រដ្ឋាភិបាល​ថា​ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​មិន​ចាំបាច់​ដូច​ការ​អភិវឌ្ឍ​

រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ថា ហាក់​ពុំ​ចាំបាច់​ដូច​ការ​អភិវឌ្ឍ​នានា ជូន​ប្រជាពលរដ្ឋ ១៤​លាន​នាក់​នោះ​ទេ។
ដោយ ខែ សុណង
2012-10-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ នៅ​បន្ទាប់​ពី​មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​បាន​រិះគន់​ថា បញ្ហា​ប្រាក់​ខែ​របស់​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​គ្រូបង្រៀន​ដែល​នៅ​មាន​កម្រិត​ទាប មិន​អាច​ផ្គត់ផ្គង់​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​បាន ដោយ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រី​រាជការ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​មិន​អាច​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​បាន​ទេ នៅ​ក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា ដែល​កំពុង​ត្រូវ​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​នានា​នោះ។

លោក​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់ និង​ពង្រីក​ផ្លូវ​ជាតិ​លេខ​៥ ពី​ស្ពាន​ជ្រោយចង្វារ ដល់​ស្ពាន​ព្រែក​ក្ដាម នៅ​ថ្ងៃ​ទី​០៩ តុលា ដោយ​ចំអក​ដល់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​មួយ​ចំនួន ដែល​រិះគន់​ពី​បញ្ហា​ប្រាក់ខែ​របស់​មន្ត្រី​រាជការ​នៅ​មាន​កម្រិត​ទាប​នោះ គឺ​ជា​ការ​លើក​ឡើង​ដើម្បី​ទទួល​ការ​គាំទ្រ​ផ្នែក​នយោបាយ។

លោក ហ៊ុន សែន៖ «ប៉ុន្តែ​បើ​លេង​តាម​អ្នក​ឃោសនា​មួយ​ចំនួន​ច្បាស់​ជា​ទៅ​ខ្ចី​លុយ​គេ​យក​មក​បើក​ប្រាក់ខែ​ហើយ តែ​បើ​ខ្ចី​លុយ​គេ​យក​មក​បើក​ប្រាក់​ខែ ខ្មែរ​គ្មាន​សំណាង​ទៅ​ខ្ចី​លុយ​គេ​បើក​ប្រាក់​ខែ​ទេ បើ​ខ្ចី​លុយ​គេ​មក​កសាង​ផ្លូវ កសាង​ប្រព័ន្ធ​ទឹក កសាង​អគ្គិសនី កសាង​អ្វី​ដែល​ជា​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច មាន​លទ្ធភាព​នឹង​ខ្ចី។ ប៉ុន្តែ​បើ​ទៅ​ខ្ចី​មក​បើក​ប្រាក់​ខែ​គឺ​គ្មាន​ផ្លូវ​ទេ ហើយ​អា​ហ្នឹង​គឺ​អត់​មាន​អី​ថ្មី​ទេ តាំង​ពី​ឃោសនា​១៩៩៣ មក ធ្លាក់​ដល់​ឥឡូវ»

លោក ហ៊ុន សែន បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​មិន​អាច​ដំឡើង​ប្រាក់​ខែ​បាន​នោះ គឺ​ដោយសារ​កម្ពុជា ត្រូវ​ការ​ថវិកា​យក​ទៅ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​ជា​អាទិភាព​ជូន​ប្រជាពលរដ្ឋ ហើយ​លោក​បាន​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់ខែ​នោះ​ថា ខ្លួន​មិន​ទាន់​បាន​កាន់​អំណាច​ផង​នោះ ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​យក​ជំនួយ​ពី​សប្បុរសជន​បរទេស​មក​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក ហ៊ុន សែន៖ «បើ​សិន​ជា​ត្រឹម​ដំឡើង​ប្រាក់​ខែ​ប៉ុន្មាន​សិប​ម៉ឺន​នាក់​នេះ ហើយ​បោះបង់​ចោល​ប្រជាពលរដ្ឋ ១៤​លាន​នាក់ ដែល​កំពុង​ត្រូវ​ការ​ផ្លូវ កំពុង​ត្រូវ​ការ​ស្ពាន កំពុង​ត្រូវ​ការ​ប្រឡាយ​ទឹក តើ​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច?»

