ឪពុក​បង្កើត​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​សង្ស័យ​ថា​ជា​ឃាតករ​សម្លាប់​កូន​ខ្លួន​ឯង​នៅ​កំពត

ឪពុក​ដែល​គេ​សង្ស័យ​ថា សម្លាប់​កូន​បង្កើត​របស់​ខ្លួន​ឯង ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ឧក្រិដ្ឋកម្ម​កម្រិត​ធ្ងន់ ខេត្ត​កំពត ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៦ សីហា។ ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​មាន​ឃាតកម្ម​លើ​ក្មេង​ប្រុស​ម្នាក់​អាយុ​ប្រមាណ​៧ ឬ​៨ឆ្នាំ កើត​ឡើង​នៅ​ភូមិ​ត្រពាំងបី ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត។
ដោយ វិជ័យ អានន្ទ
2012-08-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

មន្ត្រី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កំពត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ សីហា ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ លោក កឹម វិត អាយុ​ខ្ទង់​៥០​ឆ្នាំ ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​ក្មេង​ប្រុស​រងគ្រោះ និង​បាន​បញ្ជូន​ខ្លួន​ដល់​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ហើយ។ តែ​នគរបាល​រូប​នោះ បញ្ជាក់​ថា សមត្ថកិច្ច​មិន​ទាន់​អាច​ប្រាប់​ពី​មូលហេតុ​ច្បាស់​លាស់​នៅ​ឡើយ ព្រោះ​សមត្ថកិច្ច​ជំនាញ​កំពុង​ស៊ើប​អង្កេត​បន្ថែម៖ «យើង​មិន​ទាន់​ដឹង​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​ឥឡូវ​យើង​កំពុង​សាក​សួរ​គាត់ យើង​មិន​ទាន់​ចោទ​ប្រកាន់​គាត់​ទេ។ ប៉ុន្តែ​ឥឡូវ​យើង​កំពុង​សាក​សួរ និង​រក​ភស្តុតាង តើ​ភស្តុតាង​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា គាត់​ប្រព្រឹត្ត​បទ​ល្មើស? យើង​មាន យើង​មាន ប៉ុន្តែ​យើង​មិន​ទាន់​អាច​ប្រាប់​បាន​ទេ ព្រោះ​ខ្ញុំ​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត តែ​ខ្ញុំ​មិន​អាច​ជម្រាប​ជូន​បាន ចាំ​ខ្ញុំ​វែក​រក​ឃើញ​ច្បាស់​ហើយ ចាំ​ខ្ញុំ​ប្រាប់»

ស្រដៀង​គ្នា​នេះ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​តាកែន ស្រុក​ឈូក លោក នូ ប៉ាវ អះអាង​ថា គ្មាន​អ្នក​ជិត​ខាង​ណា​ម្នាក់​អាច​បញ្ជាក់​ពី​មូលហេតុ​ដែល​ជន​សង្ស័យ​ជា​ឪពុក​បង្កើត សម្លាប់​កូន​ខ្លួន​ឯង​នោះ​ទេ មក​ទល់​ថ្ងៃ​ទី​១៦ សីហា។ តែ​លោក​លើក​ឡើង​បន្ថែម​ថា បើ​តាម​ការ​អះអាង​របស់​អ្នក​ជិត​ខាង​នៃ​គ្រួសារ​នេះ​និយាយ​ថា ប្ដី​ប្រពន្ធ​គ្រួសារ​នេះ​កន្លង​មក​ឧស្សាហ៍​ឈ្លោះ​គ្នា៖ «គួរ​ឲ្យ​ឆ្ងល់​ដែរ​លោកគ្រូ ព្រោះ​ឳ​ហ្នឹង បើ​តាម​ខ្ញុំ​ដឹង ខ្ញុំ​សាក​សួរ​ប្រជាពលរដ្ឋ​នៅ​ជិត​ហ្នឹង គេ​ថា សូម្បី​តែ​ប្រពន្ធ​គាត់​ហ្នឹង ក៏​មិន​សូវ​ត្រូវ​គ្នា​ដែរ។ មុន​នឹង​កើត​ហេតុ ប្រពន្ធ​ហ្នឹង​ទាស់​ទែង​គ្នា ហើយ​ចេះ​តែ​រត់​ទៅ​ណេះ​រត់​ទៅ​ណោះ​អ៊ីចឹង។ ហើយ​តាម​ព័ត៌មាន​ថា ថ្ងៃ​ហ្នឹង​គាត់​មាន​កូន​ស្រី​មួយ​នៅ​ជាមួយ ហើយ​គាត់​ប្រើ​កូន​ស្រី​ឲ្យ​ទៅ​ទិញ​កាត​ទូរស័ព្ទ យក​មក​បញ្ចូល ហើយ​គាត់​ហ្នឹង​នៅ​ជាមួយ​កូន​អា​ប្រុស​ប្អូន ដល់​កូន​ទិញ​កាត​ទូរស័ព្ទ គាត់​នាំ​កូន​ទៅ​ងូត​ទឹក​នៅ​អណ្ដូង​ក្រោយ នៅ​ហ្នឹង​អូរ នៅ​កៀន​អា​ហ្នឹង​ព្រៃ គ្មាន​អ្នក​ណា​ចេញ​ចូល​ទេ»

ក្មេង​ប្រុស​អាយុ​ខ្ទង់​៧ ទៅ​៨ឆ្នាំ​ម្នាក់​ឈ្មោះ វ៉ែន សុធា ត្រូវ​ឃាតករ​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០១២ ដោយ​ជន​ល្មើស​បាន វះ​ពោះ ខ្វេះ​ភ្នែក និង​កាត់​ដៃ​ម្ខាង​របស់​ក្មេង​នោះ។

បន្ទាប់​ពី​ករណី​ឃាតកម្ម​បាន​មួយ​ថ្ងៃ នគរបាល​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ដែល​គេ​សន្និដ្ឋាន​ថា​ជន​ល្មើស ដែល​ជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

កាលពីសមយ័លោកពុលពោតសង្គមខ្មែររស់បែបកាប់ចាក់
ប្រលយ័គ្នាមួយសារហើយ នៅឡើយសមយ័ស្ពានអាកាស
កូនខ្មែរមានការអប់រុំតាមបែបកាប់ចាក់ម្តងទៀត អ្នកណាមិន
ល្បីជំនាន់ក្មួយលោកបណ្ឌិតមួយនៅស្ទាវ ម៉ៅដាច់ទីក្រុងភ្នំ
ពេញទាំងមូល លោកបណ្ឌិតវិញនិយាយបែរក្រោយអិត
ឈប់ សម្តីគាត់យើងដឹងហើយ ចឹងបានជាខ្មុំពិបាកគួរសម
ជាមួយគាត់ណាស់ អ្នកអប់រ៉មនុស្សប្រភេទហ្នឹងហើយបាន
ជាកូនខ្មែរសុទ្ធតែអ្នកលេង កាប់ចាក់តែគ្នាឯង សូមមើល
កាសែតកោះសន្តិភាព ឭតែងាប់គ្មានលោះថ្ងៃ

Aug 17, 2012 11:56 AM