ខៀវ សំផន ត្រូវ​បាន​បញ្ជូន​ពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​មន្ទីរ​ឃុំឃាំង​វិញ​ហើយ

2008-06-05

មន្ត្រី​សាលាក្ដី​ខ្មែរក្រហម បាន​ឲ្យ​ដឹង​ថា អតីត​ប្រមុខរដ្ឋ​របប​ខ្មែរ​ក្រហម ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ឃុំឃាំង​របស់​សាលាក្ដី​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​បាន​ពិនិត្យ​សុខភាព អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍​មក ។

Pool Photo/Vannara

ខៀវ សំផន (រូប​ស្ដាំ) អតីត​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរក្រហម នៅ​ក្នុង​សវនាការ នាថ្ងៃ​ទី ២៣ មេសា ២០០៨។

ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម លោកស្រី ហេឡិន ចាវីស (Helen Jarvis) បាន​មាន​ប្រសាសន៍​ថា លោក ខៀវ សំផន ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ​កាល់​ម៉ែត បន្ទាប់​ពី​ទទួល​បាន​ការត្រួតពិនិត្យ​តាមដាន​ពី​សំណាក់​វេជ្ជបណ្ឌិត​ឯកទេស រួច​មក ។

លោកស្រី ហេឡិន ចាវីស មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «វេជ្ជបណ្ឌិត យល់ព្រម​ឲ្យ​លោក ខៀវ សំផន ចេញ​ពី​មន្ទីរពេទ្យ បន្ទាប់ពី​បាន​ឃើញ​ថា ស្ថានភាព​សុខភាព​របស់​គាត់​មាន​ភាពប្រសើរ​ឡើង​ហើយ​នោះ»

អតីត​ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត​នៅថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០០៨ កន្លង​ទៅ បន្ទាប់ពី​សម្ពាធ​ឈាម​បាន​ឡើង​ខ្ពស់ ។

កាលពី​ពេល​ថ្មី​ៗ​នេះ មេធាវី​របស់​លោក ខៀវ សំផន គឺ​លោក សាយ បូរី បាន​ប្រាប់​អ្នកកាសែត​ថា សុខភាព​របស់​លោក ខៀវ សំផន មាន​សភាព​ធ្ងន់ធ្ងរ ដោយ​លោក​និយាយ​មិន​ច្បាស់​និង​ផ្នែក​ខាង​ឆ្វេង​នៃ​សារពាង្គកាយ​កម្រើក បាន​តិច​តួច ។

លោក ខៀវ សំផន ដែល​ឆ្នាំ​នេះ មាន​អាយុ ៧៦​ឆ្នាំ ត្រូវ​បាន​សាលាក្ដី​ខ្មែរក្រហម ឃុំខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម​សង្រ្គាម ៕

អត្ថបទ​ដែល​ទាក់ទង

ចៅក្រម​អន្តរជាតិ​២​រូប​ស្បថ​ចូល​កាន់​តំណែង​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម

សាលាក្ដី​ខ្មែរ​ក្រហម​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​ផ្នែក​ថវិកា?

សង្គមស៊ីវិល​ជំរុញ​ឲ្យ​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ទាមទារ​សំណង​ជា​រួម

កម្ពុជា​ស្នើ​ឲ្យ​ដាក់​បញ្ចូល​អតីត​គុក​ទួលស្លែង​ជា​សារមន្ទីរ​ចងចាំ​របស់​ពិភពលោក

មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​ចង់​ឲ្យ​អាមេរិក​បញ្ជាក់​ច្បាស់​អំពី​ការផ្ដល់​ជំនួយ

សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ជំនួយ​ថវិកា​ដល់​សាលាក្ដី​ខ្មែរ​ក្រហម

សាក្សី​ក្នុង​សំណុំរឿង ឌុច សុំ​ឲ្យ​មាន​ការការពារ​សន្តិសុខ​និង​អត្តសញ្ញាណ​ក្នុង​សវនាការ

ចៅក្រម​ស៊ើបអង្កេត​និយាយពី​បញ្ហា​បណ្ដឹង​ឧទ្ធរណ៍​តវ៉ា​ចំពោះ​ដីកា​បញ្ជូន​សំណុំរឿង​ឌុច

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ឯកសារ​សម្ងាត់​របស់​គុក​ទួលស្លែង

ព្រះរាជ​អាជ្ញា​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ប្ដឹង​ឧទ្ធរណ៍​ករណី ឌុច