ការ​ចូល​រួម​របស់​ព្រះ​ពុទ្ធ​សាសនា ក្នុង​សង្គម​ខ្មែរ

បច្ចុប្បន្ន​គេ​សង្កេតឃើញ​វត្តអារាម ព្រះសង្ឃ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​រីកចម្រើន​ទាំង​នៅ​ទីក្រុង និង​ជនបទ។ មាន​សំណួរ​សួរ​ថា ការ​រីកចម្រើន​វិស័យ​ព្រះពុទ្ធសាសនា​នេះ តើ​មាន​ឥទ្ធិពល​បែប​ណាខ្លះ​ទៅ​នឹង​ការអភិវឌ្ឍន៍​សង្គម​នៅ​ពេល​បច្ចុប្បន្ន និង​អនាគត?
ដោយ រដ្ឋា វិសាល
2012-09-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​បាន​កំណត់​ថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ ៩០% គឺ​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ច្រើន​ជំនាន់​កន្លង​ទៅ​និង​នា​បច្ចុប្បន្ន​នេះ។

ជាទូទៅ ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន គោរព​ប្រតិបត្តិ​ព្រះសង្ឃ​តំណាង​ឲ្យ​ព្រះពុទ្ធសាសនា តាម​ជំនឿ និង​ទំនៀមទម្លាប់​តៗគ្នា​ពី​ដូនតា​មក។ ប្រជាពលរដ្ឋ​អ្នក​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​ចាត់​ទុក​ព្រះសង្ឃ​ជា​ទីពឹង នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដូច​ជា ត្រូវ​ការ​ព្រះសង្ឃ​ចូលរួម​បុណ្យ​ប្រពៃណី​មាន បុណ្យភ្ជុំបិណ្ឌ មាឃបូជា ពិសាខបូជា បុណ្យ​សព​ក្រុម​គ្រួសារ​សាច់ញាតិ ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់ ពេល​រៀបអាពាហ៍ពិពាហ៍ បុណ្យជាតិ​ដូចជា បុណ្យចូលឆ្នាំ បុណ្យខួប​ឯករាជ្យជាតិ និង​ពិធីបុណ្យ​ច្រើន​ទៀត ដែល​ប្រជាពលរដ្ឋ មន្ត្រីរាជការ សង្គម​ស៊ីវិល អាជីវករ សិប្បករ សុទ្ធសឹងតែ​ត្រូវការ​ព្រះសង្ឃ​នៃ​ព្រះពុទ្ធសាសនា។

ដោយសារ​ពលរដ្ឋ​ខ្មែរ​មាន​តម្រូវការ​ព្រះសង្ឃ​នៅ​គ្រប់​ការងារ​សង្គម​បែប​នេះ មាន​សាធារណមតិ​​មួយ​ចំនួន​ធំ​បាន​លើក​តម្កើង​ថា ព្រះពុទ្ធសាសនា បាន​រួមចំណែក​ធ្វើ​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍន៍ តាំងពី​អតីតកាល បច្ចុប្បន្នកាល និង​តទៅ​អនាគតកាល​ថែមទៀត។

ព្រះភិក្ខុ សុណ្ណត្ថេរោ គង់​នៅ​វត្ត​អូរ​ចេង ក្នុង​ស្រុក​កូនមុំ ខេត្ត​រតនគិរី ព្រះនាម វ៉េត សុណ្ណនី មាន​ថេរ​ដីកា​គាំទ្រ​ចំពោះ​ទស្សនៈ​ថា ព្រះពុទ្ធសាសនា​មាន​តួនាទី​សំខាន់​ធ្វើ​ឲ្យ​សង្គម​មាន​ការ​រីកចម្រើន។ព្រះអង្គ​បាន​ពន្យល់​ថា ក្រៅពី​បាន​បំពេញ​តួនាទី​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី និង​បុណ្យ​នានា​ក្នុង​សង្គម​ព្រះសង្ឃ ផ្អែក​ទៅ​លើ​ទ្រឹស្ដី​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ធម៌​របស់​ព្រះពុទ្ធ​បាន​អប់រំ​មនុស្ស​ឲ្យ​មាន​ការ​យល់ដឹង​នៅ​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ហើយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​ដ៏​សំខាន់។

ព្រះភិក្ខុ​ព្រះនាម វ៉េត សុណ្ណនី៖ «ពុទ្ធសាសនា​គឺ​ផ្ដល់​នូវ​ការអភិវឌ្ឍន៍​ចំពោះ​ប្រទេស​កម្ពុជា​ដូចជា ផ្នែក​ខាង​អប់រំ ទៅ​តាម​ទស្សនៈ​ព្រះពុទ្ធសាសនា។ ព្រះពុទ្ធ​ជា​ម្ចាស់​ព្រះអង្គ​សំដែង​ថា ឲ្យ​មនុស្ស​ចេះ​ប្រព្រឹត្ត​នូវ​អំពើល្អ ដឹងគុណ​មាតាបិតា និង​ចេះ​សន្ដោស​ប្រោសប្រណី​ធ្វើ​សេចក្ដី​ល្អ​ចំពោះ​អ្នក​ដទៃ​ ជាដើម»។

