តុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចតម្កល់សាលក្រមករណីមឿងសុន
2009-11-24
តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថៃ្ងអង្គារ ២៤ វិច្ឆិកា បានសម្រេចផ្តន្ទាទោសកំបាំងមុខលោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខែ្មរឲ្យជាប់គុក២ឆ្នាំ និងផាកពិន័យជាប្រាក់១៥លានរៀល ក្រោមបទផ្សាយព័ត៌មានមិនពិតនិងញុះញង់។
ប៉ូលិសនៅតាកែវរងការចោទថាបង្កឲ្យស្រ្តីមានផ្ទៃពោះមួយរូបមានគ្រោះថ្នាក់
2009-11-24
ប៉ូលិសចរាចរណ៍ខេត្តតាកែវរងនូវការចោទថា បានបង្កឲ្យស្រ្តីមានផ្ទៃពោះជាង៧ខែមួយរូប មានគ្រោះថ្នាក់ដោយសារការបង្ខំឲ្យគោរពច្បាប់ចរាចរណ៍ក្នុងពេលកំពុងជិះម៉ូតូជាមួយប្តី។
ប៉ូលិសចរាចរណ៍ក្រុងពោធិ៍សាត់វាយយុវជនម្នាក់ឲ្យរងរបួស
2009-11-24
យុវជនម្នាក់ត្រូវបានប៉ូលិសចរាចរណ៍ក្រុងពោធិ៍សាត់ វាយនឹងដំបងបណ្តាលឲ្យរងរបួសបែកក្បាល ក្នុងការហៅបញ្ឈប់យានយន្តដើម្បីត្រួតពិនិត្យនៅឯប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍មួយនៅទីក្រុងពោធិ៍សាត់។
គ្រូបង្រៀននៅកំពង់ចាមទាមទារឲ្យក្រសួងអប់រំដោះស្រាយប្រាក់អតីតភាព
2009-11-24
គ្រូបង្រៀននៅសាលារៀនខ្នងក្រពើ ស្រុកមេមត់ ខេត្តកំពង់ចាម ប្រមាណជាង១០០នាក់ បាននាំគ្នាតវ៉ាទាមទារកាលពីថ្ងៃអាទិត្យ ២២ វិច្ឆិកា ឲ្យក្រសួងអប់រំ ឬមន្ទីរស្ថាប័នក្រោមឱវាទជួយដោះស្រាយប្រាក់រំឭកអតីតភាពឲ្យដល់ពួកគេផង។
កម្ពុជាបដិសេធព័ត៌មានថាបុត្រីហ៊ុនសែនមានគម្រោងគ្រប់គ្រងក្រុមហ៊ុនCATS
2009-11-23
រដ្ឋាភិបាលកម្ពុជាបដិសេធព័ត៌មានថា បុត្រីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងមានគម្រោងកាន់កាប់ភាគហ៊ុននៃក្រុមហ៊ុនត្រួតពិនិត្យសេវាកម្មចរាចរណ៍ផ្លូវអាកាសកម្ពុជា (CATS)។
ជប៉ុនផ្តល់ជំនួយឥតសំណងដើម្បីបោសសម្អាតគ្រាប់មីននៅកម្ពុជា
2009-11-23
រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណងចំនួន១,០៩៨លានយេន ដែលគិតជាដុល្លារគឺប្រហែល១២លានដុល្លារ ដើម្បីអនុវត្តកម្មវិធីសមាហរណកម្មបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ជួយជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា។
សកម្មជនការពារព្រៃឈើនៅកំពង់ស្ពឺ៤នាក់រងការគំរាមសម្លាប់
2009-11-23
សកម្មជនការពារព្រៃឈើ៤នាក់បានរងការភ្ជង់គំរាមបាញ់សម្លាប់ និងរងការវាយដំឲ្យរងរបួសធ្ងន់កាលពីយប់ថៃ្ងអាទិត្យ (២២ វិច្ឆិកា) នៅគ្រាដែលសកម្មជនទាំងនោះបានតាមដានថតរូបសកម្មភាពនៃការដឹកឈើប្រណីតខុសច្បាប់ចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ឈើប្រណីតប្រមាណ១០០ម៉ែត្រគូបត្រូវឈ្មួញដឹកចេញពីស្រុកសៀមប៉ាង
2009-11-23
