តុលាការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​សម្លាប់​អ្នក​កាសែត​នៅ​រតនគិរី

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១២ សម្រេច​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី គឺ​លោក អ៊ាន ប៊ុនហេង ហៅ អេង និង​ភរិយា​ឈ្មោះ វី នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​អ្នក​កាសែត​ម្នាក់។
2012-09-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជន​សង្ស័យ ៣០៥
ប៉ូលិស​បណ្ដើរ​ជន​ជាប់​ចោទ​សម្លាប់​អ្នក​កាសែត​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី លោក អ៊ាន ប៊ុនហេង ហៅ អេង ចេញ​ពី​ឡាន នៅ​តុលាការ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១២។
Adhoc Photo

ការ​សម្រេច​ឃុំ​ខ្លួន​នេះ គឺ​បន្ទាប់​ពី​ប៉ូលិស​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​រយៈពេល ៧២​ម៉ោង ក្នុង​ករណី​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន​វរជន​ខ្មែរ គឺ​លោក ហង្ស សិរីឧត្តម កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។

គ្រួសារ អ្នក​កាសែត រតនគិរី ៣០៥
១៦-កញ្ញា-២០១២៖ គ្រួសារ​ជន​រង​គ្រោះ​ (រូប​សំពះ) ទាមទារ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល និង​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​លោក ហង្ស សិរីឧត្ដម។ RFA/Ratha Visal

នៅ​មុខ​ស្ថាប័ន​តុលាការ​ខេត្ត មនុស្ស​ជាង ២០០​នាក់ បាន​ចោម​រោម​មើល​ព្រឹត្តិការណ៍​នេះ ចំណែក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ប្រមាណ ២០​នាក់ បាន​ស្រែក​ទ្រហោយំ និង​ស្រែក​ទាមទារ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល និង​តុលាការ ចាត់​វិធានការ​ផ្ដល់​យុត្តិធម៌​ក្នុង​រឿង​នេះ។

សូម​​​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក រដ្ឋា វីសាល ដែល​បាន​ចុះ​យក​ព័ត៌មាន​ផ្ទាល់​ក្នុង​ព្រឹត្តិការណ៍​នេះ តាម​ការ​សាកសួរ​របស់​លោក កែវ និមល៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សេចក្ដីលោភលន់តែងវិនាស រស់ស្រួលមិនចង់ ចង់ជាប់គុក។

Sep 17, 2012 11:03 PM

Kh1Kh

ពី BB

Where is the justic for the innocent people...who is really behind this killings??
Is Cambodia is going back to the Killings Fields again...??

Sep 17, 2012 09:49 PM

ekoddom

ពី canada

haye avey ban jea khmer joul jet somlab khmer maless nor ?rir mouy nis jea vab pa tor ro boss medeuk nom khmer ? jos ber khm er slab oss ter me deuk nom kmher ross ban te ? ber neak slab jess tae bat postang tov heuy neak jun dai dorl jess tae rouch kloun yang nis, douch jea neak somlab lok chhut wutty, kak roney ah chhuk banditt jea derm nus ter tuklaka mean jet jouk rok yuttitor te? kir ort

Sep 17, 2012 04:17 PM

អ្នក​អាន​អនាមិក

ត្រឹមមន្រ្តី អហ ម្នាក់សោះហ៊ានសំលាប់មនុស្សពិតជាជាន់ឈ្លីច្បាប់ពេកហើយ

Sep 17, 2012 01:41 AM

Trokourn Andet Teuk

Soum Ouy Mean Yutethor Pong, Yeung Chong Kheugn Tolaka Kampuchea Mean Yutethor Nas,

Sep 17, 2012 01:25 AM

មើល​មតិ​ទាំង​អស់.