លោក សុខ អាន ត្រឡប់​ពី​ប្រជុំ​វេទិកា​ផ្លាស់​ប្ដូរ​យោបល់​បក្ស​នយោបាយ​នៅ​ភូមា

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច លោក សុខ អាន ត្រឡប់​មក​ពី​ចូល​រួម​ប្រជុំ​វេទិកា​ផ្លាស់​ប្ដូរ​យោបល់​គណបក្ស​នយោបាយ​នៅ​អាស៊ី (អាយខាប់=ICAPP) នៅ​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) នៅ​ថ្ងៃ​សៅរ៍ ទី​១៥ កញ្ញា។
ដោយ វណ្ណ វិចារ
2012-09-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សុខ អាន ៣០៥
លោក សុខ អាន ក្នុង​សន្និសីទ​កាសែត​ស្ដីពី​កិច្ចប្រជុំ​វេទិកា​ផ្លាស់​ប្ដូរ​យោបល់​គណបក្ស​នយោបាយ​នៅ​អាស៊ី នៅ​ប្រទេស​ភូមា នា​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Vann Vicha

នៅ​ឯ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក សុខ អាន ឲ្យ​ដឹង​ថា ភាគី​គណបក្ស​ប្រជាជន​របស់​កម្ពុជា បាន​ថ្លែង​ពី​កំណែទម្រង់​ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា ដើម្បី​ជា​បទពិសោធន៍​ជូន​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​របស់​ភូមា ដែល​កំពុង​តែ​ធ្វើ​កំណែទម្រង់​នយោបាយ​ពី​របប​យោធា​ទៅ​ជា​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ប្រទេស​ភូមា បាន​អញ្ជើញ​គណៈប្រតិភូ​កម្ពុជា និង​ប្រទេស​១០​ផ្សេង​ទៀត នៅ​អាស៊ី ដើម្បី​ស្វែង​យល់​ពី​បទពិសោធន៍​នៃ​ការ​ដឹកនាំ​ប្រទេស​ទាំង​នោះ ព្រម​ទាំង​បង្ហាញ​ពី​ការ​កែទម្រង់​របប​នយោបាយ​របស់​ខ្លួន។

ប្រតិភូ​របស់​ប្រទេស​កម្ពុជា ដឹកនាំ​ដោយ​លោក សុខ អាន លោក​បាន​ជួប​ជាមួយ​អនុប្រធាន​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​សាមគ្គី​បង្រួប​បង្រួម​ដើម្បី​ការ​អភិវឌ្ឍន៍​របស់​ភូមា លោក ស្វាន់ ស្វេម៉ាន់ (Svann Semann) និង​មេ​ដឹកនាំ​បក្ស​ប្រឆាំង​អ្នកស្រី អង់ សានស៊ូជី (Ang Sann Suuky)។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​ត្រឡប់​ពី​ប្រទេស​ភូមា ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​នោះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ចេតនា​របស់​មន្ត្រី​បក្ស​កាន់​អំណាច​ប្រទេស​ភូមា ក្នុង​ការ​ធ្វើ​កំណែទម្រង់​របប​នយោបាយ​ពី​របប​គ្រប់គ្រង​ដោយ​យោធា ទៅ​កាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ លោក​បន្ត​ថា ភាគី​កម្ពុជា​បាន​បង្ហាញ​ពី​ជោគជ័យ និង​បទពិសោធន៍​របស់​ខ្លួន​ទៅ​កាន់​អង្គ​វេទិកា តាំង​ពី​ការ​បោះ​ឆ្នោត និង​ការ​បង្រួប​បង្រួម​ជាតិ កាល​ពី​ជាង​១០ឆ្នាំ​មុន តាម​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ របស់​លោក ហ៊ុន សែន។