ព្រះអង្គ​មាន​ថេរ​ដីកា​កត់សំគាល់​ថា វិស័យ​ព្រះពុទ្ធសាសនា​មិន​ត្រឹម​តែ​ធ្វើឲ្យ​មាន​ការ​រីកចម្រើន​ផ្នែក​​ធនធានមនុស្ស និង​ការ​យល់ដឹង​នោះ​ទេ ក៏ប៉ុន្តែ​វត្តអារាម និង​ព្រះសង្ឃ​ក៏​ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​​សង្គម​ជាក់ស្ដែង និង​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​ខ្មែរ​ទៀត​ផង ពីព្រោះ​វត្តអារាម​ព្រះពុទ្ធសាសនា​ជាច្រើន​បាន​ផ្ដល់​ជា​ទីតាំង​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សង្គ្រោះ​ក្មេងកំព្រា មនុស្ស​អនាថា គ្មាន​ទីពឹង ហើយ​ព្រះសង្ឃ​ជាច្រើន​បាន​រួមចំណែក​ក្នុង​ការងារ​អភិវឌ្ឍន៍​សង្គម​នេះ។

ព្រះភិក្ខុ​ព្រះនាម វ៉េត សុណ្ណនី៖ «ខាង​អភិវឌ្ឍន៍​សង្គម​គឺ​ខាង​ព្រះពុទ្ធសាសនា ព្រះសង្ឃ​ចុះ​ជួយ​អប់រំ​ ដល់​កុលបុត្រ​នៅ​ក្នុង​សាលា​ទាំង​បឋម ទាំង​អនុវិទ្យាល័យ។ ព្រះសង្ឃ​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​សង្គម​ដូចជា ការ​កសាង​ផ្លូវ កសាង​សាលា ស្ពាន មន្ទីរពេទ្យ​ជាដើម ដើម្បី​ជួយ​សម្រាល​ដល់​ការ​អភិវឌ្ឍន៍​រាជរដ្ឋាភិបាល​ហើយ​មាន​ចំណុច​ច្រើន​បន្ថែម​ទៀត»។

នៅ​ក្នុង​សៀវភៅ​ទស្សនវិជ្ជា ព្រះពុទ្ធសាសនា​របស់​លោក​សាស្ត្រាចារ្យ ស សារុន ចេញ​ផ្សាយ​កាល​ពី​ទសវត្ស​ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ បាន​សរសេរ​ថា ៧០% នៃ​ពលរដ្ឋ​ខ្មែរ​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​មិន​បាន​យល់ដឹង​ស៊ីជម្រៅ​ពី​វិស័យ​ព្រះពុទ្ធសាសនា​នៅ​ឡើយ​ដូចជា និយមន័យ​ថា​អ្វី​ជា​សាសនា? អ្វី​ជា​ពុទ្ធសាសនា? ហើយ​តើ ទ្រឹស្ដី​ព្រះពុទ្ធសាសនា​ដឹកនាំ​មនុស្ស​មាន​គុណសម្បត្តិ និង​​គុណវិបត្តិ​អ្វីខ្លះ? ជាដើម។

ព្រះ​គ្រូ សុវណ្ណ កូបរាសី អនុ​គុណ ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី និង​ជា​ចៅអធិការ​វត្ត​សីលា​សុវណ្ណ​គង្គា ព្រះនាម សាយ វិចិត្រ បាន​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ក្នុង​នោះ ក៏​មាន​ព្រះសង្ឃ​មួយ​ចំនួន​ធំ ដែល​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​នៅតែ​មិនទាន់​បាន​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​ការ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ ដែល​ជា​សង្គមវិទូ​មួយ​ដ៏​ធំ​នៅ​លើ​ពិភពលោក​នេះ​មែន។

ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា ការ​មិន​បាន​យល់ដឹង​ពី​ទ្រឹស្ដី​អប់រំ​របស់​ព្រះពុទ្ធសាសនា​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​យល់​ខុស និង​ធ្វើ​ខុស​ហើយ​ប្រការ​ទាំងអស់​នេះ​ក៏​មិន​បាន​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា និង​ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍន៍​ក្នុង​សង្គម​នោះ​ទេ ផ្ទុយទៅវិញ​ការប្រតិបត្តិ​វិស័យ​ព្រះពុទ្ធសាសនា​ដោយ​ខ្វះ​ការ​យល់ដឹង​នឹង​នាំឲ្យ​សង្គម​មាន​បញ្ហា​មិន​ប្រសើរ​មិន​រីកចម្រើន។

