បក្ស​សង្គ្រោះ​ជាតិ​រក​ការ​គាំទ្រ​ពី​អូស្ត្រាលី​ឲ្យ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្វែង​រក​អន្តរាគមន៍​ពី​ប្រទេស​អូស្ត្រាលី អោយ​ដាក់​សម្ពាធ​ដើម្បី​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា។
ដោយ សុ ជីវី
2012-10-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ៣០៥
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ
Provided Photo

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី៥ ខែ​តុលា ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន គឺ​លោក កឹម សុខា កំពុង​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី។

លោក យឹម សុវណ្ណ បន្ត​ថា អ្នក​ទាំង​ពីរ​ក៏​នឹង​ជួប​ជាមួយ​មន្ត្រី​នៃ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ដើម្បី​និយាយ​ពី​ការ​ទាមទារ​អោយ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា៖ «ទៅ​ជម្រាប​ជូន​បង​ប្អូន​យើង​នៅ​ប្រទេស​អូស្ត្រាលី ពី​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ ហើយ​នឹង​ជួប​មន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី ដើម្បី​និយាយ​អំពី​ការ​ធានា​អោយ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ក៏​ដូច​ជា​ការ​ធានា​អោយ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស អោយ​មាន​ប្រសិទ្ធភាព»

ប្រទេស​អូស្ត្រាលី គឺ​ជា​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់​មួយ​សម្រាប់​កម្ពុជា ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា អាច​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា។

អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ធ្លាប់​ប្រតិកម្ម​ចំពោះ​ការ​ស្វះស្វែង​រក​អន្តរាគមន៍​ពី​បរទេស​របស់​គណបក្ស​ប្រឆាំង​ថា ជា​ចរិត​រណប​បរទេស៖ «គណបក្ស​ប្រឆាំង គឺ​គាត់​ធ្វើ​តែ​អ៊ីចឹង និយាយ​អោយ​ចំ​ទៅ ផ្នត់​គំនិត​គាត់​ហ្នឹង គឺ​រណប​បរទេស។ ខ្ញុំ​មាន​ការ​អៀនខ្មាស​ណាស់ អត់​មាន​បង្ហាញ​ភាព​មួយ​មោទនភាព​ជាតិ​ខ្មែរ ថា​ខ្មែរ​យើង​វា​អាច​ឯករាជ្យ ធ្វើ​អី​ត្រឹមត្រូវ​ច្បាស់​លាស់។ និយាយ​អោយ​ចំ​ទៅ​ក្នុង​គ្រួសារ​ចូល​ចិត្ត​តែ​ហែក​អោយ​គេ​មើល​ហ្នឹង ក៏ប៉ុន្តែ វា​គ្មាន​អី​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ផ្សេងៗ​ទេ»

ទាក់​ទង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នេះ សមាជិក​សភា​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី៥ ខែ​តុលា ថា នឹង​ពហិការ ឬ​មិន​ចូល​រួម​ក្នុង​ការ​ប្រជុំ​សភា នៅ​ថ្ងៃ​ទី១១ ខាង​មុខ​ឡើយ។ ការ​ប្រជុំ​នោះ គឺ​ទាក់​ទង​ជាមួយ​ការ​តែង​តាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) សម្រាប់​អាណត្តិ​ថ្មី។

មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ជា​ញឹកញយ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត ការ​ចាញ់​ឈ្នះ គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត ជា​រឿង​សំខាន់។ ការ​ប្រកួត​ប្រជែង​ដែល​មាន​អាជ្ញា​កណ្ដាល​ត្រឹម​ត្រូវ នឹង​ធ្វើ​ឲ្យ​អ្នក​ចាញ់​ទទួល​យក​ដោយ​មិន​មាន​ការ​តវ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Keo Remmy should be fired from his position. Lack of effective communication skill like him is so shame full.

Oct 08, 2012 01:54 AM

អ្នក​អាន​អនាមិក

ពី សៀម​រាប

ខ្ញុំគាំទ្រគណបក្សនេះ១០០% ព្រោះថាកម្ពុជាកំពុងស្ថិតក្នុងគ្រោះអាសន្នគគ្រប់បែបយ៉ាង។

Oct 07, 2012 10:18 PM

អ្នក​អាន​អនាមិក

Keo Ramy's words shoud not be respected at all. The way he expressed his opinion tells the world that he just wants power and money. He has no clue that CPP under Hun Sen's regime has killed many innocent people. Hun Sen especially wants to arrest and kill those who are highly educated. That's because he is advised by his Vietnamese' s bosses to do so. Hun Sen is not a good leader because he didn't even earn High School Diploma. I believe many young and high educated Khmers can lead the country way better than him including his son.

Oct 06, 2012 08:45 PM

អ្នក​អាន​អនាមិក

Sam Rainsy & Khim Sokha always complaint when they lost election. Stop the nonsense. If Cambodian people see you can make Cambodian better than the current government they will vote for you. Election is fair and acknowledged by international states. Sam Rainsy & Khim Sokha just like Lon Nol. USA

Oct 06, 2012 02:02 PM

អ្នក​អាន​អនាមិក

They the to complain when the government and the election committee are full of crabs.

Oct 08, 2012 01:47 AM

អ្នក​អាន​អនាមិក

They complainted because they don't have money to buy voter's voice like CPP.

Oct 08, 2012 11:55 AM

Prey Moan

ពី Chomkar Kor

Keo Remy, "It's your unshameful, stupid, and miscaculated statement that say Sam Rainsy is seeking a support from foreigners." Any foreigners who are wanting to see Cambodians are freed from the reign of terror Hun Sen, we considered them as our best friends and therefore we need their helps-financially and politically. Keo Remy, Hun Sen's government was relied on Youn for his political guidance counselor and the final result: Cambodia is in the state of chaos as of today. Moreover, our Trol island became Dao Phu Quoc recently because this Youn, foreigner? Keo Remy, tell Hun Sen, it's OK to seek help from the honest foreigners as Brad Adams, Dr. Surya P. Subedi, but do not seek help from foreigners as HO CHI MINH and WIN CHIA BAO of China...Keo Remy, I better become a gosh or monster in the jungle of Cambodia than to become a deputy spokeman for the press and a stupid Quick Reaction Unit for this buffalo boy's regime that is inflicting tragedies to its own people- Khmers every day.

Oct 06, 2012 11:00 AM

មើល​មតិ​ទាំង​អស់.