អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រតិកម្ម​ក្រោយ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ

នាយក​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch ទទួល​បន្ទុក​នៅ​ទ្វីប​អាស៊ី លោក ប្រែត អាដាម (Brad Adams) មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា ចាប់​ខ្លួន​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ កាល​ពី​ថ្ងៃ​១៥ កក្កដា នៅ​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។
ដោយ ម៉ៅ សុធានី និង ជី វិតា
2012-07-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក ប្រែត អាដាម អះអាង​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ គឺ​សមត្ថកិច្ច​បាន​គ្រោង​ទុក​ជា​មុន​រួច​ហើយ ប៉ុន្តែ​រង់ចាំ​មន្ត្រី​ការទូត​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ចាក​ចេញ​ពី​កម្ពុជា​សិន ទើប​ចាត់​ការ។

លោក​បន្ត​ថា ការ​ចោទ​លោក ម៉ម សូណង់ដូ នោះ គឺ​បង្ហាញ​អំពី​ភាព​ពុតត្បុត​យ៉ាង​ច្បាស់​ក្រឡែត​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន៖ «វា​ជា​រឿង​គួរ​អោយ​តក់​ស្លុត និង​ហួស​ចិត្ត​ដែល​លោក ម៉ម សូណង់ដូ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា គាត់​ជា​អ្នក​ញុះញង់​អោយ​ប្រជាពលរដ្ឋ​ចាប់​ច្បាម​យក​ដី។ តាម​ពិត​អ្នក​ដែល​ចាប់​ច្បាម​យក​ដី​ធំ​ជាង​គេ​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បក្ស​ពួក​របស់​គាត់។ ដូច្នេះ​ការ​ចោទ​លោក ម៉ម សូណង់ដូ នេះ គឺ​បង្ហាញ​អំពី​ពុតត្បុត​យ៉ាង​ច្បាស់​ក្រឡែត​របស់​រដ្ឋាភិបាល​កម្ពុជា។ បញ្ហា​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ កើត​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន ចាក​ចេញ​ពី​កម្ពុជា។ លោក ហ៊ុន សែន មិន​ចង់​ចាប់​នៅ​ពេល​អ្នកស្រី ហ៊ីលឡារី គ្លិនតុន មាន​វត្តមាន​នៅ​កម្ពុជា​ទេ។ ព្រឹត្តិការណ៍​នេះ​គេ​អាច​ស្មាន​ដឹង​មុន ពីព្រោះ​នៅ​មុន​អ្នកស្រី ហ៊ីលឡារី គ្លិនតុន មក​ដល់​កម្ពុជា រដ្ឋាភិបាល​បាន​ប្រកាស​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ»

លោក ម៉ម សូណង់ដូ ត្រូវ​បាន​តុលាការ​ខេត្ត​ក្រចេះ ចេញ​ដីកា​ចាប់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ចំនួន​៤។ ទី​១ ជា​អ្នក​ផ្ដើម​គំនិត​ប្រឆាំង​រាជការ​សាធារណៈ ទី​២ ធ្វើ​កុបកម្ម ទី​៣ ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ក្នុង​ការ​បំពេញ​ការងារ​សាធារណៈ និង​ទី​៤ ញុះញង់​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់។

នាយក​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch លោក ប្រែត អាដាម មាន​ប្រសាសន៍​បន្ត​ថា លោក ម៉ម សូណង់ដូ មិន​បាន​ធ្វើ​ខុស​អ្វី​ទេ ក្រៅ​តែ​ពី​គ្រប់គ្រង​ស្ថានីយ​វិទ្យុ​មួយ​ដែល​ផ្សាយ​ព័ត៌មាន និង​ទស្សនៈ​ផ្សេងៗ ជា​ហេតុ​នាំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មនុស្ស​ជុំវិញ​លោក​មិន​សប្បាយ​ចិត្ត។

