នាយករដ្ឋមន្ត្រី៖ អ្នក​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច សីហនុ ចូល​រួម​បក្ស​សមរង្ស៊ី

ក្នុង​​ឱកាស​ឆ្លើយ​តប​តាម​សំណើ​របស់​សមាជិក​សភា​របស់​គណបក្ស​ប្រឆាំង​អំពី​បញ្ហា​ព្រំដែន នៅ​ថ្ងៃ​៩ សីនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ថា ក្រុម​អ្នក​នយោបាយ​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ នរោត្តម សីហនុ កាល​ពី​ឆ្នាំ​១៩៧០ នោះ បច្ចុប្បន្ន​នេះ​នៅ​មាន​សេសសល់ ហើយ​ពួកគេ​កំពុង​ចូល​រួម​ជាមួយ​គណបក្ស សម រង្ស៊ី។
ដោយ សេក បណ្ឌិត
2012-08-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក ហ៊ុន សែន បាន​ហៅ​ក្រុម​អ្នក​នយោបាយ​ទាំអ​នោះ ថា​ជា​ពួក​កាកសំណល់ ហើយ​ពួកគេ​កំពុង​ចម្លង​ចូល​គណបក្ស​ប្រឆាំង សម រង្ស៊ី ហើយ​បាន​ព្យាយាម​យក​បញ្ហា​ព្រំដែន​ធ្វើ​ជា​លេស រួច​បាន​ទម្លាក់​កំហុស ឬ​ចោទ​លោក (ហ៊ុន សែន) ថា​បាន​កាត់​ដី​ទៅ​ឲ្យ​វៀតណាម។

លោក​នាយករដ្ឋមន្ត្រី​បាន​ប្រៀប​ប្រដូច​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​​ពេល​នេះ​ទៅ​នឹង​សម័យ​ លោក​សេនាប្រមុខ លន់ នល់ ដឹក​នាំ​ប្រទេស​ក្នុង​ឆ្នាំ​១៩៧០ ដែល​បាន​ចោទ​សម្ដេច នរោត្តម សីហនុ ដែល​កាល​នោះ​ជា​ប្រមុខ​រដ្ឋ​ថា ព្រះអង្គ​បាន​លក់​ដី​ឲ្យ​វៀតណាម ខាង​ជើង ដូច​គ្នា​នៅ​ពេល​នេះ​ដែរ។

លោក ហ៊ុន សែន៖ «មូលហេតុ​នេះ ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​នៃ​ការ​ទម្លាក់​សម្ដេច សីហនុ នៅ​ឆ្នាំ​១៩៧០។ គេ​ថា សម្តេច សីហនុ លក់​ដី​ឲ្យ​យៀកកុង ឬ​យួន យុទ្ធសាស្ត្រ​បែប​នេះ​កំពុង​ធ្វើ​នៅ​ពេល​នេះ​ទៀត​ហើយ»

លោក ហ៊ុន សែន ថ្លែង​ទៀត​ថា ក្រុម​រិះគន់​បញ្ហា​ព្រំដែន​នេះ កំពុង​ប្រើ​យុទ្ធសាស្ត្រ​ព្រួយ​មួយ​បាញ់​បាន​សត្វ​ពីរ៖ «អស់​លោក​មិន​ត្រឹម​តែ​វាយ​ខ្ញុំ​ទេ...! អស់​លោក​ចង់​វាយ​ដល់​អតីត​ព្រះមហាក្សត្រ ហើយ​និង​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ទៀត ដើម្បី​រក្សា​ភាព​ស្រប​ច្បាប់ និង​មូលហេតុ​សមស្រប​នៃ​រដ្ឋ​ប្រហារ ១៨ មីនា ​ឆ្នាំ​១៩៧០ ពេល​នោះ​គេ​រហូត​តាក់​តែង​ជា​បទ​ចម្រៀង​ទៀត...»

