ក្រុមប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​​បណ្ដឹង​គណបក្ស​ សម រង្ស៊ី

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​បើក​សវនាការ​សារធារណៈ​មួយ ដោះ​ស្រាយ​​បណ្តឹង​សាទុក្ខ​​របស់​​គណបក្ស សម រង្ស៊ី ដែល​ប្តឹង​មន្រ្តី​នគរបាល ៣​រូប នៅ​ខេត្ត​កំពង់​ឆ្នាំង ពី​បទ​រារាំង​ការ​ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​របស់​គណបក្ស​នេះ។
ដោយ សុ ជីវី
2012.02.17

ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែ​កុម្ភៈ បាន​​ចេញ​សេចក្តី​សម្រេច​​ដោយ​​​​បដិសេធ​បណ្តឹង​ប្តឹង​​សាទុក្ខ​របស់​​គណបក្ស សម រង្ស៊ី ដែល​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១២។

ក្នុង​សំណុំ​រឿង​នេះ គណបក្ស សម រង្ស៊ី បាន​ប្តឹង​មន្រ្តី​នគរបាល ៣​រូប នៅ​ខេត្ត​​កំពង់ឆ្នាំង ពី​បទ​រារាំង​ការ​ឃោស​នា​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​របស់​គណបក្ស​នេះ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក ឯក សំអុល បាន​ប្រកាស​ថា បណ្តឹង​របស់​គណបក្ស សម រង្ស៊ី គឺ​មិន​ត្រឹម​ត្រូវ​តាម​គតិ​ច្បាប់ និង​ពុំ​មាន​ភស្តុតាង​គ្រប់​គ្រាន់។

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ បាន​សម្រេច​បដិសេធ​បណ្តឹង​របស់​លោក ដួង ចន្រ្តា តំណាង​គណបក្ស សម រង្ស៊ី នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​ប្តឹង​មន្រ្តី​នគរបាល ៣​នាក់​ថា បាន​រារាំង បំភិតបំភ័យ​មិន​អោយ​ប្រជាពលរដ្ឋ​ចូល​រួម​ទស្សនា​វីដេអូ​ឃោសនា​របស់​គណបក្ស សម រង្ស៊ី នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង។

សេចក្តី​សម្រេច​របស់ គ.ជ.ប. គឺ​ជា​ការ​តម្កល់​សេចក្ដី​សម្រេច​​របស់​គណៈកម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​បដិសេធ​បណ្តឹង​នោះ​ម្តង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​១០១២។ ដោយ​មិន​សុខ​ចិត្ត​នឹង​សេចក្តី​សម្រេច​ទាំង​ពីរ​លើក​នេះ​ ទើប​គណបក្ស សម រង្ស៊ី បន្ត​ប្តឹង​ជំទាស់​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

តំណាង​គណបក្ស សម រង្ស៊ី ដែល​ទទួល​បន្ទុក​រឿង​ក្តី​នេះ លោក ហ៊ីង យឿន បាន​ចូល​ទៅ​បំភ្លឺ​ក្នុង​សវនាការ​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ លោក​មាន​ប្រសាសន៍​ថា សេចក្តី​សម្រេច​ដែល​បិទ​ផ្លូវ​តវ៉ា​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​គឺ​ពុំ​មាន​យុត្តិធម៌​សម្រាប់​គណ​បក្ស​របស់​លោក។

លោក ហ៊ីង យឿន៖ «មន្ត្រី​សាធារណៈ​ហ្នឹង​​អនុវត្ត​​​តែ​ច្បាប់​ណា​គាប​​សង្កត់​គណបក្ស សម រង្ស៊ី ទេ ច្បាប់​ណា​​ដែល​មិន​គាប​សង្កត់ គណបក្ស​ប្រជាជន​ផ្សព្វ​​ផ្សាយ​តាម​ប្រព័ន្ធ​ឃោសនា វិទ្យុ​ ទូរទស្សន៍​រាល់​ថ្ងៃ​ គេ​មិន​យក​ទៅ​អនុវត្ត​ទេ មិន​ឃាត់​ឃាំង​​គណបក្ស​ប្រជាជ​នទេ​ ទោះ​បី​យ៉ាង​ណា ជា​ដំណាក់កាល​បិទ​ការ​តវ៉ា​ហើយ​ យើង​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទៀត​ទេ មា​នតែ​ជម្រាប​ប្រជាពលរដ្ឋ​ថា  ភាព​អយុត្តិធម៌​នៅ​កម្ពុជា មាន​ជា​រៀង​រហូត»

នៅ​ក្នុង​បណ្ដឹង​គណបក្ស​ សម រង្ស៊ី បាន​ទាម​ទារ​អោយ​ផ្ដន្ទាទោស​មន្ត្រី ៣​រូប មាន​ឈ្មោះ សំ សុទ្ធី អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង ញ៉ោក ប៊ុនធី ប្រធាន​ប៉ុស្តិ៍​នគរបាល​ផ្សារ​ឆ្នាំង ស៊ុំ សុជាតិ ជា​មន្រ្តី​នគរបាល ដោយ​ទាមទារ​លុប​ឈ្មោះ​ពួកគេ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត និង​ពិន័យ​ប្រាក់​ក្នុង​ម្នាក់ៗ ២៥​លាន​រៀល។

