អ្នកស្រី មូរ សុខហួរ ចូល​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​៣​សីហា​ដើម្បី​បញ្ចប់​ការ​ប្ដឹងផ្ដល់

នៅ​ថ្ងៃ​ទី​២៩ កក្កដា តុលាការ​សាលាឧទ្ធរណ៍ កោះ​ហៅ​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី គឺ​អ្នកស្រី មូរ សុខហួរ សាកសួរ​ជុំវិញ​បណ្ដឹង​ស្នើសុំ​ផ្ដល់​នីតិសម្បទា​ជា​អ្នក​តំណាង​រាស្ត្រ​ឡើង​វិញ។
ដោយ វណ្ណ វិចារណ៍
2012-07-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន​សែន​សុខហួរ305
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រ​នៃ​គណបក្ស​សម​រង្ស៊ី និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។
RFA Photo

អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ ២០១២ ថា អ្នកស្រី​ចាញ់​ក្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ហើយ​ក៏​បាន​បង់​ប្រាក់​គ្រប់​ចំនួន​ដែរ។ ប៉ុន្តែ តុលាការ​នៅ​តែ​មិន​ទាន់​ផ្ដល់​នីតិសម្បទា ជា​អ្នក​តំណាង​រាស្ត្រ​ឲ្យ​អ្នកស្រី​វិញ​នៅ​ឡើយ​ទេ។

អ្នកស្រី​បន្ត​ថា នៅ​ថ្ងៃ​ទី​៣ សីហា​ខាង​មុខ អ្នកស្រី​នឹង​ចូល​ទៅ​តុលាការ​សាលាឧទ្ធរណ៍​តាម​ការ​កោះហៅ៖ «ដើម្បី​ឲ្យ​ខ្ញុំ​ចូល​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​៣ សីហា ឆ្នាំ ២០១២ ខាង​មុខ ដើម្បី​បញ្ចប់​ករណី​ប្ដឹងផ្ដល់​រវាង​ខ្ញុំ និង​លោក ហ៊ុន សែន ហើយ​ប្រាក់​ខែ​ខ្ញុំ​ត្រូវ​បាន​ក៏​គេ​បាន​កាត់​អស់​ទាំង​អស់ ៤.០០០ ដុល្លារ នីតិវិធី​ចុង​ក្រោយ​តុលាការ​នឹង​ពិចារណា ផ្ដល់​នីតិសម្បទា​ឲ្យ​ខ្ញុំ​ឡើង​វិញ»។

លោកស្រី មូរ សុខហួរ បន្ត​ថា អ្នកស្រី​សង្ឃឹម​ថា តុលាការ​សាលាឧទ្ធរណ៍​នឹង​ផ្ដល់​នីតិសម្បទា​ជូន​អ្នក​ស្រី ជា​អ្នក​តំណាង​រាស្ត្រ​ទៅ​តាម​សំណើ​របស់​អ្នកស្រី និង​តាម​ឆន្ទៈ​ពលរដ្ឋ។

ពាក្យ​បណ្ដឹង​ស្ដារ​នីតិសម្បទា​ឡើង​វិញ គឺ​ធ្វើ​បន្ទាប់​ពី​តុលាការ​គ្រប់​លំដាប់​ថ្នាក់​កាត់​ក្ដី​ឲ្យ​អ្នកស្រី មូរ សុខហួរ ចាញ់​ក្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​តុលាការ​ឲ្យ​អ្នកស្រី មូរ សុខហួរ បង់​ប្រាក់ ៤.០០០ ដុល្លារ។ ចំនួន​ពាក់​កណ្ដាល​ត្រូវ​ប្រគល់​ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ចំនួន​ពាក់​កណ្ដាល​ទៀត ប្រគល់​ទៅ​ឲ្យ​រដ្ឋ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី បាន​ប្ដឹងផ្ដល់​គ្នា​ទៅវិញ​ទៅមក ពី​បទ​បរិហារកេរ្តិ៍ ដែល​កើត​ចេញ​ពី​ការ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ប្រយោល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ខេត្ត​កំពត កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០០៩ កន្លង​ទៅ ទាក់ទង​នឹង​ពាក្យ​ថា ស្រី​ម្នាក់​ជើង​ខ្លាំង ហើយ​អ្នកស្រី មួរ សុខហួរ បាន​ចាត់​ទុក​ថា លោក​នាយក​រដ្ឋមន្ត្រី​សំដៅ​មក​លើ​លោកស្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ស្តាយណាស់ដែលតុលាការជំនាន់នេះធ្វើឱ្យខ្មែរអន់ ។

Aug 02, 2012 06:43 PM

អ្នក​អាន​អនាមិក

ពី siemreap

សូរប្រជាជនខ្មែរណាម្នាក់ដែលឆ្លើយថាតុលាខ្មែរយុត្តិធម័

Aug 01, 2012 10:15 PM

អ្នក​អាន​អនាមិក

ចូរមានភាពអត់ធ្មត់ទៅវិញទៅមកទើបជាតិរីកចំរើន

Aug 01, 2012 02:20 AM

អ្នក​អាន​អនាមិក

ពី សៀម​រាប

តុលាការឡប់ឡែ របស់បក្សពួកគណបក្សcpp ពលរដ្ឋខែ្មរអស់ជំនឿហើយ។

Jul 30, 2012 11:19 PM

Independent Source

Dear Sokhour Mour,

You're astounding me the way you present yourself for who you are and what you do for your profession. There were numerous times in the past that I had seen you were interviewed by the media. It was transparent that you always answered the questions with a great deal of poise. You spoke out your minds and let the stories unfolded to the general public. That was a great strength of you to be a good role model as a politician. I wish you continued success in all your aspiration.

Best Regards,

Independent Source

Jul 30, 2012 05:27 AM

មើល​មតិ​ទាំង​អស់.