ព្រះរាជអាជ្ញា​រង​ខេត្ត​ព្រះវិហារ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​បទ​ពុក​រលួយ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ទទួល​ពាក្យ​បណ្ដឹង​ជាង ៨០០ ដែល​បាន​ប្ដឹង​អំពី​ជន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ក្នុង​នោះ​ក៏​មាន​មន្ត្រី​ថ្នាក់​ក្រោម រួម​ទាំង​មន្ត្រី​តុលាការ​ដែរ ដែល​ទាក់​ទង​រឿង​ជំរិត​ទារ​ប្រាក់ និង​ស៊ី​សំណូក​សូកប៉ាន់​ផ្សេងៗ។
ដោយ វោហារ ជាតិ
2012-09-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឱម យ៉ិនទៀង ៣០៥
លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ស្ដាំ)
RFA/Vohar Cheath

លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២៧ កញ្ញា ថា ពាក្យ​បណ្ដឹង​ជាង ៨០០​នោះ គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទទួល​បាន​ក្នុងរយៈពេល ៨ខែ​កន្លង​មក​នេះ។

បណ្ដឹង​ច្រើន​លើស​លប់​អង្គភាព​របស់​លោក​ទទួល​បាន​តាមរយៈ​សំបុត្រ​អនាមិក ដាក់​ក្នុង​ប្រអប់​ដែល​អង្គភាព​បាន​ពង្រាយ​ទូទាំង​ប្រទេស៖ «ពាក្យ​បណ្ដឹង​ដែល​កំពុង​ឲ្យ​យើង​ស៊ើប​អង្កេត មាន​ប្រមាណ​៣០%។ ឧទាហរណ៍ ព្រះរាជអាជ្ញា​រង (ខេត្ត) ព្រះវិហារ ក៏​ចេញ​ពី​ពាក្យ​បណ្ដឹង​ដែរ។ នៅ​នោះ​គឺ​ថា ក្មេងៗ​វ៉ៃ​គ្នា ហើយ​កូន​អ្នក​ធំ​ហ្នឹង គាត់​វ៉ៃ​កូន​អ្នក​ក្រ ខ្វាក់​ភ្នែក។ ជា​ថ្នូរ​នឹង​លុយ​បាន​ដោះ​លែង​អ្នក​ដៃ​ដល់​ចេញ»

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​ជជីក​ព័ត៌មាន​ពិស្ដារ អំពី​មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​នោះ លោក ឱម យិនទៀង បដិសេធ​ដោយ​លោក​បញ្ជាក់​ថា ជា​រឿង​លាក់​ការ​ក្នុង​ពេល​ដែល​ស៊ើប​អង្កេត។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​លោក សោ សាវុធ ប្រធាន​តុលាការ​ខេត្ត​ព្រះវិហារ បាន​ទេ នៅ​ថ្ងៃ​ទី២៧ កញ្ញា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

លោក ឱម យិនទៀង ដែល​ជា​ទេសរដ្ឋមន្ត្រី​ដែរ​នោះ បន្ត​ថា បណ្ដឹង​ជាង ៨០០​នេះ ជា​បណ្ដឹង​ចម្រុះ​រឿង​អំពើ​ពុក​រលួយ​តូច​ធំ ដែល​ក្នុង​នោះ​ក៏​មាន​ទាក់​ទង​មន្ត្រី​មូលដ្ឋាន​ថ្នាក់​ក្រោម រួម​ទាំង​មន្ត្រី​តុលាការ​ដែរ ទាក់​ទង​រឿង​ជំរិត​ទារ​ប្រាក់ និង​ស៊ី​សំណូក​សូកប៉ាន់ ដែល​អ្នក​ប្រព្រឹត្ត​នោះ​នឹង​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​ខាង​មុខ៖ «ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​ប្រាកដ​ជា​ឈាន​ហើយ មិន​ដឹង​ថា អាទិត្យ​ក្រោយ ឬ​ខែ​ក្រោយ​ទេ​បាទ។ ប៉ុន្តែ យើង​ខ្ញុំ​ក៏​មាន​ខេស (case=ករណី) ខ្លះ​ស្មុគស្មាញ​ធំៗ ដែល​យើង​ខ្ញុំ​ធ្វើ​ជិត​ពីរ​ឆ្នាំ​មិន​ទាន់​បាន​លទ្ធផល តែ​យើង​ខ្ញុំ​អត់​បោះ​បង់​ចោល។ ក៏​មាន​ខេស តូចៗ​កំប៉ិក​កំប៉ុក​ច្រើន រឿង​សេវា​តាម​ឃុំ​តាម​សង្កាត់​អី​នេះ»

