អភិបាល​ខេត្ត​ក្រចេះ លោក ខាំ ភឿន ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

អភិបាល​ខេត្ត​ក្រចេះ លោក ខាំ ភឿន បាន​ស្លាប់​កាល​ពី​ម៉ោង​ជាង ៩ យប់​ថ្ងៃ​អង្គារ ទី ៨ ខែ​ឧសភា នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​គ្រា​ដែល​លោក​ធ្វើ​ដំណើរ​ទាំង​យប់​ត្រឡប់​មក​ពី​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ។
ដោយ សុ ជីវី
2012-05-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ខាំ ភឿន ៣០៥
លោក ខាំ ភឿន (ឆ្វេង​ទី​២) ក្នុង​ពិធី​ប្រជុំ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ភូមិ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ថ្ងៃ​ទី ២០ កញ្ញា ឆ្នាំ ២០១១។
RFA/Keo Nimol

ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក ជួង សេងហាក់ មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា រថយន្ត ដែល​ដឹក​លោក​អភិបាល​ខេត្ត​ក្រចេះ​បាន​ក្រឡាប់ នៅ​ត្រង់​ផ្លូវ​កោង​ក្នុង​ឃុំ​កញ្ជរ ជាប់​ព្រំ​ប្រទល់​រវាង​ស្រុក​ឆ្លូង និង​ស្រុក​ចិត្រ​បូរី ខេត្ត​ក្រចេះ។

លោក ជួង សេង ហាក់៖ «បាទ ត្រង់​ហ្នឹង​មាន​ផ្លូវ​កោង​មួយ។ ប្រហែល​វៈអឺ​នឹង​អី ឬ​ក៏​មាន​ឡាន​បើក​ជ្រួស​គ្នា ដោយ​ការ​ប្រើប្រាស់​ភ្លើង​មិន​ដាក់​កូដ ហ្វា កូដៗ ហ្នឹង​វា​យ៉ាង​ម៉េច? អាហ្នឹង​យើង​ព័ត៌មាន​វា​អត់​ទាន់​ឃើញ។ ពេល​ដែល​ក្រឡាប់​ហ្នឹង​វា​ហាក់​បី​ដូច​ជា​អត់​នរណា​នៅ​ជិត»។

ចំណុច​ដែល​មាន​គ្រោះថ្នាក់​ចរាចរ​នោះ គឺ​មាន​ចម្ងាយ​ប្រមាណ ១០ គីឡូម៉ែត្រ​ពី​ក្រុង​ក្រចេះ។ នៅ​លើ​ផ្លូវ​នេះ​មាន​ការ​ពិបាក​ធ្វើ​ដំណើរ ដោយសារ​កំពុង​ជួសជុល។ លោក ខាំ ភឿន ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ កាល​ពី​ខែ​សីហា ឆ្នាំ ២០០៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (11)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សូមឯកភាពទាំងស្រុង​ចំពោះការចូលរួមមិតិទាំងអស់។​​​ អង្គុយលើច្បាប់មិនគោរពច្បាប់គឺជាកំហុសធំណាស់។​សូមចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នាមិនមែនតែប្រជាជទេ!!!

May 10, 2012 09:16 PM

អ្នក​អាន​អនាមិក

Hun Sen is smart ,he swears to cut his own head if he cannot keep his promise.Next time,let him swear to get struck by lightning,or by car turn over, or fall from helicopter .May have a better chance.

May 09, 2012 10:39 PM

អ្នក​អាន​អនាមិក

សូមវិញាណ្ណខ័ន្ទលោកទៅសោយសុខគតិភព នេះបញ្ជាក់រថយន្តប្រភេទណាក៏អាចមានបញ្ហារដែរ មានតែការប្រុងប្រយ័ត្ន និង គោរពច្បាប់ចរាចរទេ ទើបជាការប្រសើរ មិនបង្ករគ្រោះថ្នាក់ដល់ខ្លួន និងអ្នកដទៃ។

May 09, 2012 10:39 PM

អ្នក​អាន​អនាមិក

ម៉្យាងដែរនិយាយដូចជាសមហេតុផល តែខេត្តក្រចេះពលរដ្ឋខែ្មរមានការរងទុក្ខណាស់ដោយអាស្រាយរដ្ឋបាលខេត្តនេះយកដីប្រជាជនក៍មកពីចៅហ្វាយខេត្តដែរ ខុសត្រូវអីមកពីចៅហ្វាយនេះឯង។

May 09, 2012 09:43 PM

អ្នក​អាន​អនាមិក

ជួនកាលទឹកសម្បថនៅតែមានប្រសិទ្ធិភាពដែរ មិនមែនស្បថឲ្យតែរួចពីមាត់នោះទេ នៅមានឯកឧត្តមច្រើនរូបទៀតដែលស្បថហើយក៏ភ្លេចពាក្យ សម្បថខ្លួនឯង!

May 09, 2012 01:44 PM

មើល​មតិ​ទាំង​អស់.