លោក សុខ អាន បញ្ជាក់​ថា ភាគី​ភូមា បាន​ធ្វើ​ការ​​កែទម្រង់​លើ​វិស័យ​ជាច្រើន ដូច​ជា​ដោះលែង​អ្នក​ទោស​នយោបាយ និង​បង្កើត​ច្បាប់​ថ្មីៗ ដើម្បី​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ រដ្ឋាភិបាល​ភូមា បដិសេធ​មិន​ធ្វើ​កំណែទម្រង់​តាម​ប្រទេស​ណា​មួយ​ឡើយ៖ «ស្រប​តាម​បទពិសោធន៍​នេះ បង្ហាញ​ថា ភូមា​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ។ ភូមា​និយាយ​ថា យើង​ខ្ញុំ​ដំណើរ​ការ​បដិវត្ត​ប្រជាធិបតេយ្យ តែ​មិន​យក​ពុម្ព​នៃ​ប្រទេស​ណា​មួយ​ទេ។ យើង​ធ្វើ​តាម​តថភាព​នៅ​មីយ៉ាន់ម៉ា»

លោក សុខ អាន បន្ត​ថា ក្នុង​ជំនួប​គ្នា​រវាង​លោក និង​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង អ្នកស្រី អង់ សានស៊ូជី លោក​បាន​ប្រាប់​អ្នកស្រី អង់ សានស៊ូជី ពី​ដំណើរ​ការ​វិវត្ត​នយោបាយ និង​ការ​បង្រួប​បង្រួម​ជាតិ​នៅ​កម្ពុជា ប៉ុន្តែ​អ្នកស្រី អង់ សានស៊ូជី បាន​តប​វិញ​ថា អ្នកស្រី​ត្រូវ​សិក្សា​រៀន​សូត្រ​ច្រើន​ថែម​ទៀត ពី​ចំណុច​ខ្សោយ​នៅ​កម្ពុជា។ ត្រង់​ចំណុច​នេះ លោក សុខ អាន សន្និដ្ឋាន​ថា អ្នកស្រី អង់ សានស៊ូជី ចង់​សំដៅ​ពី​ចំណុច​ខ្សោយ​នៃ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ដែល​នាំ​ឲ្យ​បក្ស​កាន់​អំណាច​កាន់​តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ស្ត្រី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៉ី អ្នកស្រី មូរ សុខហួរ បាន​ទាត់​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​លោក សុខ អាន ដែល​ថា​អ្នកស្រី អង់ សានស៊ូជី ចង់​លើក​ឡើង​ពី​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រឆាំង។ ផ្ទុយ​ទៅ​វិញ អ្នកស្រី មូរ សុខហួរ ទាញ​ការ​សន្និដ្ឋាន​មក​វិញ​ថា ប្រសាសន៍​របស់​អ្នកស្រី អង់ សានស៊ូជី ប្រាកដ​ជា​ចង់​ប្រាប់​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ដើរ​ថយ​ក្រោយ​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ ដោយ​ព្យាយាម​ដាក់​ទោសទណ្ឌ​លើ​ប្រធាន​បក្ស​ប្រឆាំង​លោក សម រង្ស៉ី ជាដើម៖ «លោកស្រី អង់ សានស៊ូជី ស្គាល់​ច្បាស់​ណាស់​ពី​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​ប្រជាធិបតេយ្យ​ក្លែងក្លាយ នៅ​ពេល​ណា​ដែល​រដ្ឋាភិបាល​ព្យាយាម​ដាក់​គុក​អ្នក​ប្រឆាំង​នោះ រដ្ឋាភិបាល​នោះ​មិន​អាច​គេច​ផុត​ពី​ការ​ចោទ​ថា​ផ្តាច់​ការ​នោះ​ទេ»

