មន្ត្រី​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​សុំ​ឲ្យ​អាមេរិក​ជួយ​កែ​ទម្រង់ គ.ជ.ប

ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ចំនួន​ពីរ មាន​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​អង្គារ ទី​៣១ ខែ​កក្កដា បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​ជួយ​ជំរុញ​ឲ្យ​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៣ មាន​លក្ខណៈ​សេរី និង​យុត្តិធម៌។
ដោយ ដែន អយុធ្យា
2012-08-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
វីល្លៀម ថត ៣០៥
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១២។
RFA/Den Ayuthyea

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​១ ខែ​សីហា ថា ក្នុង​ជំនួប​រវាង​មន្ត្រី​បក្ស​ប្រឆាំង​ជាមួយ​លោក វីល្លៀម ថត (William Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ បាន​ផ្ដោត​សំខាន់​ជុំវិញ​ស្ថានការណ៍​នយោបាយ​កម្ពុជា។

លោក​បន្ត​ថា ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​ជួយ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដើម្បី​ជំរុញ​ឲ្យ​ការ​បោះ​ឆ្នោត​មាន​យុត្តិធម៌៖ «នៅ​ក្នុង​ដំណោះស្រាយ​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គឺ​មាន​ចំណុច​២ គឺ​ទី​១ ការ​វិល​ត្រឡប់​របស់​លោក​ប្រធាន សម រង្ស៊ី ចូល​មក​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ប្រកប​ដោយ​សុវត្ថិភាព និង​ទី​៣ ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ធានា​ឲ្យ​គណៈកម្មាធិការ​នេះ​មាន​អព្យាក្រិត ឯករាជ្យ​ភាព​ពិត​ប្រាកដ​ពី​អ្នក​មាន​អំណាច​នយោបាយ ហើយ​និង​ធានា​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាត់​ឈ្មោះ និង​មិន​បាន​ទៅ​បោះ​ឆ្នោត បាន​ចូល​រួម​អនុវត្ត​សិទ្ធិ​របស់​គាត់​នៅ​ក្នុង​ការ​បោះ​ឆ្នោត»

បើ​ទោះ​លោក យឹម សុវណ្ណ បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ជុំវិញ​សំណើ​រក​កិច្ច​អន្តរាគមន៍​ពី​សហរដ្ឋអាមេរិក ឲ្យ​លោក សម រង្ស៊ី បាន​វិល​ចូល​ស្រុក​ក្តី ក៏​ប៉ុន្តែ​លោក​ថា មន្ត្រី​ទូត​អាមេរិក​បាន​ចាត់​ទុក​វត្តមាន​លោក សម រង្ស៊ី មាន​សារសំខាន់​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

លោក អ៊ូ ចន្ទឫទ្ធិ សមាជិក​សភា​គណបក្ស សិទ្ធិ​មនុស្ស ដែល​បាន​ចូល​រួម​ទៅ​ជួប​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ទូត​សហរដ្ឋអាមេរិក បាន​ផ្ដោត និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថានការណ៍​នយោបាយ​កម្ពុជា​បច្ចុប្បន្ន និង​ដំណើរ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ ជាង​នេះ​ទៅ​ទៀត សហរដ្ឋអាមេរិក បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​វិវឌ្ឍ​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ រវាង​គណបក្ស សិទ្ធិ​មនុស្ស និង​បក្ស សម រង្ស៊ី៖ «គេ​ចង់​ដឹង​ពី​ភាព​រីក​ចម្រើន​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ចង់​ដឹង​ថា​រីក​ចម្រើន​ដល់​ដំណាក់​កាល​ណា​ហើយ។ គេ​ជួយ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត ដំណើរ​ការ​នៃ​របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»

ជំនួប​រយៈពេល ២ម៉ោង រវាង​មន្ត្រី​គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស ជាមួយ​លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូត​អាមេរិក ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​លោក​ឯកអគ្គរដ្ឋទូត នា​រាជធានី​ភ្នំពេញ។

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់​ទង​លោក វីល្លៀម ថត ជុំវិញ​ជំនួប​រវាង​មន្ត្រី​គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស បាន​ទេ នៅ​រសៀល​ថ្ងៃ​ពុធ ទី​១ ខែ​សីហា។

ប៉ុន្តែ​ថ្មីៗ​នេះ លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​បេសកកម្ម​របស់​លោក​មក​កម្ពុជា នឹង​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។

ទោះ​យ៉ាង​ណា លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) បាន​ថ្លែង​ថា វត្តមាន​គណបក្ស​ប្រឆាំង​ចូល​រួម​បោះ​ឆ្នោត បាន​ផ្តល់​សារសំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ដូច្នេះ លោក​យល់​ថា វត្តមាន​លោក សម រង្ស៊ី ចាំ​បាច់​ត្រូវ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៣៖ «ការ​ប្រកួត​ប្រជែង​នេះ ជា​ការ​ប្រកួត​ប្រជែង​រវាង​គណបក្ស​និង​គណបក្ស។ ដូច្នេះ ប្រសិន​បើ​គណបក្ស សម រង្ស៊ី មាន​មេ​ដឹកនាំ​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ ជា​ការ​ល្អ​ប្រសើរ​សម្រាប់​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ»

បច្ចុប្បន្ន តំណាង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស កំពុង​ស្វែងរក​អន្តរាគមន៍​ពី​ប្រទេស​មហា​អំណាច ឬ​ម្ចាស់​ជំនួយ មាន​សហរដ្ឋអាមេរិក អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប កាណាដា អូស្ត្រាលី និង​ជប៉ុន ជាដើម ដើម្បី​ឲ្យ​ដាក់​សំពាធ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.ប និង​ជួយ​ឲ្យ​លោក សម រង្ស៊ី បាន​វិល​ចូល​ស្រុក​មុន​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ហ៊ុន សែនត្រូវតែធ្លាក់ បើសិនបណ្តាញពត៌មានទូលំទូលាយ ប្រជាពលរដ្ឋដឹងខ្លួន និងពួតដៃគ្នា

Aug 02, 2012 11:37 PM

អ្នក​អាន​អនាមិក

ខ្ញុំសូមគាំទ្ររាល់មិតិ​ផ្លាស់ប្តូរ គណកម្មាការរៀបចំបោះឆ្នោតជាតិ បើផ្លាស់ប្តូរបានការបោះឆ្នោតគឺពិតជាមានតម្លៃសំរាប់ខ្ញុំ បើមិនដូច្នោះបោះ១០សតវត្សរ៌ទៀតក៏មិនឈ្នះហ៊ុន​សែនដែរ។

Aug 01, 2012 10:54 PM

អ្នក​អាន​អនាមិក

ពី សៀម​រាប

បើដូរគណកម្មការគ.ជ.ប ទេ បោះឆ្នោត១០០០០ដង ក៏មិនឈ្នះគណបក្សCPP ដែលពពេញដោយការគំរាមគំហែង និងសំឡុតគំរាម..ទេ។

Aug 01, 2012 10:14 PM