ពលរដ្ឋ​ចោទ​បក្ស​សិទ្ធិ​មនុស្ស​ថា​យក​រូប​ថត​បិទ​នៅ​ទី​សាធារណៈ​

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស​ថា បាន​យក​រូបថត​របស់​ពួកគេ​បិទ​ជា​សាធារណៈ​បង្ហាញ​ថា ពួកគេ​ជា​សមាជិក​គណបក្ស​នោះ ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​សាមី​ខ្លួន។
ដោយ ខែ សុណង
2012-03-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ព្រែក​តានូ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​ប្រតិកម្ម​ចំពោះ​ករណី​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស ដោយ​សុំ​ឲ្យ​បក​រូបថត និង​ឈ្មោះ​របស់​ពួកគាត់​ចេញ​ពី​តារាង​មួយ​ដែល​មន្ត្រី​គណបក្ស​នេះ បាន​បិទ​បង្ហាញ​នៅ​ក្នុង​បឋមសិក្សា​ចាក់អង្រែលើ។

ស្ត្រី​ឈ្មោះ គ្រុយ ផល ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​តានូ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មីនា ថា ក្នុង​រយៈពេល​ជាង​មួយ​សប្ដាហ៍​មក​នេះ មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​មូលដ្ឋាន​របស់​គាត់ និង​ក្រុម​ការងារ​គណបក្ស​នេះ​ដែល​គាត់​មិន​ស្គាល់​ឈ្មោះ បាន​ទៅ​បញ្ចុះបញ្ចូល​ពួកគាត់​បោះឆ្នោត​ឲ្យ​គណបក្ស​នេះ។ គាត់​បន្ត​ថា ក្រុម​ការងារ​គណបក្ស​នេះ​បាន​សុំ​ឈ្មោះ និង​រូបថត​ពី​ពួកគាត់ ប៉ុន្តែ​បែរ​ជា​យក​ទៅ​បិទ​បង្ហាញ​នៅ​លើ​ក្ដារខៀន​ក្នុង​ទីធ្លា​សាលា​បឋមសិក្សា​ចាក់អង្រែលើ​ទៅ​វិញ។

ស្ត្រី​ឈ្មោះ គ្រុយ ផល៖ «ខ្ញុំ​មិន​ទាន់​ហ៊ាន​ទៅ​បក​ផង ប៉ុន្តែ​ប្អូន​ថ្លៃ​ខ្ញុំ​វា​លួច​ទៅ​បក ២​នាក់​ប្ដី​ប្រពន្ធ​វា​ភ័យ​ពេក​នោះ។ ហើយ​ទៅ​ល្ងាច​មិញ​អា​អ្នក​ចុះ​កត់​ឈ្មោះ​នោះ ថា​សុំ​រូបថត​ខ្ញុំ និង​ឈ្មោះ​ខ្ញុំ​មក​វិញ​មក ហេតុ​អី​បាន​យក​ខ្ញុំ​ទៅ​ឈរ​ឈ្មោះ​អ៊ីចឹង ព្រោះ​អី​ខ្ញុំ​ចុះ​ឈ្មោះ​អត់​មាន​ថា ឈរ​តំណាង​អី​មួយ​ទេ ហេតុ​អី​យក​រូបថត​ខ្ញុំ​ទៅ​តាំង​អ៊ីចឹង»

ពលរដ្ឋ​ម្នាក់​ទៀត​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ថា ទង្វើ​នេះ​អាច​ប៉ះពាល់​ដល់​ការ​ដោះស្រាយ​បញ្ហា​ផ្ទះ​សម្បែង​របស់​ពួកគាត់៖ «គណបក្ស​ប្រជាជន​ទៅ​ឃើញ​ថា​ផ្អើល​ថា ឥឡូវ​ជិត​បាន​លុយ​គេ​ឲ្យ​ចេញ​ហើយ​នោះ ផ្ទះ​ហ្នឹង​ដល់​ទៅ​ធ្វើ​អ៊ីចឹង​ពួក​ខ្ញុំ​ហ្នឹង​កុន​ហើយ ខែ​៧​ខែ​អី​នេះ គេ​ដោះ​ដូរ​ដី​ហ្នឹង​ឲ្យ​យើង​ចេញ​ហើយ​ដល់​តែ​បិទ​មុខ​មាត់​ខ្ញុំ​អ៊ីចឹង​ទៅ ខ្លាច​គណបក្ស​ប្រជាជន​គេ​អត់​ជួយ​ខ្ញុំ»

បើ​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​យ៉ាង​នេះ​ក្ដី លោក យ៉ែម ប៉ុញ្ញឬទ្ធិ អគ្គលេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស បាន​ច្រាន​ចោល​ចំពោះ​ការ​អះអាង​របស់​ពលរដ្ឋ​ដូច្នេះ។