មន្ត្រីស្រុកសៀមប៉ាងសុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា ឈើប្រណីតខុសច្បាប់ប្រមាណ១០០ម៉ែត្រគូប ត្រូវបានឈ្មួញដឹកចេញពីស្រុកសៀមប៉ាង កាលពីវេលាទៀបភ្លឺថ្ងៃច័ន្ទ ២៣ វិច្ឆិកា ឆ្នាំ២០០៩ ដើម្បីនាំចូលមកទីរួមខេត្តស្ទឹងត្រែង។
រឿងក្ដីឌុចជិតដល់ទីបញ្ចប់ខណៈជនរងគ្រោះឃើញពន្លឺយុត្តិធម៌តិចនៅឡើយ
2009-11-23
ដំណើរការជំនុំជម្រះរឿងក្តីឧក្រិដ្ឋកម្មខ្មែរក្រហមរបស់អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច នឹងឈានដល់ទីបញ្ចប់នៅថ្ងៃ២៧ វិច្ឆិកា ឆ្នាំ២០០៩នេះហើយ ប៉ុន្តែជនរងគ្រោះមួយចំនួនមើលឃើញពន្លឺយុត្តិធម៌នៅតិចនៅឡើយ។
កម្ពុជានឹងទទួលបានវ៉ាក់សាំងការពារជំងឺផ្ដាសាយថ្មីពីWHO
2009-11-23
កម្ពុជានឹងទទួលបានវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ A(H1N1) ចំនួន៣០ម៉ឺនដូស(Dose) ពីអង្គការសុខភាពពិភពលោក (WHO) នៅដំណាច់ខែវិច្ឆិកា ឆ្នាំ២០០៩ខាងមុខនេះ។
ប៉ូលិសខែត្រមណ្ឌលគិរីតាមចាប់ជនសង្ស័យ២នាក់ក្នុងករណីប្លន់
2009-11-23
ប៉ូលិសខេត្តមណ្ឌលគិរីកំពុងតាមរកចាប់ខ្លួនមនុស្សពីរនាក់ពីបទសង្ស័យថា បានសម្លាប់មនុស្សប្លន់យកទ្រព្យសម្បត្តិកាលពីយប់ថ្ងៃទី១៨ វិច្ឆិកា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានម្នាក់ដែលត្រូវចោទថាជាបក្ខពួក។
ឌុចព្រួយបារម្ភចំពោះការប្រឈមមុខនឹងការកាត់សេចក្ដីចុងក្រោយ
2009-11-23
មេធាវីការពារក្តីឲ្យ កាំង ហ្កេកអ៊ាវ ហៅ ឌុច បានថ្លែងថា ឌុច កំពុងមានការព្រួយបារម្ភមិនដឹងត្រូវថ្លែងក្នុងនាទីចុងក្រោយយ៉ាងដូចម្តេចនៅចំពោះមុខសាលាក្តីខ្មែរក្រហមនៅក្នុងសប្តាហ៍នេះ។
ក្រសួងមហាផ្ទៃស្នើសុំឲ្យអាជ្ញាធរខែត្រសៀមរាបអនុញ្ញាតឲ្យពលរដ្ឋចូលធ្វើស្រែ
2009-11-22
ក្រសួងមហាផ្ទៃបានស្នើសុំឲ្យអាជ្ញាធរខេត្តសៀមរាបធ្វើការពិនិត្យឡើងវិញចំពោះប្រជាពលរដ្ឋឃុំជីក្រែងជាង២០០គ្រួសារដែលបានស្នើសុំចូលទៅធ្វើស្រែប្រាំងវិញក្នុងឆ្នាំនេះលើផ្ទៃដីស្រែប្រាំងនៅទំនប់៧៨សួងដែលធ្លាប់មានទំនាស់រហូតដល់មានការបាញ់រះបង្រ្កាបពីកងសមត្ថកិច្ចកន្លងមក ដែលរហូតមកដល់ពេលនេះមិនទាន់ដាច់ស្រេចនៅឡើយនោះ។
អង្គការសេដាក់គ្រោងនាំអង្ករសរីរាង្គទៅទីផ្សារអឺរ៉ុបនិងអាមេរិក
2009-11-22
អង្គការសេដាក់មានគម្រោងនាំអង្ករសរីរាង្គចេញទៅទីផ្សារអឺរ៉ុបនិងសហរដ្ឋអាមេរិកពី២០០តោនទៅ៣០០តោននៅឆ្នាំ២០១០ ប្រសិនបើការនាំអង្ករសរីរាង្គជំហានដំបូងនៅចុងខែវិច្ឆិកាទទួលបានជោគជ័យ។
បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយសារទាត់កូនស្រីឲ្យសន្លប់
2009-11-22
សមត្ថកិច្ចនគរបាលមូលដ្ឋាននៅក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានចាប់ឃុំខ្លួនបុរសម្នាក់ដែលរងការចោទថាបានប្រើប្រាស់អំពើហិង្សាលើកូនស្រីអាយុ១០ឆ្នាំ ដោយទាត់ឲ្យសន្លប់និងរបួសធ្ងន់ នៅគ្រាដែលបុរសរូបនោះស្រវឹងស្រា។