បណ្តឹង​នោះ​រំលឹក​ថា កាល​ពីថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១២ មន្ត្រី​នគរបាល​ទាំង​បី​នាក់​នេះ​បាន​ដឹក​នាំ​កំលាំង​ចម្រុះ​ទៅ​ហាម​ឃាត់​ការ​ចាក់​ផ្សាយ​វីដេអូ ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​របស់​​គណបក្ស សម រង្ស៊ី នៅ​កំពង់ផែ​ដើមពោធិ៍ ក្នុង​សង្កាត់​ផ្សារឆ្នាំង និង​នៅ​បេន​រ៉ឺម៉ក​ផ្សារ​លើ ក្រុង​កំពង់ឆ្នាំង។ ហើយ​បើ​តាម​ការ​អង្កេត​របស់ គ.ជ.ប. រក​ឃើញ​ថា ការ​បញ្ចាំង​រូប​ភាព​ឃោសនា​របស់​គណបក្ស សម រង្ស៊ី នោះ គឺ​មិន​បាន​ផ្តល់​ដំណឹង​អោយ​បាន ៣​ថ្ងៃ​ជា​មុន ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Feb 17, 2012 01:10 PM

ប្រសិនបើបណ្តឹងនោះ ជារបស់បក្សប្រជាជនវិញ ប្រហែល ជាមានការដោះស្រាយហើយ។ ហើយអ្នកទាំងបីនោះច្បាស់ ជាចូលដេកគុក ឬអស់បុណ្យសក្កិ និងបាត់បង់សិទ្ធចូលរួម ការបោះឆ្នោតនាពេលខាងមុខជាមិនខាន។ បក្សប្រជាជន ស្មោះហា!!

Anonymous
Feb 19, 2012 02:58 PM

At current state, the constitutional council is just a rubber stamp to certify political ambition of the ruling. The current president of the council was a former MP and vice chairperson of the National Assembly's Legislative Commission who always clashed with the opposition MPs to protect his CPP-goverment from being criticized. On one occasion, he almost collasped becauase he intended to retaliate physically against Sam Rainsy in the National Assembly's floor during which his high blood pressure risen. Hence, how can he offer genuine justice against a complaint lodged by the SRP?

Anonymous
Feb 17, 2012 05:53 PM

Justice will prevail and unjust will derail and crush to the dust. It's unfair for Samraingsi's party'members. The world had knewn about this.

Anonymous
Feb 17, 2012 06:49 PM

ជាការពិតណាស់សមាជិករបស់ក្រុមប្រឹក្សាធម្មនុញ្ញជាមនុស្សរបស់គណបក្សយួនទាំងអស់។ ហេតុគេមិនជួយក្រុមស្នេហា
ជាតិទេ។

Anonymous
Feb 17, 2012 04:31 PM

All khmer don't be hopeless.We have to be solidary to gether. what We lost to day ,Tomorrow we 'll win, we must be strong all together,,No one can stay on the top forever.God will bless innocent people.All pinhead will disaster soon from our country,and all evil will disappear from the world ,we curse them as above.we will get glimmer of hope, real freedom,prosperity ,and victory forever.

Anonymous
Feb 17, 2012 06:59 AM

I hate those judges in cabodia .you don,t know between good and bad .this is not a good simple for next generation .

Anonymous
Feb 17, 2012 06:42 AM

ជំរាបសួរលោកគណបក្សសមរង្ស៊ី៖តើលោកដឹងទេដំណែងជាអធិការនគរបាលក្រុង,ប្រធានប៉ុស្ដ៏នគរបាលនិង
ជាមន្ត្រីនគរបាល ពួកខ្ញុំខំចំណាយប្រាក់អស់ប៉ុន្មានទើប
បានអង្គុយលើដំណែងទាំងនេះ។ពិសេសទៅទៀតពួកខ្ញុំ
ត្រូវឡើងសួយសាអាករ(សួយសា+អាករ)ជាប្រចាំខែទៀត។
បើឱ្យពួកលោកឈ្នះតើពួកខ្ញុំបានអី?

Anonymous
Feb 19, 2012 12:30 PM

Institution council is belong to CPP or Vietnamese

Anonymous
Feb 19, 2012 12:12 PM

Talking about justice in Cambodia is zero for ordinary people and opposition party. Anyway do not give up otherwise there will be no changes in our nice Kingdom. I am also the one who advocate alot for justice in Cambodia. I was threatened few times to kill by these cruel leaders but I still continue till today. Do not stop with these crook leaders, all of them will have future futune event wost then Gdadafi.