សមត្ថកិច្ច​ចាប់​ខ្លួន​មេធាវី​លោក សម រង្ស៊ី

លោក ជូង ជូងី ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង ដែល​ខាង​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ថា គេ​មិន​បាន​ដឹង​អំពី​ករណី​ចាប់​ខ្លួន​ទេ តែ​ខាង​គណៈ​មេធាវី​អះអាង​ថា គេ​យក​លោក ជូង ជូងី ទៅ​ឃុំ​ខ្លួន​ក្នុង​ក្រសួង​មហាផ្ទៃ។
ដោយ ទីន ហ្សាការីយ៉ា និង ជី វិតា
2011.12.29
choung_choungy_305 លោក​មេធាវី ជូង ជូងី ផ្ដល់​បទ​សម្ភាស​ឲ្យ​វិទ្យុ​អាស៊ី​សេរី នៅ​ការិយាល័យ​របស់​លោក នៅ​ភ្នំពេញ ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១១។
RFA/Sok Serey

រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​ធ្នូ នេះ ក្រុម​គ្រួសារ​លោក ជូង ជូងី ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ និង​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បាន​ស្វែង​រក​លោក ជូង ជូងី នៅ​តុលាការ​ខែត្រ​កណ្ដាល ព្រោះ​គេ​ទទួល​ដំណឹង​ថា លោក ជូង ជូងី ត្រូវ​គេ​បញ្ជូន​ទៅ​សាលា​ដំបូង​ខែត្រ​កណ្ដាល តែ​ពួក​គេ​បាន​រង់ចាំ​រហូត​ដល់​ម៉ោង​ជិត ៦​ល្ងាច នៅ​តែ​មិន​ឃើញ​គេ​បញ្ជូន​លោក ជូង ជូងី ទៅ​តុលាការ​នោះ​ទេ។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​នៅ​សាលា​ដំបូង​ខែត្រ​កណ្ដាល  ដោយ​ទាមទារ​ឲ្យ​ខាង​តុលាការ ឬ​ខាង​ក្រសួង​មហាផ្ទៃ បង្ហាញ​មូលហេតុ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ករណី​ចាប់​ខ្លួន​លោក ជូង ជូងី នេះ ពីព្រោះ​ថា លោកស្រី​បាន​ទទួល​ដំណឹង​ពី​មន្ត្រី​នៃ​ឧត្ដម​ស្នងការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា លោក ជូង ជូងី គេ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ។

លោកស្រី មូរ សុខហួរ៖ «លោក ជូង ជូងី ជា​មេធាវី​ដែល​មាន​ស្មារតី មាន​ឧត្តមគតិ​ច្បាស់លាស់។ គាត់​ទៅ​បំពេញ​កិច្ចការងារ ទោះ​បី​គាត់​បាន​ដឹង​ថា នឹង​មាន​ការ​ចាប់​ខ្លួន​លោក​ក្តី។ ប៉ុន្តែ​គាត់​ធ្វើ​ដំណើរ​ទៅ​កំពង់ឆ្នាំង ដើម្បី​ធ្វើ​ការងារ​របស់​គាត់។ ឥឡូវ​បាត់​ខ្លួន​គាត់ ហើយ​យើង​បាន​ដឹង​ថា ការ​បាត់​ខ្លួន​នេះ​មិន​ធម្មតា​ទេ»។

មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុខភ័គ បាន​បដិសេធ​នៅ​ថ្ងៃ​ទី​២៩ ធ្នូ ថា លោក​មិន​បាន​ដឹង​អំពី​ករណី​ចាប់​ខ្លួន​នេះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សួន វិសាល ជា​អគ្គលេខាធិការ​នៃ​គណៈ​មេធាវី​កម្ពុជា លោក​បាន​ឲ្យ​ដឹង​ថា លោក ជូង ជូងី សមត្ថកិច្ច​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ដែល​គេ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ។

