នៅថ្ងៃអាទិត្យទី២៣ ខែកញ្ញា ក្រុមអ្នកភូមិចោទថា លោកតាអាចារ្យទាំងពីរនាក់នោះ ធ្វើសេចក្ដីរាយការណ៍មូលបង្កាត់ និងឃុបឃិតគ្នាជាមួយមន្ត្រីសង្ឃខេត្ត ដើម្បីទម្លាក់កំហុសទៅលើព្រះចៅអធិការវត្ត ក្នុងគោលបំណងគ្រប់គ្រងវត្ត នៅគ្រាដែលរដូវភ្ជុំបិណ្ឌជិតចូលមកដល់។
ពុទ្ធបរិស័ទ ចំណុះជើងវត្តអម្ពវន្ត ហៅវត្តស្វាយធំនេះមេគណ និងមន្ទីរធម្មការខេត្ត បណ្ដេញតាអាចារ្យ ពីរនាក់ចេញពីវត្ត ដោយចោទថា តាអាចារ្យទាំងពីរនាក់ នោះខិលខូច ហើយជាអ្នករាយការណ៍មូលបង្កាច់ ធ្វើឲ្យមន្ត្រីសង្ឃដកហូតយកត្រា និងទម្លាក់ព្រះចៅអធិការវត្តព្រះនាម ជា ហឿ ចេញពីតំណែង កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែកញ្ញា។
ក្រុមភូមិរួមគ្នាជាមួយព្រះសង្ឃ បាននាំគ្នាដង្ហែក្បួនជុំវិញព្រះវិហារ នៅក្នុងវត្ត នៅថ្ងៃអាទិត្យទី២៣ ខែកញ្ញា ដោយស្រែកបណ្ដេញតាអាចារ្យពីរនាក់ ដែលម្នាក់ឈ្មោះ ស ថង និងម្នាក់ទៀតឈ្មោះ រឿង ម៉ិ។
សូមចុចស្ដាប់សេចក្ដីរាយការណ៍របស់លោក សួន សុផល មុន្នី...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។