ស្រប​ពេល​នេះ​ដែរ លោក ឱម យិនទៀង ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​សម្រេច​មួយ ដើម្បី​បង្កើត​គណៈកម្មការ​ដឹកនាំ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ នូវ​អនុសញ្ញា​ត្រួត​ពិនិត្យ​អំពើ​ពុក​រលួយ ដែល​មាន​រូប​លោក​ជា​ប្រធាន និង​ជា​ជំនាញ​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ការ​ជាមួយ​អង្គការ​សហប្រជាជាតិ ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Eagle Master

ពី Pa(USA)

(It's my money,I need it now)
Everyone has known inside Hun Sen's goverment shall has obligated to make money for bosses. if not they will has facing relocated or get fires,I think that it' right time to clean scumbags from our sociaties.

Sep 29, 2012 12:33 AM

អ្នក​អាន​អនាមិក

ពី សៀម​រាប

សូមគាំទ្រ១០០%ដល់លោក អោម យិនទៀង តែត្រូវតែធើ្វដោយមិនរើសមុខ និងមិនប្រកាន់បក្សពួក។

Sep 28, 2012 10:54 PM

Lee Theang Chek

ពី Bangkok

វគ្គ​២៖ ពួកនេះ​គេចេះរៀបចំយុទ្ធសាស្រ្ត និងមានចក្ខុវិស័យល្អណាស់។ នេះហើយជារបៀបពុករលួយតាមប្រព័ន្ធ សូមអង្គភាពកំចាត់អំពើពួយរលុក មើលផង​និងហ៊ានវាចាទេ! នេះគេហៅថា យុទ្ធសាស្រ្តយកតាមលោកអតីតនាយកមន្ត្រីសៀម ដ៏សែនពុករលួយ ដូចការកសាងព្រលានយន្តហោះសុវណ្ណភូមិដូច្នោះដែរ។​យីទីប្រឹក្សា ថាក់ស៊ីន ឈិនណាវ៉ាត់ ផ្តល់យោបល់ល្អណាស់ដល់នាយក ហ៊ុនសែន។

Sep 28, 2012 09:14 AM

Lee Theang Chek

ពី Bangkok

វគ្គ​១៖ មន្ត្រីរាជការណាហ៊ានមាត់កនោះ ព្រោះបានស៊ីបានចុកដែរ ខំត្រដរស់នឹងគេទៅ។​ កុំថាឡើយរឿងតូចតាច សូម្បីអារឿងពុករលួយធំៗ ដូចជាអ្នកមានអំណាចយកដីរដ្ឋលក់ឲ្យឧកញ៉ា លីយ៉ុងផាត់រាប់សិបុម៉ីនហិចតា ត្រង់ដីចុះពីស្ពានព្រែកព្នៅស្ពានលីយ៉ុងផាត់នោះ។ ឥឡូវនេះស្រាប់តែរដ្ឋចង់ទិញពីលីយ៉ុងផាត់មកវិញ ដើម្បីសាងសង់កីឡដ្ឋានអូឡាំពិកមួយទៀតដ៏ធំ។

Sep 28, 2012 09:13 AM

សម្តេចអាចម៏គោ

ខ្ញុំយល់ថា ឯកឧត្តម អោមយិនទៀង មានសមត្ថភាពធ្វើជានាយករដ្ឋមន្ត្រីជាង ហុន សែន។ គូហៅគាត់ថា សម្តេចតេជោ អោម យិនទៀង​

Sep 28, 2012 08:12 AM

មើល​មតិ​ទាំង​អស់.