ក្មួយ​ស្រី​របស់​លោក ជូង ជូងី និង​ក្រុម​គ្រួសារ​បាន​ស្វែង​រក​លោក ជូង ជូងី ទៅ​ដល់​តុលាការ​ខែត្រ​កណ្ដាល បាន​រៀបរាប់​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ នេះ នៅ​វេលា​ម៉ោង​ប្រមាណ ៧ និង ៣០​នាទី​លោក ជូង ជូងី បាន​ទូរស័ព្ទ​ប្រាប់​នាង​ថា ប៉ូលិស​កំពុង​តាម​ចាប់​ខ្លួន​លោក​នៅ​ខែត្រ​កំពង់ឆ្នាំង ហើយ​នាង​បាន​ទូរស័ព្ទ​ប្រាប់​ទៅ​ខាង​គណៈ​មេធាវី និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​អំពី​បញ្ហា​នេះ។

លោក​មេធាវី សួន វិសាល ជា​អគ្គលេខាធិការ​គណៈ មេធាវី ឲ្យ​បាន​ឲ្យ​ដឹង​ថា លោក​មេធាវី ជូង ជូងី មិន​បាន​ធ្វើ​ខុស​វិជ្ជាជីវៈ​នោះ​ទេ ហើយ​ការ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​របស់​តុលាការ​ក៏​មិន​ត្រឹម​ត្រូវ​ដែរ។

សូម​លោក​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក ជី វិតា ជាមួយ​លោក​មេធាវី សួន វិសាល បន្ថែម​ជុំ​វិញ​បញ្ហា​នេះ៖

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Dec 29, 2011 07:11 AM

If they are man enough to intimidate an innocent man, they should be man enough to speak the truth. Just like Hun Sen, Khiev Sopheak is A COWARD who preys upon fear of the helpless. Yes, a bunch of coward...

Anonymous
Dec 29, 2011 12:00 AM

Mafia method is infected by youn in this goverment to tough khmer's people.

Anonymous
Dec 31, 2011 06:12 AM

Answer Pu Bong Y.Build khmer justice unity
United khmer to protect khme and limited
the teams of khmer leader orPM.

Anonymous
Dec 29, 2011 02:07 AM

If Khmer's homeland security does not know about catch of Mr chuong Chungi that Yuon's homeland security from Vietnam catches Mr Chuong Chungi.

Anonymous
Dec 28, 2011 10:03 PM

គណៈមេធាវី ស្មានតែគេឆ្កួតហើយហ្នឹង!លោកពូកែឆ្លើយ
បានល្អ យករួចខ្លួន ស្មានតែលោកគ្រាន់បើជាងគេហើយ
បានជាលោកគិតខ្លីដូច្នោះ!

Anonymous
Dec 29, 2011 12:49 AM

របបខ្មែក្រហមរស់ឡើងវិញហើយ ពីព្រោះអីពួកនេះដើរចាប់មនុស្សអត់ប្រើច្បាប់ទេ ចាប់ឫសម្លាប់រួចហើយ ឆ្លើយថាមិនដឹង។៕

Anonymous
Dec 29, 2011 01:23 PM

លោក ខៀវ សុខភ័គ ហ្នឹងម៉េចក៏អត់ដឹងរឿងស្អីសោះអ៊ីចឹង? រឺមួយ...?

Anonymous
Dec 29, 2011 01:39 PM

Cambodian lovers are in dangerous points, what should other Cambodian lovers do to help? please guide

Anonymous
Jan 04, 2012 12:01 PM

I don't know why they do without evident like this! do we have law in our country ?

Anonymous
Dec 29, 2011 09:10 AM

Be the real man CPP! Don't look so helpless and coward. This is a coward out of date strategy to fight the opponent in the 21st century. So, stop this stupid and coward strategy. Be the force of UNITY, Wonderful Khmer live long and strong! Build and strengthen from within like a man is the best strategy to earn a noble name for the Kingdom of Wonder!