តំណាង​រាស្ត្រ​បក្ស​សម​រង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​នាំ​គ្នា​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភា​ជាតិ

មាន​ការ​ប៉ះ​ទង្គិច​ដោយ​ពាក្យ​សម្ដី និង​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​ក រវាង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច នៅ​ក្នុង​សភា​ជាតិ នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​ទេ។
ដោយ សុខ សេរី
2012-11-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស កឹម សុខា ៣០៥
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
RFA/Sok Serey

សភា​ជាតិ​បាន​បើក​កិច្ច​ប្រជុំ​លើក​ទី៩ នីតិកាល​ទី៤ ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​យល់​ព្រម​ឲ្យ​កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ស្ដីពី​ការ​ជូន​ដំណឹង​ជា​បន្ទាន់ ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ និង​អនុសញ្ញា​ស្ដីពី​សុវត្ថិភាព​នុយក្លេអ៊ែរ និង​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត។

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​តំណាង​រាស្ត្រ​គណបក្ស សិទ្ធិ​មនុស្ស សរុប​ចំនួន​ជិត ៣០​នាក់ នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភា​ជាតិ​យ៉ាង​តក់​ក្រហល់ នៅ​គ្រា​ដែល​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ឈៀង វុន បាន​ហៅ​ការ​ត​មាត់ និង​អត្ថាធិប្បាយ​របស់​លោក កឹម សុខា និង​លោក សុន ឆ័យ ថា​ជា​មនុស្ស​ព្នង ឬ​ជា​មនុស្ស​ព្រៃផ្សៃ។

ការ​ផ្ទុះ​កំហឹង និង​ឈ្លោះ​ប្រកែក​គ្នា​នោះ បាន​កើត​មាន​ឡើង​នៅ​គ្រា​ដែល​ប្រធាន​សភា​ជាតិ លោក ហេង សំរិន បាន​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោក កឹម សុខា ឡើង​មាន​ប្រសាសន៍​នៅ​ក្នុង​សភា​ជាតិ​ជា​លើក​ដំបូង។

លោក កឹម សុខា បាន​រិះគន់​ថា លោក​សុំ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​រួប​រួម​គ្នា​ដូច​បាន​លើក​ឡើង​ដោយ​ប្រធាន​សភា​ជាតិ លោក ហេង សំរិន នៅ​ក្នុង​របាយការណ៍​របស់​លោក ស្ដីពី​សកម្មភាព​របស់​សភា​ជាតិ​កន្លង​មក ហើយ​លោក​បាន​សុំ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​ពេញ​លេញ ដូច​កាតព្វកិច្ច​គោរព​អនុសញ្ញា​អន្តរជាតិ​ដទៃ​ទៀត​ដែរ។

ភ្លាម​នោះ លោក ហេង សំរិន បាន​មាន​ប្រសាសន៍​តប​វិញ​ថា កម្ពុជា កំពុង​តែ​បង្រួប​បង្រួម​ជាតិ​ហើយ ប៉ុន្តែ​លោក​មិន​អាច​អង្គុយ​ជាមួយ​ជន​ទណ្ឌិត​បាន​ទេ៖ «យើង​បាន​បង្រួប​បង្រួម​ជាតិ​រហូត តាំង​ពី​នោះ​មក រហូត​ដល់​បច្ចុប្បន្ន​នេះ។ យើង​បង្រួប​បង្រួម​ហើយ អង្គុយ​ជាមួយ​គ្នា​នេះ ហ្នឹង​មិន​បង្រួប​បង្រួម​ជាតិ? ប៉ុន្តែ​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ មិន​អាច​រួប​រួម​បាន​ទេ»

ភ្លាមៗ​នោះ​ដែរ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈៀង វុន បាន​ឡើង​មាន​ប្រសាសន៍​តប​ថា ឥរិយាបថ និង​ពាក្យ​សម្ដី​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ប្រៀប​បាន​ជា​មនុស្ស​ព្នង ព្រៃ​ផ្សៃ និង​ជា​មនុស្ស​បោក​ប្រាស់​ប្រជាពលរដ្ឋ៖ «គណបក្ស​ឯកឧត្តម ដែល​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ទទួល​បាន​សំឡេង​តែ ៣​អាសនៈ មិន​គ្រប់​បង្កើត​ក្រុម​បាន អីចឹង​ហើយ​ឯកឧត្តម​អត់​មាន​សិទ្ធិ​និយាយ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មិន​គាំទ្រ»

នៅ​ពេល​ដែល​លោក ឈៀង វុន កំពុង​តែ​មាន​ប្រសាសន៍​នោះ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភា​ជាតិ​តែ​ម្តង ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា លោក ហេង សំរិន មិន​បាន​ហាម​ឃាត់​ប្រសាសន៍​របស់​លោក ឈៀង វុន ទេ និង​មិន​បាន​ហាម​ឃាត់​ការ​ដើរ​ចេញ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នោះ​ដែរ។

ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោក កឹម សុខា បាន​មាន​ប្រសាសន៍​ប្រាប់​កាសែត​នៅ​ក្រៅ​សាល​ប្រជុំ​សភា​ជាតិ​ថា ប្រសាសន៍​របស់​លោក ឈៀង វុន គឺ​លោក​មិន​អាច​ទទួល​យក​បាន​ទេ៖ «ខ្ញុំ​ចង់​ឲ្យ​មាន​នៅ​សភា​នេះ មាន​វប្បធម៌​មួយ​ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ជាមួយ​គ្នា​បាន ដោះស្រាយ​បញ្ហា​ប្រយោជន៍​ជាតិ​ជា​ធំ​ជាមួយ​គ្នា បង្រួប​បង្រួម​ជាតិ ហើយ​យើង​ឈរ​លើ​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​រួម​ទាំង​អស់​គ្នា។ នេះ​ជា​សម្ដី​ខ្លឹមសារ​ខ្ញុំ​និយាយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ខាង​គណបក្ស​កាន់​អំណាច​គាត់​បក​មក​វិញ សុទ្ធ​តែ​ពួក​យើង​ពួក​ព្រៃ ពួក​ព្នង មើល​ងាយ​ដល់​ប្រជាពលរដ្ឋ​ព្នង​ទៀត»

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​តវ៉ា​រឿង​នេះ៖ «យើង​មិន​អាច​ទទួល​យក​បាន​ទេ។ ដូច្នេះ ថ្ងៃ​នេះ​យើង​ដើរ​ចេញ ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​សភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ព្រម​ទាំង​សម្ដេច​ប្រធាន (ហេង សំរិន) ដែល​មិន​ផ្តល់​យុត្តិធម៌ ក្នុង​នាម​ជា​ប្រធាន​សភា»

ទោះ​បី​ជា​យ៉ាង​ណា​ក្តី តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​អះអាង​ថា តំណាង​បក្ស​ប្រឆាំង​នឹង​ចូល​រួម​ប្រជុំ​សភា​ជាតិ​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ខាង​មុខ​នេះ ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ថវិកា ឆ្នាំ​២០១៣ និង​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត ប៉ុន្តែ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង សុំ​ឲ្យ​លោក ឈៀង វុន សុំ​ទោស​នៅ​ក្នុង​សភា​ជាតិ ដោយ​លាយលក្ខណ៍​អក្សរ ឬ​ផ្ទាល់​មាត់។

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈៀង វុន បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​មិន​សុំ​ទោស​ទេ ពីព្រោះ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស។ លោក​បាន​ចោទ​វិញ​ថា តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បាន​ល្មើស​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សភា​ជាតិ ដែល​ហាម​ឃាត់​មិន​ឲ្យ​ស្រែក​ឡូឡា​ក្នុង​សភា​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (71)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Meng Hong

ពី Toronto

Chheang Voun, a person working for the government without any education. It was race discrimination for Phnorng people already that Chheang Voun said as an uneducated representative. How much money does Chheang Voun bribe to the Hun Sen to work as a representative in the snate?

Nov 15, 2012 05:03 PM

អ្នក​អាន​អនាមិក

ពី Khmer Keord

មនុស្សទាន់សម័យមានឆ្កែពីរប្រភេទ ឆ្កែកាច​​ Domestic Dogs និងស្លូត Diplomatic Dogs. ទាំងពីរនេះមានមុខងារខុសគ្នា​ ហាហាហា។ គួរស្អប់ខ្ពើមណាស់​ណាស់ណាស់

Nov 15, 2012 10:48 AM

KHMER

ពី PHNOM PENH

នេះហើយគឺពួកកម្មុយនិស្ដឬខ្មែរមិនចាំ?កម្មុយនិស្ដគឺ ផ្តាច់ ការៗ គឺកម្មុយនិស្ដ ពួកគេជាអង្គការ អង្គការធុំណាស់ អង្គការថា ម៉េចគឺអញ្ចឹងអត់មានសិទិ្ធតវ៉ាទេ។

Nov 15, 2012 09:10 AM

Norak

ពី Pp

ពូជបាតផ្សារនៅតែបាតផ្សារអីចីង-ឪឆ្កែ កូនក៏ឆ្កែដែរកុំឆ្ងល់អីណា

Nov 15, 2012 07:54 AM

ខ្មែរដើម

សំដីរើសអើងជនជាតិខ្មែរដើមរបស់ លោក ឈាង វ៉ុន មិនសមជាសំដីតំណាងរាស្ត្រខ្មែរទេ គឺសំដិតំណាងអោយ រាស្ត្រយួនទេ អញ្ចឹងបានជាសព្វថ្ងៃពួកគាត់បំផ្លាញបរិស្ថានពៃ្រជំរករបស់ជនជាតិខ្មែរដើម

Nov 15, 2012 05:15 AM

មើល​មតិ​ទាំង​អស់.