ក្នុង​ជំនួប​គណៈប្រតិភូ​គណបក្ស​នយោបាយ​អាស៊ី​នៅ​ភូមា មាន​គណៈប្រតិភូ​មក​ពី​ប្រទេស​ជាច្រើន ដូចជា​កម្ពុជា ហ្វីលីពីន កូរ៉េខាងត្បូង អូស្ត្រាលី ចិន ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នេប៉ាល់ ប៉ាគីស្ថាន ទួរគី និង​វៀតណាម។ ប្រទេស​ភូមា បាន​ប្រកាស​បោះ​បង់​ចោល​របប​នយោបាយ​គ្រប់គ្រង​ដោយ​យោធា ដែល​បំបិទ​សិទ្ធិ​សេរីភាព មក​ជា​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ចាប់​ពី​ឆ្នាំ​២០១១ រហូត​មក។ លោក សុខ អាន និង​គណៈប្រតិភូ​ទាំង​អស់​មាន​តួនាទី​ថ្លែងការណ៍​ពី​បទពិសោធន៍​ក្នុង​ការ​ធ្វើ​កំណែទម្រង់​របប​នយោបាយ​សេដ្ឋកិច្ច​ប្រទេស​របស់​ខ្លួន ដើម្បី​ចែក​រំលែក​ដល់​ប្រទេស​ជា​ម្ចាស់​ផ្ទះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Eagle Master

ពី Pa(USA)

No matter where he lived,how long she or he still 100%chinese blood,those people never have riligions only fungsuis or (heng shorhy)and respected fat Bhuda for god money.

Sep 18, 2012 03:40 AM

CheyVorman007

ពី AngKor Wat

សាមសិបឆ្នាំហើយ ល្មមអោយគេឯងធ្វើការបញ្ចេញថ្វីដៃខ្លះផង
ពួកអស់លោកមានលុយនោះវាពេកទៅហើយមិនដែលឮប្រទេសណាមានក្រុមអ្នកកាន់កាប់អំណាចរាប់សិបឆ្នាំចឹងទេបើមានៗតែប្រទេសគ្រប់គ្រងដោយពួកផ្តាច់ការ បើពួកលោកជាក្រុមផ្តាច់
ការដែរខ្មុំក៏លែងហាមឃាត់ដែរតែឮអស់លោកប្រកែករហូតពេលគេចោទថាពួកលោកជាក្រុមអ្នកនយោបាយប្រកាន់លិទ្ធិផ្តាច់ការ លោកបណ្ឌិតសេកប្រកែកឮៗជាងគេ ឈប់ប្រើប្រាស់
សភានឹងកម្លាំងទព័រឹបគាបបង្រ្កាបរាស្រ្តឯងទៀតទៅ។

Sep 17, 2012 10:17 AM

អ្នក​អាន​អនាមិក

លោក សុខ អាន បើអ្នកស្រី អ៊ុង សាងស៊ូជី ចង់សិក្សាពីចំណុចខ្សោយរបស់បក្សប្រឆាំង
ហេតុអីគេប្រាប់លោកដែលជាអ្នកក្នុងបក្សកាន់អំណាច? គាត់ពិតជាប្រាប់ទៅអ្នកស្រី
មូង សុខហ៊ួ ហើយ ឬមួយលោកយល់ដូចខ្ញុំដែរ? ហើយចេះតែឆ្លើយដោះសារចំពោះអ្នកកាសែត?

Sep 17, 2012 02:57 AM

Eagle Master

ពី Pa(USA)

Part II:Any ways,we would like to say thanks to former Police chiefs was Mr: Hok Londy had pushed Mr: Hun Sen to the shores of peaces and united stronger. I thinks we finished this episode,let start new movies (Dheaysreah mintourn kab chkah),winds is blowing,the rain is falling down,please dig out corrupted crops,need more lands and good crops for our farmers on our soils.

Sep 16, 2012 05:51 PM

អ្នក​អាន​អនាមិក

ពី សៀម​រាប

ប្រទេសភូមាឥឡូវលទិ្ធប្រជាធិតេយ្យរីកចំរើន ចុះកម្ពុជាវិញនៅអល់ឯកដល់ណាទៀត គួរខ្មាស់ប្រទេសភូមាណាស់។

Sep 16, 2012 05:49 AM

មើល​មតិ​ទាំង​អស់.