ចៅអធិការ​វត្ត សាយ វិចិត្រ៖ «ជឿ​កាន់​តាម​គ្នា​អញ្ចឹង​ទៅ គាត់​មិន​បាន​យល់​ពី​ការ​អប់រំ មិន​យល់​ពី​ពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ធ្វើ​ហ្នឹង​ចេះ​តែ​ធ្វើ​តាមៗ គ្នា ឲ្យ​តែ​អ្នក​ឯង​កាន់​សាសនា​អ្វី ខ្ញុំ​កាន់​សាសនាព្រះពុទ្ធ ប៉ុន្តែ​អត់​បាន​យល់​នូវ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​ទេ។ មិន​បាន​សិក្សា​ស៊ីជម្រៅ​ផ្នែក​ពុទ្ធដីកា តាម​គម្ពីរ​ព្រះ​ត្រៃបិដក។ សូម្បី​អ្នក​ខ្លះ​អាន​អក្ខរាវិរុទ្ធ​បាលី​នៃ​ការ​សម្មា​ទាន​សីល ក៏​អាន​សឹង​មិន​ត្រូវ​ផង ម្ល៉ោះ​ហើយ​ប្រែ​ខុស​ទៅ​ការអនុវត្ត​រឹត​តែ​ខុស​ថែម​ទៀត»។

របាយការណ៍​របស់​ក្រសួងធម្មការ​និង​សាសនា​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស មាន​វត្ត​ព្រះពុទ្ធ​សាសនា​ជាង ៤.០០០ វត្ត និង​ព្រះសង្ឃ​ជាង ៥០.០០០ អង្គ នេះ​មិន​រាប់​វត្ត និង​ព្រះសង្ឃ​ខ្មែរ​នៅ​ឯ​បរទេស​មួយ​ចំនួន​ទៀត​នៅឡើយ។ ក្នុង​នោះ​ដែរ​ក៏​មាន​បង្កើត​ឡើងវិញ​ពុទ្ធិក​សាកលវិទ្យាល័យ​ចំនួន​៣ ពុទ្ធិកមហាវិទ្យាល័យ អនុវិទ្យាល័យ សាលា​ពុទ្ធិក​បឋមសិក្សា និង​សាលា​ធម្ម​វិន័យ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង។

អគ្គាធិការ​រង​នៃ​ពុទ្ធិកសិក្សា​ជាតិ បណ្ឌិត ឈិន ប៊ុនលី មាន​ថេរ​ដីកា​ថា ការ​រីកចម្រើន​ឡើង​វិញ​នូវ​មូលដ្ឋាន​សិក្សា​ផ្នែក​ពុទ្ធសាសនា​នេះ​មាន​សារៈសំខាន់ ដើម្បី​ឲ្យ​ព្រះសង្ឃ​ជា​សមណ​សិស្ស​បាន​សិក្សា​ស្វែង​យល់​ត្រឹមត្រូវ​នៃ​ពុទ្ធវចនៈ ដើម្បី​យក​មក​អប់រំ​ប្រជាពលរដ្ឋ​បង្កើន​ការ​យល់ដឹង​បាន​ត្រឹមត្រូវ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា សង្គម​មួយ​អាច​រីកចម្រើន​បាន​ប្រសិន​ប្រជាពលរដ្ឋ​មាន​ការ​យល់ដឹង​ត្រូវ និង​ធ្វើ​ត្រូវ ជាពិសេស​វិស័យ​ព្រះពុទ្ធសាសនា គឺ​បាន​រួម​ចំណែក​ធំធេង​ក្នុង​បញ្ហា​នេះ។

លោក ឈិន ប៊ុនលី៖ «ឥឡូវ​ពុទ្ធិក​សាកលវិទ្យាល័យ​ហ្នឹង​កំពុង​តែ​បង្កើត​ថ្នាក់​ក្រោយ​ឧត្ដម​ទៀត​បាន​ន័យ​ថា បើក​ថ្នាក់​សញ្ញាប័ត្រ​ជាន់​ខ្ពស់ ថ្នាក់​អនុបណ្ឌិត​ចាប់ពីឆ្នាំ២០១២ ទៅ។ ព្រះសង្ឃ​កាលណា​លោក​មាន​ការ​ចេះដឹង​ហើយ​លោក​នឹង​ពន្យល់​ណែនាំ​ទ្រឹស្ដី​ពុទ្ធិ​សាសនា​បាន​ទូលំទូលាយ និង​ស៊ីជម្រៅ ដល់​មហាជន​ឲ្យ​បាន​យល់​នូវ​ពុទ្ធវចនៈ​ហ្នឹង ការ​រីកចម្រើន​ផ្នែក​ចំណេះដឹង ខាង​ស្មារតី​រីកចម្រើន​ផ្នែក​ខាង​ការអភិវឌ្ឍន៍​វប្បធម៌​របស់​យើង»។