លោក​បាន​បន្ត​ថា ទាំង​នេះ​ពុំ​មែន​ជា​គោលការណ៍​របស់​គណបក្ស​សិទ្ធិ​មនុស្ស​នោះ​ទេ៖ «យើង​នឹង​ឲ្យ​មន្ត្រី​គណបក្ស​តាមដាន​មើល​ថា នរណា​ហ៊ាន​ធ្វើ​កិច្ចការ​ហ្នឹង ឬ​មួយ​ក៏​ជន​ខិលខូច មន្ត្រី​ខិលខូច​ប្រើ​កលល្បិច​ឧបាយកល​ដ៏​ខ្មៅ​កខ្វក់​ហើយ​បង្ខូច​ឈ្មោះ​គណបក្ស​សិទ្ធិ​មនុស្ស។ អ្នក​ដែល​អាច​មាន​រូបថត​ពួកគាត់​នោះ​មាន​ច្រើន​កន្លែង​ណាស់ មិន​ប្រាកដ​ជា​បក្ស​សិទ្ធិ​មនុស្ស​ទេ ដូច្នេះ​រឿង​ទាំងអស់​នេះ យើង​គ្មាន​ផែនការ គោលការណ៍​ធ្វើ​នយោបាយ​គំនិត​ខ្មៅ​កង្វក់​ហើយ​បោក​ប្រាស់​អ៊ីចឹង​ទេ»

ចៅ​សង្កាត់​ចាក់​អង្រែ​លើ លោក កែវ សាវឿន បាន​ថ្លែង​ថា លោក​ពុំ​បាន​ដឹង​ព័ត៌មាន​នេះ​ទេ។

ទាក់ទង​បញ្ហា​នេះ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា (គ.ជ.ប.) លោក ទេព នីថា បាន​ពន្យល់​ថា ក្នុង​ពេល​នេះ​គឺ​ជា​ដំណាក់​កាល​ចុះ​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត ហើយ​ការ​យក​រូប​បេក្ខជន​ឈរ​ឈ្មោះ​បិទ​បង្ហាញ​នោះ គឺ​ជា​រឿង​ធម្មតា។ ប៉ុន្តែ​ប្រសិន​ជា​ពលរដ្ឋ​ធម្មតា​ត្រូវ​បាន​គេ​យក​រូបថត​បិទ​ដូច្នេះ​គឺ​ជា​រឿង​មិន​ប្រក្រតី​ឡើយ។

លោក ទេព នីថា៖ «ក្នុង​ករណី​នេះ​មិន​ដឹង​នរណា​យក​ទៅ​បិទ​ទេ មាន​ចេតនា​នយោបាយ​អី​មិន​ដឹង​ទេ។ រឿង​នេះ​វា​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ផ្ទាល់។ គាត់​អាច​ប្ដឹង​អ្នក​ដែល​រំលោភ​យក​រូបថត​គាត់​ទៅ​បិទ​ប្ដឹង​ទៅ​តុលាការ​តែម្ដង។ ធម្មតា​គាត់​អត់​ដឹង​ផង គាត់​យក​រូបថត​ទៅ​បិទ​អី បង្ហាញ ព្រោះ​ថា​ការ​ចូល​ទៅ​គណបក្ស​ណា​មួយ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ហើយ​ក៏​គាត់​មាន​សិទ្ធិ​ប្រាប់​ឲ្យ​គេ​ដឹង​គាត់​មាន​សិទ្ធិ​មិន​ចង់​ឲ្យ​គេ​ដឹង​ដែរ។ នេះ​ជា​សិទ្ធិ​របស់​គាត់​ស្រប​ច្បាប់ អ៊ីចឹង​កាល​ណា​យក​អ្វី​ដែល​គាត់​ចង់​ផ្សាយ​មក​លាត​ត្រដាង​វា​ខុស​ច្បាប់​ហើយ»

នៅ​មុន​ពេល​មាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជា​រឿយៗ​តែងតែ​មានការ​ចោទ​ប្រកាន់​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ ក្នុង​ការ​អូស​ទាញ ឬ​ក៏​បង្ខិតបង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ជា​សមាជិក​របស់​គណបក្ស​នយោបាយ។ ហើយ​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន នៅ​ពេល​ណា​មាន​ការ​បង្ហាញ​ជា​សាធារណៈ​ថា ខ្លួន​ជា​សមាជិក​គណបក្ស​ណាមួយ​នោះ។

បន្ទាប់​ពី​ប្រតិកម្ម​ដូច្នេះ ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​អះអាង​ថា ក្ដារខៀន​ដែល​គេ​បិទ​រូបថត​ពួកគាត់​នោះ ត្រូវ​បាន​គេ​លួច​លើក​ចេញ​ពី​បរិវេណ​សាលា​បឋម​សិក្សា​ចាក់​អង្រែលើ ហើយ​មិន​ដឹង​យក​ទៅ​ណា​ទេ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៧ មីនា។

គ.ជ.ប. បាន​ឲ្យ​ដឹង​ថា កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ នឹង​ចាប់​ផ្ដើម​នៅ​​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

លោកអ្នកថាគេខ្លាចហ្នឹងម៉េចក៏មិនដាក់ឈ្មោះពិតទៅចំាបាច់លាក់មុខលាក់មាត់ម្ល៉េះ?

Mar 10, 2012 07:43 AM

អ្នក​អាន​អនាមិក

response to 2012-03-07 09:49
What about you man? why don't you put your name and detail address in your comments?
It's people right and choice to do or not? right? and you said so?បាក​តែ​ថា..

Mar 10, 2012 03:00 AM

អ្នក​អាន​អនាមិក

This is to proved that HRP is not Independence is a part of CPP that why do not allow to take their photos.

Mar 09, 2012 04:08 AM

អ្នក​អាន​អនាមិក

This proved that people still live in fear, not free. Just join HRP ,what can they do harm to the nation? People want democracy,freedom,right to exist but they scare to express,to show their faces. Please be courage,reunite ,and get rid off this shadow of fear,fight for your own freedom "HELP YOURSELF,GOD WILL HELP YOU".

Mar 07, 2012 09:49 AM