ទាក​ទង​បញ្ហា​នេះ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៩ សីហា ថា អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​ថ្លែង​មក​នេះ ជា​ក្ដី​ព្រួយ​បារម្ភ​របស់​លោក​ពាក់ព័ន្ធ​នឹង​រឿង​អតីតកាល ហើយ​នាយករដ្ឋមន្ត្រី​មិន​គប្បី​ភ្ជាប់​រឿង​អតីតកាល​មក​នឹង​រឿង​បច្ចុប្បន្ន​នោះ ដោយ​ចោទ​គណបក្ស​ប្រឆាំង​នោះ​ទេ»។

សម្រាប់​អ្នក​វិភាគ​បញ្ហា​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​បែប​នេះ អាច​ធ្វើ​ឲ្យ​ចំណេញ​នយោបាយ​ទៅ​ខាង​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច។ ប៉ុន្តែ​បរិយាកាស​បែប​នេះ​វា​អាច​ជំរុញ​ឲ្យ​សង្គម​ខ្មែរ​មាន​ការ​បែកបាក់ ឬ​ក៏​ផ្ទុយ​ពី​គោល​ការ​បង្រួប​បង្រួម​ជាតិ និង​ឯកភាព​ជាតិ។

លោក កែម ឡី៖ «ខ្មែរ​យើង​ច្រើន​តែ​អ៊ីចឹង កាល​ណា​បាន​កាន់​អំណាច​ហើយ តែង​តែ​វាយ​ប្រហារ​អ្នក​មុនៗ ខ្ញុំ​មិន​បាន​គិត​ថា អ្នក​របប​មុនៗ​ជា​អ្នក​កាក​សំណល់​ទេ ឬ​មួយ​ជា​អ្នក​មិន​ល្អ​នោះ​ទេ ទោះ​បី​ក្នុង​ចំណោម​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​នោះ​ក៏ដោយ ពីព្រោះ​អី​រដ្ឋ​ប្រហារ​មួយៗ​សុទ្ធ​តែ​មាន​មូលហេតុ​ធំៗ​ច្រើន»

សង្គម​គ្រួសារ​ខ្មែរ​ចាប់​ផ្ដើម​បែក​បាក់​ធ្ងន់ធ្ងរ​នៅ​ក្រោយ​មាន​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច សីហនុ នៅ​ដើម​ទសវត្សរ៍​​ឆ្នាំ​១៩៧០ ដោយ​របប​សាធារណរដ្ឋ​ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់។ នៅ​ក្រោយ​ឆ្នាំ​១៩៧០ កម្ពុជា​ក៏​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ និង​បាន​អូស​បន្លាយ​រហូត​មកដល់​អំឡុង​ឆ្នាំ​១៩៩៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

យួនយកដីកម្ពុជាក្រោម​​​ វាមិនដែលថាដីនោះជាដីរបស់ខ្មែរ រឺដីវាលើសទេ ហេតុអ្វីបានជាខ្មែរថាដីខ្មែរលើសទៅវិញ

Aug 11, 2012 12:44 PM

TA CHEY

ពី LONG BEACH

Hun Sen is a trash that left ower from the killing field.Soon and sooner Hun Sen will become a trash in the waste basket of Vietnam after the whole Cambodia fall in Vietnamese hand.Then all the Hun Sen supporter will become a teapot stand.Please Khmer people stop support and believe the liar.Don't listen to what they say,but watch for what they do.

Aug 11, 2012 02:36 AM

អ្នក​អាន​អនាមិក

សូមសម្តេចឈប់កុហកខ្លួនឯងទៀតទៅ!
ខ្ញុំពិតជាសរសើរសម្ដេចប៉ិនប្រសប់ក្នុងការក្លែងសទៅជាខ្មៅ
ដើម្បីបំពេញបំណងសាសន៍ដទៃ, សាសន៍ដទៃគេមិនស្រឡាញ់សម្ដេចអោយដូចប្រជាជនខ្មែរយើងនោះទេ បើសម្ដេចបានធ្វើល្អមកលើប្រជាជន និងជាតិសាសន៍ខ្មែរយើងវិញនោះ សម្តេចនិងបានផលតបស្នងយ៉ាងក្រាស់ក្រៃជាងសម្ដេចទៅ អោយជើងបរទេសឈ្លានពាន។
សូមសម្តេចជួបតែសំណាងល្អ(ជួយខ្មែរយើងវិញ)

Aug 10, 2012 11:25 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

អក្នធ្វើរដ្ឋប្រហារឆ្នាំ​១៩៧០ ចូលជាមួយ សម រង្ស៊ី តែអ្នកយកដីខ្មែរ និងអ្នកសម្លាប់ខ្មែរចូលជាមួយគណបក្សប្រជាជន

Aug 10, 2012 09:13 PM

NICO

ពី KHMER PARIS FRANCE

HUSEN SAID LIKE HIS SPIRIT'S FATHER KHMER ROUGE, ALL KHMER ARE NOT THE SAME MIND LIKE HIM , ARE LOW THAN HUMAN.WHAT'S THE SHAME

Aug 10, 2012 08:02 AM

មើល​មតិ​ទាំង​អស់.