លោក ហ៊ុន សែន ​ព្រមាន​មន្ត្រី​បក្ស​សមរង្ស៊ី​កុំ​ឲ្យ​រិះគន់​រដ្ឋាភិបាល​ខ្លាំង​ពេក

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​គណបក្ស សម រង្ស៊ី កុំ​ឲ្យ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​មក​លើ​រដ្ឋាភិបាល​ជ្រុល​ហួសហេតុ​ពេក ដោយសារ​មន្ត្រី​រូប​នោះ​បាន​រិះគន់​អំពើ​ពុករលួយ​ក្រោម​ការ​ដឹកនាំ​របស់​លោក។
ដោយ សុខ សេរី
2012-02-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន ៣០៥ ១៦សីហា១១
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១១។
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ព្រមាន​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក គង់ គាំ ឲ្យ​បន្ថយ​ការ​ប្រឆាំង​ងប់ងល់ និង​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​លោក។

ការ​ព្រមាន​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​អាគារ​ថ្មី​នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១២។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក គង់ គាំ ក៏​ធ្លាប់​លោភលន់ និង​ពុករលួយ​ដែរ​កន្លង​មក៖ «សូម​ផ្ដាំ​ទៅ​ផង តា គាំ អើយ! គ្នា​យើង​ដដែល​ហ្នឹង​ណា កុំ​ទៅ​ខ្លាំងក្លា​អី​ពេក  អី​ក៏​វា​ជ្រុល​ហួស ខ្ញុំ​មិន​ដែល​ស្អប់​ខ្ពើម​អី​ទេ។ ថា​ខ្លួន​មិន​លោភលន់ ផ្ទះ​មាន​នៅ​ណេះ ចេញ​ទៅ​ធ្វើ​ទូត​នៅ​ហាណូយ ត្រឡប់​មក​វិញ ទៅ​យក​ផ្ទះ​នោះ បើ​ចិត្ត​សឿង ឲ្យ​ផ្ទះ​ហ្នឹង​វិញ​មក។ គេ​ដទៃ គេ​បាន​ផ្ទះ ចុះ​ខ្លួន​បាន​ផ្ទះ​ដែរ ហើយ​ចោទ​ថា គេ​ពុក​រលួយ ចុះ​ខ្លួន​ឯង​បាន​ផ្ទះ​ដែរ។  ហេ! ថា​និយាយ​អ៊ីចឹង​ថា​ខ្ញុំ​រក​រឿង​បង គាំ មិន​មែន​ទេ ហើយ​ដល់​ក្រោយ​មក​គាត់​ទៅ​អ៊ីចឹង​ទៅ។ អា​ហ្នឹង​វា​រឿង​របស់​គាត់ សិទ្ធិ​នយោបាយ​របស់​គាត់ ប៉ុន្តែ​ពេល​ខ្លះ​គាត់​និយាយ​ដូច​ជា​ជ្រុល ដូច​ជា​មិន​បាន​ដឹង​រឿង​ម៉េច? រៀន​ជាមួយ​គ្នា​សោះ​ហ្នឹង​ណា ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយ​គ្នា​សោះ​ហ្នឹង​ណា ដេក​នៅ​ក្រោម​ដើម​មៀន...»

អនុ​ប្រធាន​គណបក្ស សម រង្ស៊ី និង​ជា​ប្រធាន​ស្ដីទី គឺ​លោក គង់ គាំ បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក​បាន​រិះគន់​ខ្លាំងក្លា​កន្លង​មក​នោះ គឺ​ជា​ការ​លាត​ត្រដាង​នូវ​ការ​ពិត​ឲ្យ​មហាជន​បាន​ដឹង​ឮ៖ «សុំ​បញ្ជាក់​សម្ដេច គឺ​ថា ពាក្យ​ពិត​ថា​រែង​ស្លែង... អត់​មាន​ចេតនា​អី​នឹង​ខ្លាំង​ជ្រុល​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​និយាយ គឺ​ថា ទៅ​តាម​ទស្សនៈ ទៅ​តាម​ឧត្ដម​គតិ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ​បាទ! សូម​សម្ដេច​នាយករដ្ឋមន្ត្រី​យោគយល់»

ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​ចំៗ​ឈ្មោះ​លើ​លោក គង់ គាំ នោះ គឺ​ក្រោយ​ពី​លោក គង់ គាំ ធ្លាប់​បាន​រិះគន់​ជា​ចំហ​ថា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺ​មិន​មាន​អត្ថប្រយោជន៍​សំរាប់​កម្ពុជា​ទេ ប៉ុន្តែ​វា​មាន​អត្ថប្រយោជន៍​ដល់​វៀតណាម។ លោក​ក៏​បាន​រិះគន់​អំពើ​ពុករលួយ​នៅ​ក្នុង​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ធ្លាប់​បាន​ព្រមាន​រួច​ម្ដង​ហើយ​ថា លោក​នឹង​ប្ដឹង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី រាប់​ទាំង​លោក គង់ គាំ និង​លោក សម រង្ស៊ី បើ​សិន​ណា​មន្ត្រី​ជាន់​ខ្ពស់​រូប​នោះ​នៅ​តែ​បន្ត​ប្រៀប​ប្រដូច​រូប​លោក​ទៅ​នឹង​មេដឹកនាំ​ប្រទេស​លីប៊ី គឺ​លោក មួម៉ារ ហ្គាដាហ្វី (Muamar Gaddafi) ជា​មេដឹកនាំ​ផ្ដាច់ការ​កាន់​អំណាច​ជាង ៤០​ឆ្នាំ ត្រូវ​បាន​កងទ័ព​បក្ស​ប្រឆាំង​គាំទ្រ​ដោយ​កង​កំលាំង​ណាតូ (Nato) បាន​ចាប់​ខ្លួន​ទាំង​រស់ ហើយ​ត្រូវ​បាន​បាញ់​សំលាប់​ជា​ក្រោយ កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ប្រៀប​ប្រដូច​បែប​នេះ គឺ​លោក​មិន​អាច​ទទួល​យក​បាន​ទេ ដោយ​លោក​ចាត់​ទុក​ថា ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​របស់​លោក៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (27)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

HA.HA MR HUN SEN IF YOU ARE GOOD GUY WHY YOU GRY ?.....

Feb 16, 2012 07:44 PM

អ្នក​អាន​អនាមិក

ហេតុអ្វីក៏ហ៊ុន សែន មិនចុះពីតំណែង?

Feb 15, 2012 08:31 PM

អ្នក​អាន​អនាមិក

Gossip...hunsen's assets secret hidden had grown-up to billion dollars in between disclosed location by GPS's pingpoint and detected in billion $ secret in a deep bunker by Hunsen's govn't.Hunsen sold everything as he could and keep all those money for his family dynasty and pple who work for his regime.The GPS's navigation can count million cars in just a minute and also could detect 100 feets deeper underground.

Feb 11, 2012 10:04 AM

អ្នក​អាន​អនាមិក

លោកហ៊ុនអឺយ ចំពោះលោកស្រែកជេរគេឡែឡែតាមទី សម្ភោធនានានោះវាយ៉ាងម៉េចដែរ?

Feb 11, 2012 06:29 AM

អ្នក​អាន​អនាមិក

Why Hun Sen only has the reaction to Kong Kom's criticism? There alot of criticisms of Hun Sen such as The Khmer Power Movement Radio( Mr.Soun Serey Rotha), The Khmer Post Radio(Mr. Mom Yim, Golden Lion,Mr. Bun Channa(Norway), Mr. Ung Kim Houth from U.S. and Mr. Tan Pa etc.? Mr. Hun Sen if you innocent and pure gold, don't let them criticize you without reasons. Attack them!!!

Feb 10, 2012 01:12 PM

មើល​មតិ​ទាំង​អស់.