លោក ប្រែត អាដាម៖ «លោក ម៉ម សូណង់ដូ ជា​មនុស្ស​វ័យ​ចាស់ អាយុ​ជាង ៦០​ឆ្នាំ​ហើយ ដែល​មិន​គួរ​ត្រូវ​ជាប់​ពន្ធនាគារ​ទេ។ សុខភាព​របស់​គាត់​អាច​នឹង​ទ្រុឌទ្រោម​យ៉ាង​ឆាប់​រហ័ស។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ លោក ម៉ម សូណង់ដូ មិន​បាន​ធ្វើ​ខុស​អ្វី​ទេ ក្រៅ​តែ​ពី​គ្រប់គ្រង​ស្ថានីយ​វិទ្យុ​មួយ​ដែល​ផ្សាយ​ព័ត៌មាន និង​ទស្សនៈ​ផ្សេងៗ ហើយ​ពេល​ខ្លះ នាយករដ្ឋមន្ត្រី​កម្ពុជា និង​មនុស្ស​ជុំ​វិញ​គាត់ អាច​មិន​ពេញ​ចិត្ត​នឹង​ព័ត៌មាន​ដែល​ផ្សាយ​ដោយ​ស្ថានីយ​សំបុក​ឃ្មុំ របស់​លោក ម៉ម សូណង់ដូ។ ប្រសិន​បើ​កម្ពុជា ចង់​បាន​ប្រជាធិបតេយ្យ គឺ​ត្រូវ​តែ​អនុញ្ញាត​អោយ​មាន​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ និង​អោយ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​គ្នា។ ឧទាហរណ៍ គណបក្ស​ប្រជាជន​កម្ពុជា គ្របគ្រង​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ជា​ច្រើន ហើយ​ផ្សាយ​ព័ត៌មាន និង​ទស្សនៈ​មួយ​ចំនួន​ដែល​លោក ម៉ម សូណង់ដូ មិន​ចូល​ចិត្ត ឬ​ខ្ញុំ​មិន​ពេញ​ចិត្ត ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា អ្នក​គ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ទាំង​អស់​នោះ គួរ​ត្រូវ​ជាប់​គុក​នោះ​ទេ»

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បដិសេធ​ថា នឹង​មិន​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ទេ។

អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី​ លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​២​សប្ដាហ៍​មុន​ថា ព័ត៌មាន​ដែល​ថា អាជ្ញាធរ​កម្ពុជា​រង់ចាំ​ចាប់​ឃាត់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នោះ គឺ​ជា​ពាក្យ​ចចាមអារ៉ាម។

ការ​បដិសេធ​របស់​លោក ផៃ ស៊ីផាន បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ព័ត៌មាន​ថា អាជ្ញាធរ​មាន​គំរោង​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ FM 105មេហ្គាហេត្ស នៅ​ពេល​ដែល​លោក​គ្រោង​វិល​ត្រឡប់​ទៅ​កម្ពុជា ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្ញុំគាំទ្រសម្តីរបស់លោក ប្រែតអាដាម លោកនិយាយបានល្អ ដូចចិត្តរបស់ខ្ញុំបើកម្ពុជានៅតែធ្វើបែបនេះ ប្រជាពលរដ្ឋគ្មានសេចក្តីសុខទេ។

Jul 17, 2012 05:54 AM

អ្នក​អាន​អនាមិក

តើប្រជាជនស្រុកខ្មែរយើងពិតជាមិនអាចក្រោកឈរ​ កាន់ដៃគ្នាតវា់​ប្រឆាំងនឺងអ្វីដែលយើងមិនពេញចិត្ត​ ?

Jul 17, 2012 03:22 AM

ខ្មែរ

ពី ភ្នំពេញ

យើងខ្មុំជាប្រជាពលរដ្ឋខ្មែរសូមគាំទ្រសំដីរបស់លោក ប្រែត អាដាម​ ដែលថាគ្មានពលរដ្ឋក្រីក្រ ទន់ខ្សោយណាមួយច្បាមយកដីខុសច្បាប់ច្រើនដូចហ៊ុនសែននិងបក្សពួកនោះទេ គ្រប់កន្លែងលក់ខ្ទេចលក់ខ្ទីអស់ ហើយឥឡូវអស់អីលក់ដើរចោទចាប់ពលរដ្ឋស្លូតត្រង់ និង​មានការដោះដូរដីជាមួយយួនទៀត។

Jul 17, 2012 02:51 AM

អ្នក​អាន​អនាមិក

ខ្ញុំយល់ថាពិតជាត្រឹមត្រូវមែនហើយ ហេតុអ្វីបានជាអ្នកមានអំណាចចង់ធ្វើអ្វីតាមតែអំពើចិត្តបែបនេះ?

Jul 17, 2012 11:04 PM

Hun veaya

ពី Pa,usa

Only oneway khmer must be stand up together to change the Hun Sen's regime
Hun Sen loves his family and take care his
gangs but not take care all khmer peoples.
Please do not take Hun Sen's picture to try to help all the problems.How much he
love his family and how much all khmer people
love their family,so Hun sen should know
someday you will be really know how much
your pain,sorrow and do not cry.

Jul 17, 2012 12:01 AM

អ្នក​អាន​អនាមិក

ពិលោកនេះមានតែមេដឹកនំាខែ្មរយើងទេរៀនសូត្របានច្រើនជាងគេហើយខ្លាំងជាងគេទៀតផងខាងអំណាចតើសាលានៅទីណាទៅដែលគាត់បានរៀន?ប្រាប់អូបាម៉ាឲ្យរៀនសាលាដែលគាត់បានរៀនផង។

Jul 16, 2012 09:56 PM

មើល​មតិ​ទាំង​អស់.