លិខិតមួយដែលមានព្រះហស្តលេខារបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃសុក្រ ទី១០ សីហា ពីប្រទេសបារាំង មានខ្លឹមសារខ្លីថា ព្រះអង្គឈប់ធ្វើនយោបាយ និងសេចក្ដីសម្រេចផ្សេងៗរបស់គណបក្សនេះតទៅទៀតហើយ។ នៅក្នុងលិខិតនោះពុំមានការពន្យល់ច្បាស់លាស់ពីហេតុផលនៃការលាឈប់ពីនយោបាយរបស់ព្រះអង្គ ក្រៅអំពីថា ព្រះអង្គនឹងចាប់ផ្ដើមបំពេញកិច្ចការមនុស្សធម៌ សង្គមកិច្ច ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ការប្រកាសឈប់ប្រឡូកនយោបាយរបស់សម្ដេចក្រុមព្រះ នោះ គឺមិនមែនជាលើកទី១ទេ។ ការប្រកាសលាលែងនេះ នៅបន្ទាប់ពីមានជម្លោះផ្ទៃក្នុង រវាងនរោត្តម រណឫទ្ធិ និងលោក សៅ រ៉ានី អគ្គលេខាធិការគណបក្ស នរោត្តម រណឫទ្ធិ ដែលរហូតមានការប្ដឹងផ្ដល់ទៅសាលាដំបូងរាជធានីភ្នំពេញ ពីសំណាក់លោក សៅ រ៉ានី ថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។