រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​១៥​តុលា​ជា​ថ្ងៃ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ

រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី​១៥ ខែ​តុលា ជា​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ សម្រាប់​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រី​រាជការ និយោជិត កម្មករ ប្រចាំ​ឆ្នាំ​២០១៣។
ដោយ វណ្ណ វិចារ
2012-10-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សារាចរ​ណែនាំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១២ របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ មាន​គុណូបការៈ​ដ៏​ថ្លៃថ្លា​វិសេសវិសាល និង​ឧត្តុង្គឧត្តម​ចំពោះ​ជាតិ​មាតុភូមិ និង​មាន​កិត្យានុភាព​ដ៏​ល្បីល្បាញ​នៅ​លើ​សកលលោក។

រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី​១៥ ខែ​តុលា ដែល​ជា​ថ្ងៃ​អតីត​ព្រះ​មហាក្សត្រ​ចូល​ទិវង្គត ជា​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ហើយ​មន្ត្រី​រាជការ​បាន​ឈប់​មួយ​ថ្ងៃ។

រដ្ឋាភិបាល​ធ្វើ​ការ​ណែនាំ​គ្រប់​ស្ថានទូត​ខ្មែរ​នៅ​បរទេស​ក្រសួង​ស្ថាប័ន​គ្រឹះស្ថាន​សាធារណៈ និង​ឯកជន ត្រូវ​រៀបចំ​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ១៥ តុលា ឲ្យ​បាន​ឧត្តុង្គឧត្តម សក្តិសម​នឹង​ព្រះ​គុណូបការៈ​របស់​ព្រះអង្គ​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​តាម​ទំនៀម​ទម្លាប់​ព្រ​ពៃ​ណី​ជាតិ​ខ្មែរ។

រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ក្រសួង​ព័ត៌មាន​ចាត់​តាំង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ ជាតិ ឯកជន អំពី​ព្រះរាជ​ជីវប្រវត្តិ ព្រះរាជ​សកម្មភាព និង​ស្នា​ព្រះហស្ត​របស់​សម្ដេច​ព្រះ​មហា​វីរក្សត្រ​ឲ្យ​បាន​ទូលំទូលាយ​ផង​ដែរ។

សារាចរ​រដ្ឋាភិបាល​ក៏​បាន​បញ្ជា​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ អន្តរជាតិ និង​រដ្ឋបាល​រាជធានី ខេត្ត ចាត់ចែង​ផ្ស​ព្វផ្សាយ និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ជ័យជិនមារ

ពី ភ្នំពេញ

សម្ដេចសីហនុសោយទីវង្គត មានមនុស្សរាប់ម៉ឺននាក់ចូលរួម កាន់ព្រះមរណៈទុក្ខ ចះបើហ៊ុនសែនសម្ដេចតេជោដ៏មហិមា របស់យើងស្លាប់វិញតើមានមនុស្សច្រើនបែបនេះចូលរួមកាន់ទុក្ខដែរឬអត់?

Oct 23, 2012 09:19 PM

អ្នក​អាន​អនាមិក

ហេតុអ្វីបានជាសកម្មភាពគោរព មិនមានជាសាធារណះ នាពេលព្រះអង្គនៅមានព្រះជន។ បើពីកាលនោះកើតមានសកម្មភាពគគ្រឹកដូចនេះ តើអ្នកទាំងនោះត្រូវបានវាយសំពង និងចាប់ដាក់គុកពីបទបង្ករឲ្យខូចសណ្តាប់ធ្នាប់សង្គមឬអត់។

Oct 22, 2012 04:31 AM

ក្តា

ពី ស្វាយរៀង

ចុះថ្ងៃ២៣តុលាជាអ្វីដែរ​?
ពួកក្រពើវង្វេងបឹង។

Oct 22, 2012 03:43 AM

PureKhmer

ពី Fresno,CA

Being born lives and die that is a human nature no one can avoid or escape but the activities or actions of that person had done will not will not die with , so the history will record. Therefore, we need to know the truth under his leadership in both bad and good. If doctor gives wrong medicine only ONE patient will die but if leader leads wrong direction thousands will die. Please disclose from 1968-1978
what did he(Sihanouk) do? where was he? whom was he involved? Why did he do? Who was suffered? Why do we have Khmer Rouge? Who was responsible? I like to know the history of both sides ( dark and light of him not just the light side). He took many unsolve mistery with him when he die.

Oct 22, 2012 02:01 AM