ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នឹង​ធ្វើ​បាតុកម្ម​នៅ​មុខ​ទីស្នាក់ការ​ធំ អ.ស.ប

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជាច្រើន ត្រៀម​ចូល​រួម​បាតុកម្ម​អហិង្សា​មួយ នៅ​មុខ​ទីស្នាក់ការ​ធំ​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ក្នុង​ទីក្រុង​ញីវយ៉ក (New York) នៅ​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១២។
ដោយ ផន រីណា
2012-09-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

បាតុកម្ម​នេះ ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្ដីពី​កម្ពុជា ដែល​មាន​ប្រទេស​ជាច្រើន​ចុះ​ហត្ថលេខា។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ឯករាជ្យ​ម្នាក់ រស់នៅ​រដ្ឋ​ម៉ារីឡិន (Maryland) សហរដ្ឋ​អាមេរិក លោក គុច ចាន់លី មាន​ប្រសាសន៍​ថា បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​មុខ​អង្គការ​សហប្រជាជាតិ​ឆ្នាំ​នេះ ជា​ការ​ទាម​ទារ​មុតមាំ​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់ ព្រោះ​រដ្ឋាភិបាល​កម្ពុជា បាន​រំលោភ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ខ្លាំង​ឡើង ដែល​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ទាំង​ស្រុង៖ «ខ្មែរ​យើង​កំពុង​ត្រូវ​គេ​រំលោភ គេ​ឈ្លាន​ពាន។ យើង​មាន​សង្ឃឹម​ទៅ​លើ​សន្ធិ​សញ្ញា​សន្តិភាព​ក្រុង​ប៉ារីស ហើយ​នៅ​ក្នុង​សន្ធិ​សញ្ញា​ក្រុង​ប៉ារីស នោះ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​លើក​យក​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស នោះ មក​ពិនិត្យ​សា​ឡើង​វិញ ហើយ​ផ្ទៀង​ផ្ទាត់​នូវ​ការ​រំលោភ​មក​លើ​បូរណភាព​ទឹកដី​របស់​ខ្មែរ​យើង។ ហើយ​ម្យ៉ាង​ទៀត យើង​ចង់​ឲ្យ​គេ​សើរើ​ផង​ដែរ​អំពី​ដែន​សមុទ្រ»

លោក​បន្ត​ថា សកម្មជន​ការពារ​ដីធ្លី និង​អ្នក​នយោបាយ​នៅ​កម្ពុជា កំពុង​តែ​បាត់​បង់​សិទ្ធិ​សេរីភាព និង​រង​ការ​គំរាម​កំហែង​ពី​សំណាក់​រដ្ឋ​អំណាច​បច្ចុប្បន្ន។ លោក​សង្ឃឹម​ថា អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​ទាំង​អស់ នឹង​ពិនិត្យ​ផ្ទៀងផ្ទាត់​លើ​កិច្ច​ព្រមព្រៀង​សន្ធិ​សញ្ញា​ក្រុង​ប៉ារីស ថ្ងៃ​ទី២១ តុលា ឆ្នាំ​១៩៩១ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ហត្ថលេខា។

លោក​ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាំង​អស់ ឲ្យ​ចូល​រួម​ច្រើន​ថែម​ទៀត៖ «អង្គការ​សហប្រជាជាតិ និង​ប៉ូលិស​ក្រុង​ញីវយ៉ក អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ហ្នឹង​ហើយ។ ហើយ​កំពុង​តែ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ហើយ​យើង​មិន​ភ្លេច​ទេ មិន​ចោល​ទេ។ ហើយ​នេះ​ជា​សេចក្តី​សង្ឃឹម​មួយ​ដ៏​ធំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស។ ដូច្នេះ​ហើយ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​អញ្ជើញ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា ដែល​នៅ​មាន​ទឹក​ចិត្ត​អាណិត​អាសូរ​ដល់​មាតុភូមិ​របស់​យើង ចូល​រួម​អំពាវនាវ​សុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​ជួយ​អន្តរាគមន៍​របស់​យើង​ផង»

