បក្ស​សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស​ជួប​ពិភាក្សា​រួប​រួម​គ្នា​នៅ​ថ្ងៃ​ទី​១៦-១៧ កក្កដា

ប្រធាន​គណបក្ស សម រង្ស៊ី និង​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស គ្រោង​នឹង​ជួប​គ្នា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​រួប​រួម​គ្នា​ឲ្យ​ទៅ​ជា​គណបក្ស​តែ​មួយ នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កក្កដា ខាង​មុខ។
ដោយ ទីន ហ្សាការីយ៉ា
2012-06-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រង្ស៊ី​សុខា
ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី (ស្ដាំ) ចាប់​ដៃ​ជាមួយ​នឹង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា (ឆ្វេង) ក្នុង​ពិធី​ចុះ​ហត្ថលេខា​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​ទាំង​ពីរ នៅ​ឯ​ទីស្នាក់ការ​របស់​គណបក្ស​សមរង្ស៊ី​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​១៥ មករា ២០០៩។
AFP Photo

លោក កឹម សុខា ជា​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា គណបក្ស សិទ្ធិ​មនុស្ស បាន​ឯកភាព​ជា​មួយ​គណបក្ស សម រង្ស៊ី ជា​ផ្លូវ​ការ​ហើយ​ថា ថ្នាក់​ដឹក​នាំ​គណបក្ស សិទ្ធិ​មនុស្ស និង​ថ្នាក់​ដឹក​នាំ​គណបក្ស សម រង្ស៊ី នឹង​ជួប​គ្នា​នៅ​ក្នុង​ខែ​កក្កដា។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី លោក កឹម សុខា មិន​ទាន់​បញ្ជាក់​ទី​កន្លែង​ដែល​គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​ថា នៅ​ប្រទេស​ណា​នៅ​ឡើយ។

គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជួប​គ្នា​នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កក្កដា នេះ នៅ​បន្ទាប់​ពី​ប្រធាន​គណបក្ស សម រង្ស៊ី ស្ដី​ទី លោក គង់ គំា បាន​ចេញ​លិខិត​អញ្ជើញ​លោក កឹម សុខា ទៅ​ជួប​ពិភាក្សា​ការងារ​ស្ដី​ពី​ការ​បង្រួប​បង្រួម​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​២៩ និង​៣០ មិថុនា។

លោក កឹម សុខា បាន​បញ្ជាក់​ថា មូល​ហេតុ​សំខាន់​ដែល​លោក​លើក​ពេល​ថ្ងៃ​ជួប​គ្នា​នេះ ដោយ​សារ​តែ​ថ្នាក់​ដឹក​នាំ​គណបក្ស សិទ្ធិ​មនុស្ស មាន​កិច្ចការ​រវល់​កិច្ចការ​ចាំ​បាច់ ពិសេស​ចាំ​រង់ចាំ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ជា​ផ្លូវ​ការ ដើម្បី​រៀប​ចំ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ របស់​ខ្លួន។

គណបក្ស សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​១០ មិថុនា បាន​ចេញ​សេចក្ដី​ណែ​នាំ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ទាំង​អស់​នៃ​គណបក្ស សិទ្ធិ​មនុស្ស ឲ្យ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គណបក្ស សម រង្ស៊ី ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ-សង្កាត់ របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ទោះបីបក្សទាំងពីរចូលគ្នាក៏មិនឈ្នះហ៊ុនសែនដែរ។បក្សសិទ្ធមនុស្សពូកែប្រាស់ក៏មិនធម្មតាដែរ។គោលនយោបាយរបស៉គាត់ហាក់មិនគួរឲ្យជឿរអ៊ួតពេក!

Jun 13, 2012 11:24 PM

vibol

ពី Fresno, CA

បើគេមើលស្រាលគេខ្លាចមនុស្សល្អឺតជាន់ជើងមនុស្សមាឌធំ បើគេមើលឲ្យជ្រៅទៅគឺមនុស្សមាឌធំទេដែលមើលងាយអ្នកមាឌតូច។គេគួរតែសង្ស័យថារង្សីទេដែលត្រូវក្បត់កឺមសុខា។កឹនសុខាព្រមប្រគល់តំណែងប្រធានបក្សនឹងតំណែងនាយករដ្ឋមន្រី្តទៅទៀត​តើមានអ្វីទៀតដែលកឹមសុខាក្បត់រង្សីទៅកើត។នេះគឺសុទ្ធតែពួជអ្នកនយោបាយមាន់សម្ល។អត់ហ៊ានជល់ ចាំតែគេអាករយកមកស្ងោស៊ប់។មិនហ៊ានលះបង់ មិនអាចក្លាយជាអ្នកនយោបាយដ័ល្អបានឡើយ។

Jun 13, 2012 03:44 AM

SenCanal

ពី Paris

Good idea for Cambodia to have only 2 bigs parties : CPP+Funcinpec and Samrainsy+sitik monous(Kem Sokha).

Jun 13, 2012 03:29 AM

អ្នក​អាន​អនាមិក

សូមលោក កឹម​ សុខា កុំយកតម្រាប់តាមសម្តេចក្រុមព្រះ សូមលោករួមកំលាំងជាមួយលោក សម រង្សី និងអ្នកស្នេហាជាតិទាំងអស់ ដើម្បីជួយស្រោចស្រង់ជាតិនិងប្រជាជនខ្មែរអោយរួចផុតពីទុក្ខភ័យផង ។ តែសូមឲ្យមានឆន្ទៈពិតប្រាកដ យើងទាំងអស់គ្នាគាំទ្ររាល់សកម្មភាពបំរើ ការពារជាតិរបស់ឯកឧត្តមទាំង តែក្នុងលក្ខ័ណ្ណស្មោះត្រង់ពិតប្រាកដ ។

Jun 13, 2012 03:14 AM

អាគួយសំរែ

ពី កាលោមប៊ុស

គំនិតរួបរួមនិងឆន្ទៈរហូតដល់ទៅហ៊ានពលីដើម្បីជាតិរបស់
លោកឯកឧត្ដម កឹមសុខាខ្ញុំគាំទ្រឥតសង្ស័យបើសំដីពិតជា
កំណប់ដែលហូរចេញពីទឹកចិត្ដរបស់លោកមែន ,ចំណែក
ខាងលោក សមរង្សីវិញតើលោកគឹតយ៉ាងណាដែរទាន តើ
ហ៊ានអារកាត់ដាច់ភឹងៗដូចលោកកឹមសុខាដែរទេ???
សង្ឃឹមថារាស្រ្ដខ្មែរប្រទេសខ្មែរបានឃើញពន្លឺត្រចះត្រចង់
ក្រោមគោលការណ៍ស្ដារនិងដឹកនាំប្រទេសរបស់អស់លោក
ជាក់ជាមិនខាន។

Jun 13, 2012 02:38 AM

មើល​មតិ​ទាំង​អស់.