សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​ខក​ខាន​ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​ហុងកុង

2009-10-04

សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​ខក​ខាន​មិន​បាន​នាំ​អង្ករ​ចេញ​ទៅ​ទីក្រុង​ហុងកុង​តាម​កាល​កំណត់​ក្នុង​កិច្ច​សន្យា។

RFA File Photo

កសិករ​នៅ​ខែត្រ​ព្រៃវែង​ប្រមូល​ផលស្រូវ ។

លោក ភូ ផូយ ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា បាន​ថ្លែង​ត្រូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ស្រង់​ប្រសាសន៍​ផ្សាយ​បន្ត​ក្នុង​សប្តាហ៍​នេះ ឲ្យ​ដឹង​ថា សមាគម​មិន​មាន​លទ្ធភាព​ផលិត​អង្ករ​ចំនួន​៤០០​តោន​សម្រាប់​នាំ​ចេញ​ទៅ​ប្រគល់​ជូន​អតិថិជន​នៅ​ទីក្រុង​ហុងកុង ដែល​បាន​បញ្ជា​ទិញ​សម្រាប់​ខែ​កញ្ញា​និង​តុលា​នោះ​ទេ។

ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​សមាគម​មិន​អាច​បំពេញ​បាន​តាម​កិច្ចសន្យា​នោះ ពីព្រោះ​តែ​បញ្ហា​ខ្វះខាត​ឧបករណ៍​និង​គ្រឿង​ចក្រ​ម៉ាស៊ីន​កិន​ស្រូវ។

លោ​កថា ម៉ាស៊ីន​កិន​ស្រូវ​ថ្មី​មួយ​ដែល​មាន​តម្លៃ​៧​លាន​៨​សែន​ដុល្លារ​អាមេរិក​នឹង​ត្រូវ​នាំ​ចូល​កម្ពុជា​ក្នុង​ខែ​តុលា​នេះ ហើយ​លោក​រំពឹង​ថា នឹង​អាច​ចាប់ផ្តើម​ដំណើរការ​នាំ​អង្ករ​ចេញ​នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ។ ម៉ាស៊ីន​កិន​ស្រូវ​ដែល​មាន​តម្លៃ​ខ្ពស់​នោះ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ខែត្រ​បាត់ដំបង។

យោង​តាម​ប្រធាន​សមាគម​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា កាល​ពី​ខែ​កក្កដា​កន្លង​ទៅ សមាគ​មបាន​ប្រកាស​កិច្ច​សន្យា​ជាមួយ​អតិថិជន​នៅ​ក្នុង​ទីក្រុង​ហុងកុង ថា​នឹង​នាំ​អង្ករ​ទៅ​លក់​នៅ​ទី​នោះ​ក្នុង​តម្លៃ​១​តោន ៦៩០​ដុល្លារ​អាមេរិក៕

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អង្គការ​សេដាក់​គ្រោង​នាំ​អង្ករ​សរីរាង្គ​ទៅ​ទីផ្សារ​អឺរ៉ុប​និង​អាមេរិក

អាជ្ញាធរ​ស្វែងរក​ការ​បិទ​មន្ទីរ​ព្យាបាល​ជំងឺ​មួយ​នៅ​រតនគិរី

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​នៅ​​ពោធិ៍សាត់​ត្រូវ​បាន​កម្ទេច

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​រារាំង​រថយន្ត​ដឹក​ព្រះពុទ្ធ​បដិមា​របស់​ម៉មសូណង់ដូ

ប្រជា​នេសាទ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ

បញ្ហា​ធូលី​ហុយ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ប៉ះពាល់​ដល់​សុខភាព​អ្នក​ស្រុក

ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ

ក្រសួង​សុខាភិបាល​បារម្ភ​ចំពោះ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