ចំណែក​តំណាង​សមាគម​ខ្មែរ​នៅ​ទីក្រុង​ហ្វីឡាដែលហ្វ្យ៉ា (Philadelphia) លោក មាស ជា ដែល​នឹង​ដឹកនាំ​ពលរដ្ឋ​ខ្មែរ​ចូល​រួម​បាតុកម្ម​នេះ​ដែរ មាន​ប្រសាសន៍​ថា កម្ពុជា​មិន​អាច​បាត់​បង់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នេះ​ទេ។ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស នឹង​ទាម​ទារ​ឲ្យ​អង្គការ​សហប្រជាជាតិ​ពិនិត្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឡើង​វិញ នូវ​អ្វី​ដែល​មិន​បាន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស៖ «យើង​អំពាវនាវ​ដោយ​ឲ្យ​ប្រទេស​ហត្ថលេខី​មួយ​ចំនួន ដែល​បាន​ទទួល​ស្គាល់​សន្ធិ​សញ្ញា​ហ្នឹង ជំរុញ​ឲ្យ​អនុវត្ត​នូវ​សន្ធិ​សញ្ញា​ហ្នឹង​ឲ្យ​បាន​មួយ​រយ​ភាគ​រយ។ ជាក់​ស្ដែង នៅ​ពេល​ថ្មីៗ​នេះ គឺ​បញ្ហា​អត់​មាន​គណបក្ស​ប្រឆាំង​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត»

បាតុកម្ម​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី១៩ ខែ​តុលា ចាប់​ពី​ម៉ោង ៩​ព្រឹក រហូត​ដល់​ម៉ោង ៣​រសៀល នៅ​មុខ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ញីវយ៉ក។ បាតុករ​ពី ដែល​បាន​ត្រៀម​ចូល​រួម មាន​ដូច​ជា​ពី​រដ្ឋ​ម៉ារីឡិន (Maryland) រ៉ូដអាយឡិន (Rhode Island) ប៉ែនស៊ីលវ័ញ៉ា (Pennsylvania) វឺហ្យីនា (Virginia) ញីវជ័រស៊ី (New Jersey) ញីវយ៉ក (New York) ណតការ៉ូឡាញណា (North Carolina) និង​ពី​ប្រទេស​កាណាដា (Canada) ផង​ដែរ។

បាតុកម្ម​នោះ រៀបចំ និង​ដឹកនាំ​ដោយ​លោក ដួង ម៉ែខល (Michael Duong) រស់នៅ​រដ្ឋ​ម៉ារីឡិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី pp

Thank all khmer's people that help khmer together.

Oct 06, 2012 06:25 AM

ក្រំចិត្តត្បិតរបបផ្តាច់ការ

ពី បាត់ដំបង

ខ្ញុំសូមអរគុណជាខ្លាំងចំពោះលោក​ ដូង មែនខល ដែលមាន
គំនិតស្នេហាជាតិមាតុភូមិកម្ពុជា។ ក្នុងនាមខ្ញុំជាជនជាតិខ្មែរ
សូមជូនពរលោក និងជនរួមជាតិជួបតែរសេចក្តីសុខគ្រប់ពេល
ខ្ញុំស្រក់ទឹកភ្នែកពេល ឃើញយួនយកទឹកដីខ្មែរ រស់នៅលើ
ដីខ្មែរ (បងប្អូនទាំងអស់គ្នាដូររបបនេះចេញទៅ ពីព្រោះថា
តេជោរសម័យនេះ មិនដូចតេជោរសម័យមុនទេសុំទោស។

Sep 26, 2012 11:04 PM

i khmer

ពី lowell

i want sight name more by on line becouse friday is work can not go to injoint i'm very sorry .

Sep 26, 2012 07:29 PM

Leangheng

ពី Sydney Australia

My message to all Cambodian people ( not khmer body but head is Vietnamese = Cambodia people party = do every thing for Hanoi leader)
Please try to change Cambodian government that organize by Hanoi leader by do a national election and select the right party that do every thing for Cambodian people. Please thing it still not let to do a decision....
I think that Samdach Hun Sen is Youn 100% by his current knowlage he can not became a prime minister longer than this. His position still Cambodian Prime Minister by sell his head to Youn leader.... That's correct....
Please feedback to me Samdach Hun sen if my opinion not true.....

Sep 26, 2012 08:43 AM

Barak Obama

សួមថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះបងប្អូនក្នុងការព្យាយាមជួយកាពារទឹកដីរបស់ខ្មែរ។​ យើងជាប្រជាពលរដ្ឌក្នុងប្រទេសមានក្តីបារម្មណ៏​​​យាងខ្លាំង។ ទឹកដីប្រទេសកម្ពុជាកំពុងធ្លាក់ក្នុងមហន្តរាយ ដោយព្រោះមេដឹកនាំ ងងឹតងងល់លក់ជាតិ។ មនុស្សលក់ជាតិនេះ​មិនចេះដឹងខ្លួនទេ កាន់អំណាចកាន់តែយូ ប្រជាពលរដ្ឋកាន់តែវេទនា រងកាជីជាន់ ខ្លះដល់បាត់បង់ជីវិត។ រូបរូមគ្នាទំលាកមនុស្សចង្រៃនេះចេញពីតំណែង

Sep 26, 2012 07:33 AM

មើល​មតិ​ទាំង​អស់.