កាលពី​របប​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា របប​ខ្មែរ​ក្រហម​វិស័យ​ព្រះពុទ្ធសាសនា​មិន​ត្រូវ​បាន​ទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ប្រតិបត្តិ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វត្ត​អារាម​ព្រះសង្ឃ គម្ពីរ​ធម៌ និង​សាលា​អប់រំ​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ហេតុ​នេះ​ហើយ​គេ​សង្កេត​ឃើញ​ការអភិវឌ្ឍន៍​នៃ​សម័យ​ខ្មែរក្រហម គឺ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សំលៀកបំពាក់​គ្រប់គ្រាន់ បង្ខំ​ឲ្យ​ធ្វើ​ការងារ​ច្រើន​លើស​កម្រិត ប្រជាពលរដ្ឋ​មាន​ជំងឺ ផ្លូវ​ថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ផ្នែក​មិន​មាន​ការ​រីកចម្រើន និង​ប្រជាពលរដ្ឋ​ជាង ១ លាន​នាក់ ត្រូវ​គេ​កាប់​សម្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Khmer boy

What do you think when the head of the monk is pointed by CPP? To me, monks play an important role to help educate what is true to the people. Monk must not stay still while the society is full of unjust and crime. Should monk stay away from politic? No, Monk is also a people of a Nation, thus, monk must be involved in the politic.

Oct 06, 2012 05:07 AM

KHMER

ពី USA

This topic is excellent for all KHMERS. SOPHAL, I absolutely agree your comment. I did hear and read all parties activities at WATTS. These actions are unexceptable, need to stop immediately for god.

Sep 24, 2012 09:35 AM

Vuth Lee

ពី Lowell, Massachusetts,U.S.A

Dear: Sophal from Phnom Penh,
The Buddha would never allow the Buddhist monks to run and climb up the tree without reasons, but when is encountered by tigers or wolves, the monk may even can kill these cruel animals if necessary, run, and climb up the tree to escape from life's threatening. In this situation, opposition party using Buddhist Temple to meet and do fund raising in order to help Cambodians free from suffering and oppression by an unmerciful(harsh or cruel) leader-Hun Sen, I think Buddha would also give his permission to opposition party's members to do so, if he(Buddha) still alive(exist). Buddha once was fought and defeated Mokalean-a killer who was threatening to take Buddha's life by his sword. Khmers! especially Sophal, Cambodia now is in an emergency situation, so the monks, ladies, girls, boys, youngs, and elderly people need to be united to bring our country back from Youn who used Hun Sen as their hunting mad dog to bite the innocent and powerless Khmers.

Sep 23, 2012 11:30 AM

MISS MALARY

ពី WASHINGTON DC, USA

First, thanks to RFA for this perfect article, second, to SOPHAL from PP for your comment. I have been waiting this idea, expression for a very long period of time. Yes, it's so true, most of all parties, use WATTS to be their special place to collect money and do their campaign. Absolutely, they can find people at WATTS. This action is so hatefull, ugly, wrong...they do not care. Even people themselves, never realize their mistake also. Most are BUDDHISTS, no doubt about that, they do not understand very well what PREAH PUTT SASSNA is all about. What can we help our people???

Sep 23, 2012 11:27 AM

CheyVorman007

ពី AngKor Wat

អ្នកខ្លះរិះគន់ថាលោកសង្ឃសមយ័នេះពិបាកទុកចិត្ត ការយល់
ឃើញរបស់ខ្មុំរឿងបុគ្គលទុកអោយច្បាប់ចាត់ចែងចុះនៅពេល
ដែលគេតាមទាន់ជាន់កែងគាត់ខ្មុំសូមសសើរដោយស្មោះចំពោះ
ចំណុចសំខាន់ខ្លះៗ គឺវត្តអារាមជាកន្លែងបណ្តុះចំណេះចេះដឹង
ដល់អ្នកកក្រីក្រ ការទទួលបន្ទុកចិញ្ចឹមជនអនាថាតោកយ៉ាក
ដែលគេមិនយកភ្នែកមើល ជាពិសេសរដ្ឆាភិបាលនឹងតែម្តង។
ដូចកាលពីឆ្នាំទៅគួរអោយស្រណោះណាស់(កោះសន្តិភាព)
យាយអនាថាម្នាក់មកដេកស្លាប់ក្នុងវត្តមិនដឹងញ្ញាត្តិកូនចៅនៅ
ឯណាលោកក៏ចាត់ចែងធើ្វបុណ្យអោយទៅ គួអោយសង្វេគ...

Sep 23, 2012 11:15 AM

មើល​មតិ​ទាំង​អស់.