ក្រុមប្រឹក្សា​ធម្មនុញ្ញ​កោះ​ហៅ​មេធាវី​លោក សម រង្ស៊ី សាកសួរ

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​កោះ​ហៅ​លោក ជូង ជូងី ជា​មេធាវី​របស់​លោក សម រង្ស៊ី សាកសួរ​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ទាក់ទង​ពាក្យ​បណ្ដឹង​តវ៉ា​រឿង​គណៈកម្មការ​ក្រុមប្រឹក្សា​សង្កាត់​បឹងរាំង រាជធានី​ភ្នំពេញ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​សម្រេច​លុប​ឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​សង្កាត់​បឹង​រាំង។
ដោយ កែវ និមល
2012-11-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សម រង្ស៊ី ៣០៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។
Photo: RFA

លោក​មេធាវី ជូង ជូងី បន្ត​ថា សេចក្ដី​សម្រេច​របស់ គ.ជ.ប លុប​ឈ្មោះ​លោក សម រង្ស៊ី នេះ យោង​ទៅ​តាម​ការ​សម្រេច​របស់​គណៈកម្មការ​ក្រុមប្រឹក្សា​សង្កាត់​បឹងរាំង ដោយ​សំអាង​ពីរ​ចំណុច។ ចំណុច​ទី​១ គឺ​សាលដីកា​តុលាការ​កំពូល និង​ទី​២ តាម​មាត្រា ៥០​ថ្មី នៃ​ច្បាប់​បោះ​ឆ្នោត​ក្នុង​ការ​ជ្រើសរើស​តំណាងរាស្ត្រ។

លោក​មេធាវី ជូង ជូងី បញ្ជាក់​ថា សេចក្ដី​សម្រេច​របស់​ស្ថាប័ន​ទាំង​ពីរ​មិន​ត្រឹមត្រូវ។

តាម​ច្បាប់​កំណត់ ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​ក្នុង​រយៈពេល ១៥​ថ្ងៃ​យ៉ាង​យូរ ក្រោយ​ពេល​បាន​ទទួល​ពាក្យ​បណ្ដឹង។ លោក​មេធាវី ជូង ជូងី បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ដូច្នេះ​លោក​សង្ឃឹម​ថា លោក​នឹង​បាន​ដឹង​លទ្ធផល​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

នេះពិតជាប្រជាធិបតេយ្យមែនន៎!​ លុបចោលអ្នកប្រឆាំងអស់រលីង

Nov 18, 2012 02:35 AM