ការ​ប្រកាស​របស់​លោក ហ៊ុន សែន បន្ទាប់​ពី​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន និង​មន្ត្រី​គណបក្ស​ប្រឆាំង បាន​ដឹក​នាំ​គ្រូបង្រៀន​មក​ពី ១៦ ខេត្ត ក្រុង មក​ទីលាន​ប្រជាធិបតេយ្យ សុំ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ដល់​ជីវភាព​រស់នៅ​របស់​គ្រូ និង​សុំ​ឲ្យ​ដំឡើង​ប្រាក់បៀវត្សរ៍​ជូន​ពួកគាត់​ឲ្យ​បាន ១លាន​រៀល​ចាប់​ពី​ឆ្នាំ​២០១៣។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​មតិ​ថា នេះ​ជា​ប្រធានបទ​មួយ​ដែល​បង្ហាញ​ពី​ទស្សនៈ​នយោបាយ​ផ្ទុយ​គ្នា​រវាង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង ដែល​មាន​ន័យ និង​មាន​ប្រយោជន៍​ដល់​ម្ចាស់​ឆ្នោត​នៅ​ពេល​បោះឆ្នោត​ជាតិ​ខាង​មុខ។

លោក គល់ បញ្ញា៖ «គោល​នយោបាយ​អ៊ីចឹង គេ​អាច​យក​មក​ជជែក​គ្នា​សម្រាប់​ការ​បោះឆ្នោត​ជាតិ​២០១៣​ដែរ។ គណបក្ស​ប្រឆាំង ហើយ​និង​គណបក្ស​កាន់​អំណាច​នេះ មួយ​យល់​ឃើញ​ថា គោលនយោបាយ​សម្រាប់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​វា​សំខាន់​ជាង​គោលនយោបាយ​ការ​បង្កើន​នូវ​ប្រសិទ្ធភាព​នៃ​សេវា​តាមរយៈ​ការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​ទៅ​មន្ត្រី​រាជការ»

លោក គល់ បញ្ញា បន្ត​ថា កម្រិត​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅ​ប្រទេស​កម្ពុជា គួរ​តែ​មាន​ការ​ជជែក​ដេញដោល​គ្នា​ពី​គោលនយោបាយ​របស់​គណបក្ស​ខ្លួន ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដូច​ប្រទេស​មួយ​ចំនួន​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ពិភព​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Both Angkor

Road and brigde can't eat food ,but only human need food,dude

Oct 13, 2012 02:18 AM

Lee Theang chek

ពី Bangkok

Two examples for tax losses:
1) 100 trucks of Fruits and vegetables imported from Thailand, USD90 tax per truck x 100trucks=USD9,000 per day x 365days = USD3,285,000 only in Koh Kong. These tax revenues go into private pocket. Previously set USD500million annually losses from this one revenues in Koh Kong.
2) Other vehicle inspection losses in Phnom Penh:
RGC set for vehicle inspection USD15.00 per vehicle but actual charge from vehicle technical inspection is charged USD25 per vehicle instead from owner. USD10 goes to private pocket or corrupted money.
Example of losses: USD10 x 400,000 vehicles =USD4,000,000 per year

Oct 12, 2012 01:00 AM

Lee Theang chek

ពី Bangkok

How can RGC increase salary scale to government servants with no foreign loan?
1) Revenues from Tourism can be estimated USD335million annually be increased from USD100 to USD800 per month to from low to high level of govt servants.
2) Other taxes regimes such as real tax regimes, estimated tax regime, patent tax, license tax, land tax recently, personal income tax and other outstanding 100millions taxes in Cambodia can be supported to:
a. Government Investments and Development
b. Government Institutions Operations

Oct 12, 2012 12:59 AM

Lee Theang chek

ពី Bangkok

7) Strengthening collection system at the district and commune level and delegate tax collection to districts and communes level because they know clearly the locations where are SMEs and industries. The record system can be online and specific revenues receipts as supporting documents. Thresholds for tax payment must be set for each household.
8) Standard of Accounting System is set for all SMEs and companies by government authorities.
9) Tax revenues must be recorded into the state budget system but into private pocket or CPP. Now it is well-known that the state budget is for the CPP budget.
10) Deploy the recruitment of unemployed educated students with skills to 58 DMKs and 1633 communes as local tax revenues. The monthly salary for them can be set USD100-USD200 per month at the beginning. Strong punishment if corruption and fraud. Estimated USD2,029,200 annually for salary will be paid instead of corruption.

Oct 12, 2012 12:58 AM

Lee Theang chek

ពី Bangkok

Comments:
1) Reform government servants by cutting of inactive staff and retire staff. Don’t extend for age retirement
2) Delegate specific JD or TOR to staff
3) Transparent recruitment process and procedures for skills and high educated candidates
4) Strengthening specific state budget plan base on output-based/resulted-oriented to enable government to cut off the state budget allocation expense at the sub-national level.
5) Strengthening and reform the tax collection and accounting system by setting specific accounting software online.
6) Strengthening monitoring and evaluation mechanism process and procedures to monitor outputs.

Oct 12, 2012 12:57 AM

មើល​មតិ​ទាំង​អស់.