រាប់​ផ្ដល់​យោបល់​ទៅ​ឲ្យ​ថ្នាក់​ដឹកនាំ។

លោក​បន្ត​ថា ទីប្រឹក្សា​ត្រូវ​តែ​មាន​ចំណេះ​ដឹង​ខ្ពស់ គឺ​មាន​ន័យ​ថា មាន​ទាំង​ចំណេះ​ដឹង និង​បទពិសោធន៍៖ «យើង​ប្រៀប​ខុស​ឆ្ងាយ​ណាស់ ស្អី​ក៏​ខុស​ដែរ គណៈ​រដ្ឋមន្ត្រី​នៅ​បារាំង​មាន​តែ​៤០​នាក់ យើង​មាន​ដល់​៤០០ ទៅ​៥០០​នាក់។ ប៉ុន្តែ គេ​ហៅ​ថា​ការ​រៀបចំ​រក​នយោបាយ​សម្រប​សម្រួល ឯ​អង្គរក្ស​វិញ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​គេ​មើល​មក គេ​អត់​ហ៊ាន​វិនិយោគ​ទេ ព្រោះ​គេ​មក គេ​អត់​យក​អង្គរក្ស​ទេ គេ​យក​តែ​លុយ​មក​វិនិយោគ ហេតុ​នេះ​ហើយ​អង្គរក្ស​ហាក់​ដូច​ជា​បន្លាច​ឲ្យ​អ្នក​ដទៃ​ខ្លាច តែ​វា​ជា​គ្រឿង​លម្អ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​លោក​អត់​យល់»

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា លោក ផៃ ស៊ីផាន លោក​មាន​ប្រសាសន៍​ថា គេ​មិន​អាច​ប្រៀបធៀប​ប្រទេស​កម្ពុជា​ទៅ​នឹង​ប្រទេស​ដទៃ​បាន​ទេ ព្រោះ​តម្រូវការ​ខុសៗ​គ្នា ហើយ​ពុំ​មាន​ច្បាប់​ណា​មួយ​កំណត់​ថា ទីប្រឹក្សា​តម្រូវ​ឲ្យ​មាន​ចំណេះ​ដឹង​កម្រិត​ណា និង​មាន​ចំនួន​ប៉ុន្មាន​នាក់​ជាក់លាក់​នោះ​ទេ គឺ​ផ្អែក​ទៅ​លើ​តម្រូវ​ការ​របស់​ថ្នាក់​ដឹក​នាំ​ម្នាក់ៗ៖ «ទីប្រឹក្សា​ចែក​ជា​ពីរ គឺ​ទីប្រឹក្សា​មួយ គឺ​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ ឬ​ពី​ស្ថាប័ន​របស់​ថ្នាក់​ដឹក​នាំ ហើយ​ទីប្រឹក្សា​មួយ​ចំនួន​ទៀត គឺ​អត់​ទទួល​ប្រាក់​ឧបត្ថម្ភ ឬ​ប្រាក់​បំណាច់​ទេ គ្រាន់​តែ​ទីប្រឹក្សា​ហ្នឹង​គេ​ស្ម័គ្រចិត្ត​ចូល​រួម​នៅ​ក្នុង​ការ​ផ្ដល់​យោបល់»

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​ស្ថានភាព​សង្គម​កម្ពុជា បាន​និយាយ​ថា មន្ត្រី​កំពូលៗ​នៃ​រដ្ឋាភិបាល​កម្ពុជា​មាន​ទីប្រឹក្សា និង​អង្គរក្ស​ច្រើន​ស្ទើរ​រាប់​មិន​អស់ ខណៈ​ដែល​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែងតាំង​ទីប្រឹក្សា​ផ្ទាល់​ខ្លួន​ចំនួន ១៩​នាក់​បន្ថែម ដែល​សរុប​ទាំង​អស់​ចំនួន ៤២​នាក់។ ប៉ុន្តែ​ប្រធាន​អង្គរក្ស​លោក ជា ស៊ីម បញ្ជាក់​ថា ចំនួន​នេះ​មិន​ច្រើន​ទេ​បើ​ប្រៀបធៀប​ទៅ​នឹង​ទំហំ​ការងារ​លោក ជា ស៊ីម សព្វ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Sri Lanka

