សកម្មជន​បក្ស​សម​រង្ស៊ី​នៅ​ស្រុក​ជលគិរី​ខេត្ត​កំពង់ឆ្នាំង​ត្រូវ​គេ​សម្លាប់

2008-07-06

សកម្មជន​គណបក្ស​សមរង្ស៊ី​ម្នាក់​ត្រូវ​គេ​កាប់​ចំនួន​៣​ពូថៅ​ស្លាប់​ នៅក្នុង​ភូមិ​ព្រៃគ្រី ​ស្រុក​ជលគិរី ខេត្ត​កំពង់ឆ្នាំង ។

Photo: RFA

អ្នក​គាំទ្រ​គណបក្ស​សម​រង្ស៊ី​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤ នា​ថ្ងៃ​ទី​២៦ មិថុនា ២០០៨ ក្នុង​ទីក្រុង​ភ្នំពេញ។

សកម្មជន​គណបក្ស​សមរង្ស៊ី នៅ​ក្នុង​ឃុំ​ព្រៃគ្រី បាន​ជូន​ដំណឹង​តាម​ទូរស័ព្ទ​ថា សកម្មជន​ដែល​ត្រូវ​គេ​បាន​ធ្វើ​ឃាត​ម្នាក់​នោះ​ឈ្មោះ លន ចក់ នៅភូមិ​ព្រៃគ្រី ៖ «គេ​យក​ពូថៅ​សម្លាប់ កាប់​ក្បាល​ពីរ​ពូថៅ និង​បំពង់​ក​មួយ​ពូថៅ ។ ខ្ញុំ​ទៅ​ដល់​បុគ្គល​ហ្នឹង​ស្លាប់​បាត់​ទៅ​ហើយ គេ​នាំ​យក​មក​ផ្ទះ ហើយ​ខ្ញុំ​មិន​ដឹង​ថា ស្លាប់​នៅ​ម៉ោង​ប៉ុន្មាន​ទេ»

ទោះ​ជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​គណបក្ស​សមរង្ស៊ី ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ឃី វណ្ណដេត បាន​មាន​ប្រសាសន៍​ថា លោក​មិន​អាច​បញ្ជាក់​ការពិត​បន្ថែម​ក្នុង​រឿង​នោះ​បាន​ទេ ដោយ​លោក​កំពុងតែ​ទាក់ទង​ដើម្បី​រក​ព័ត៌មាន​ជុំវិញ​ឃាតកម្ម​នោះ​ដែរ ។

មក​ទល់​នឹង​ល្ងាច​ថ្ងៃ​អាទិត្យ​នា​ប្រមាណ​មួយ​ម៉ោង​មុន​នេះ សកម្មជន​គណបក្ស​សមរង្ស៊ី ឈ្មោះ ខន សុខី បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ម្នាក់​ឈ្មោះ កែម លន ត្រូវ​អាជ្ញាធរ​ចាប់​បាន ហើយ​ការសន្និដ្ឋាន​ជំហាន​ដំបូង​ខ្លះ បាន​សង្ស័យ​ថា​ជា​ការសម្លាប់​ដោយសារ​ទំនាស់​ដី ៕

អត្ថបទ​ដែល​ទាក់ទង

ហ៊ុន សែន៖ មិន​យូរ​មិន​ឆាប់​ក្រុម​ប្រឆាំង​គង់​តែ​នឹង​ចូលរួម​ប្រជុំ​សភា

បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​កែ​ច្បាប់​បោះឆ្នោត​និង​ឲ្យ​មាន​តួនាទី​ក្នុង​សភា​សម្រាប់​បក្ស​ប្រឆាំង

បក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​នៅតែ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ​សភា

បក្ស​សមរង្ស៊ី​ប្រកាន់​ជំហរ​ធ្វើ​ពិធី​ស្បថ​ចូល​កាន់​តំណែង​ដាច់​ដោយ​ឡែក

បក្ស​ប្រឆាំង​នៅ​តែ​ប្រកាន់​ជំហរ​ពហិការ​សម័យ​ប្រជុំ​លើក​ដំបូង​របស់​សភា​អាណត្តិ​ទី៤

មូរ សុខហួរ ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​តុលាការ​ខែត្រ​កំពត

បក្ស​សម​រង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​បន្ដ​បេ្ដជ្ញា​ចិត្ត​មិន​ចូល​រួម​សម័យ​ប្រជុំ​សភា​លើក​ដំបូង

រដ្ឋសភា​ថ្មី​នឹង​បើក​សមយ័​ប្រជុំ​លើក​ទី​១​នៅ​ថ្ងៃ​២៤ កញ្ញា​នេះ

គណបក្ស​មួយ​ចំនួន​បន្ត​បង្ហាញ​នូវ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត

ប្រតិកម្ម​ជុំវិញ​ការផ្សាយ​ព័ត៌មាន​ថា​ដំណើរការ​សង់​សាលារៀន​មួយ​ត្រូវ​ផ្អាក​ដោយសារ​បក្ស​ប្រជាជន​ចាញ់​ឆ្នោត