សិក្ខាសាលា​អំពី​ការ​តែង​កំណាព្យ

ក្រុម​អ្នក​និពន្ធ​ស្លាបប៉ាកកា​មាស​កម្ពុជា នៃ​សមាគម​ទាយាទ​ខ្មែរ នឹង​រៀបចំ​សិក្ខា​សាលា​មួយ​ជា​លើក​ដំបូង នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​កុម្ភៈ​នេះ ផ្ដោត​អំពី​វិធី​សាស្ត្រ​នៃ​ការ​តែង​កំណាព្យ​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ទៅ​តាម​ក្បួន​ច្បាប់​ខ្មែរ។
ដោយ មឿង ទុម
2012-02-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សិក្ខាសាលា​នេះ​រៀបចំ​ឡើង​នៅ​ឯ​សណ្ឋាគារ East and West Restaurant ដែល​ឋិត​នៅ​លើ​វិថី​ត្រសក់​ផ្អែម ក្រុង​ភ្នំពេញ។ វាគ្មិន ភ្ញៀវ​កិត្តិយស និង​និស្សិត នឹង​ចូល​រួម​ទាំង​អស់​ប្រមាណ ៥០​នាក់។

អ្នក​ទទួល​បន្ទុក​ផ្នែក​ទំនាក់​ទំនង​ព័ត៌មាន​នៃ​ក្រុម​អ្នក​និពន្ធ​ស្លាបប៉ាកកា​មាស​កម្ពុជា លោក អួង បូរិន មាន​ប្រសាសន៍​ថា សិក្ខា​សាលា​នេះ​រៀបចំ​ឡើង​ក្នុង​បំណង​លើក​កម្ពស់​ឲ្យ​យុវជន និង​ប្រជា​ពល​រដ្ឋ​ខ្មែរ យក​ចិត្ត​ទុក​ដាក់​ចំពោះ​អត្ថបទ​កំណាព្យ​ខ្មែរ ៖ «ព្រោះ​យើង​អាច​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ការ​អប់រំ​ផ្សេង​ទៅ​លើ​សីលធម៌ ឬ​អ្វី​ផ្សេង​ទៀត តាម​រយៈ​កំណាព្យ។ ដូច្នោះ​ហើយ វាគ្មិន​កិត្តិយស​ដែល​យើង​អញ្ជើញ​ថ្ងៃ​នេះ យើង​បាន​អញ្ជើញ​បី​នាក់។ ឯកឧត្ដម ជ័យ ចាប ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​អប់រំ ដើម្បី​ឲ្យ​គាត់​មក​បើក​កម្មវិធី ក៏​ដូច​ជា​ធ្វើ​បទ​បង្ហាញ​មួយ​ដល់​និស្សិត​អំពី​ការ​តែង​កំណាព្យ។ ទី​២ យើង​បាន​អញ្ជើញ​លោក វែន សុន ដែល​ជា​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ និង​សាស្ត្រាចារ្យ​អក្សរ​សាស្ត្រ​ខ្មែរ ដែល​គាត់​មាន​ជំនាញ​ខាង​ការ​តែង​កំណាព្យ​នោះ​តែ​ម្ដង»

លោក អួង បូរិន បញ្ជាក់​ថា អង្គ​សិក្ខា​សាលា​នេះ​មាន​សារ​សំខាន់ ព្រោះ​ថា​ក្រុម​លោក​នឹង​ចង​ក្រង​លទ្ធផល​នៃ​កិច្ច​ប្រជុំ ដើម្បី​ផ្សព្វ​ផ្សាយ​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​បន្ថែម ៖ «លទ្ធផល​សិក្ខា​សាលា​ក្រៅ​ពី​ការ​ផ្សព្វ​ផ្សាយ យើង​បាន​ផលិត​សៀវភៅ​ផ្សេងៗ។ ឥឡូវ​នេះ យើង​បាន​ផលិត​សៀវភៅ​ពី​របៀប​នៃ​ការ​តែង​កំណាព្យ។ យើង​ចង់​ផ្សព្វ​ផ្សាយ​សៀវភៅ​នេះ​ឲ្យ​អ្នក​ដែល​ចូល​ចិត្ត​កំណាព្យ អ្នក​ដែល​ចូល​ចិត្ត​ប្រើ​កំណាព្យ​សម្រាប់​ការ​សិក្សា​អប់រំ អ្នក​ដែល​យក​កំណាព្យ​ប្រើប្រាស់​ក្នុង​ការ​ច្នៃ​ទៅ​ជា​ចម្រៀង ឬ​ក៏​ទៅ​ជា​អ្វី​ផ្សេង​ទៀត អាច​យក​ទៅ​ប្រើប្រាស់​បាន»

ក្រុម​អ្នក​និពន្ធ​ស្លាបប៉ាកកា​មាស​កម្ពុជា នៃ​សមាគម​ទាយាទ​ខ្មែរ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧ មាន​សមាជិក​ទាំង​អស់​ជិត ២០​នាក់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ប្រសើរណាស់សំរាប់កូនខ្មែរទៅអនាគត់មួយណាដែលចូលចិត្តតែងកំណាព្យដើម្បីពីមនោសញ្ចេតនារបស់អ្នកនិពន្តជូនដល់
អ្នកអានទូទៅ ។ នាពេលខាងមុខខ្ញុំចង់ឃើញឲ្យមានការជ្រើសរើសកំណាព្យពីបណ្តាអ្នកនិពន្តខ្មែរពេញពិភពលោក ដល់បទមួយណាដែលបានបង្ហាញអំពីតម្លៃនៃវប្បធម៌ខ្មែរទូទៅ បោះចូលក្នុងសៀវភៅមួយសំរាប់កូនខ្មែរគ្រាន់បានអាន។ អរគុណ!

Feb 19, 2012 06:36 PM

អ្នក​អាន​អនាមិក

Khmers'poem is a vital asset for all of Khmer's generations. I'm sincerely admire this intellectual's group for it's hard work to preserve Khmer Heritage. People in this group should be proud of what they are doing for Cambodia. Matsuura once said "Literacy is inseparable from opportunity,and opportunity is inseparable from freedom."

Feb 19, 2012 11:16 AM