I support Mr.Pai that there is no law or regulations to define the level of knowledge and exact numbers of advisers needed for the Ministers or VIP's cabinet. But remeber, even if the law or regulation exist,will you guys think that Mr.Pai and his associates abide by or follow this? Furthermore,although you cannot compare Cambodia with other countries, you must learn or keep you eyes on many good leaders how to develop their countries and people successfully. Last but not least, even the unwell educated person knows the extent to which the term "Adviser" means and who would be suitable with this position. There are so many people who fit with this title, but they are never promoted as they do not know how to please and give you a big bride, like Mr. Sri Lanka. I do not think that I am as good as Mr. Pai and other corrupt advisers, but some tips for all leaders should have 'vision, tenacity, knowledge and skills'.

Jul 02, 2012 10:45 PM

ខ្មែរ

ពី ភ្នំពេញ

ប្រជាពលរដ្ឋ​រក​ស៊ី​ទាំង​លំបាក​ហើយ​ក្រីក្រ​ទៀត​តែ ត្រូវ​រដ្ឋ​គៀប​យក​ពន្ធ គ្រប់​បែប​យ៉ាង ប្រាក់​បាន​មក​ពី​ការ​គៀប​ពន្ធ​បាន​ច្រើន​គួសម​ដែរ តែ​ធ្វើ​ម្តេច​គ្រាន់​បើ​ទឹប្រឹក្សា និង​មន្រ្តី​រដ្ឋភិបាល​សំពីងសំពោង ហែរហម​អោយ​ល្អ​មើល ការ​រីក​ចំរើន​របស់​ប្រទេស​ ស្ទើរ​តែ​គ្មាន​ ប្រជារាស្រ្ត ប្រទេស​ជាតិ​មាន​បញ្ហា​ទឹកដី​ ក៏​គ្មាន​តំណាង​រាស្ត្រ​ឬ​ក៏​ទីប្រក្សា​ទាំងនោះ​ផ្តល់​យោបល់​ដែរ​ ដូច​លោក​សុខទូច និយាយ​ត្រូវ ទីប្រក្សា​អោយ​យោបល់​មិន​សូវ​មាន​ទេ​មាន​តែ​ទីប្រឹក្សា​តាម​ហែហម​ចាំ​តែ​បើក​ប្រាក់ខែ និង​យក​អំណាច​ទៅ​ធ្វើ​ការ​រក​ស៊ី​តែ​ប៉ុណ្ណោះ។

Jun 30, 2012 04:52 AM

ខ្មែរ

ពី ភ្នំពេញ

នៅបរទេសប្រជាជនរាប់រយលាននាក់ គេមានទីប្រឹក្សា និងមន្រ្តីជាន់ខ្ពស់​ ចង់តិចជាងស្រុកខ្មែរយើងផង បើគិតៗទៅគួរអោយខ្មាស់ប្រទេសគេដល់ហើយ ព្រោះមិនបាច់ប្រាប់ក៏គេដឹងពីសមត្ថភាព មន្រ្តីនិងថ្នាក់ដឹកនាំកំពូលៗរបស់ខ្មែរ សុទ្ធតែ​មហាព្រឹទ្ធិគតិបណ្ឌិត ដែលមិនបានចូលសាលា

Jun 30, 2012 03:37 AM

Ek Ort Dam Ar Kak Bun Dit

It is difficult for good-eye people act as blind, although see something bad, but can not say bad. My uncle in god (His Excellency) told me that he was bought by position, power and money to say only good things, then I asked how cheap he is? cheaper than a simple farmer who can do something for society? he answered no, he is admired and respected by farmers and most country people, although not by the educated people and those who the reality.

Jun 30, 2012 02:35 AM

NA

ពី PP

សូម​លោក​ធំ​ទាំងអស់​កុំ​យក​លុយ​រាស្រ្ត​ទៅ​ចាយ​វាយ​ដើម្បី អួត​ស្រី ស្រា ល្បែង និង​អំណាច​ខ្លួន​ពេក គួរ​អាណិត​ដល់​រាស្រ្ត​ផង រាស្រ្ត​ខំ​ធ្វើ​ការ​សង​បំណុល​អស់​លោក លំបាក​ណាស់ ល្មម​ដឹង​ខ្លួន​ហើយ!

Jun 30, 2012 01:22 AM

មើល​មតិ​ទាំង​អស់.