សាលាក្រុង​ហាម​មិន​ឲ្យ​សមាគម​គ្រូ​ដើរ​ហែ​ក្បួន​ថ្ងៃ​ទិវា​គ្រូ​បង្រៀន​ពិភពលោក

កំណត់​ហេតុ​នៃ​កិច្ចប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ចារ​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​បង្រៀន​ដឹកនាំ​មនុស្ស​ចូល​រួម​ចំនួន ៣៥០​នាក់ ដើរ​ហែ​ក្បួន​តាម​ផ្លូវ​ចេញ​ពី​ទី​លាន​ប្រជាធិបតេយ្យ ដើម្បី​ដាក់​ញត្តិ​ជូន​ក្រសួង​អប់រំ ជូន​ខុទ្ទកាល័យ​​នាយករដ្ឋមន្ត្រី និង​មន្ទីរ​រដ្ឋ​សភា​នោះ​ទេ។
ដោយ ដែន អយុធ្យា
2011.09.30

ផ្ទុយ​ទៅ​វិញ សាលា​រាជធានី​បាន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​ចាត់​តំណាង​ចំនួន ១៥​នាក់ ដើរ​យក​ញត្តិ​ជំនួស​ការ​ដើរ​ហែ​ក្បួន​មាន​មនុស្ស​ច្រើន​ចូល​រួម​វិញ។

លោក រ៉ុង ឈុន គឺ​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ លោក​បាន​សោកស្ដាយ​ចំពោះ​អាជ្ញាធរ​ដែល​បាន​ហាម​មិន​ឲ្យ​សមាគម​គ្រូ​ដឹកនាំ​ក្រុម​គ្រូ​បង្រៀន​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ពេល​នេះ។ លោក​បន្ត​ថា គោលបំណង​នៃ​ការ​ដើរ​ហែ​ក្បួន គ្រាន់​តែ​ចង់​ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រាជរដ្ឋាភិបាល និង​សាធារណជន ចំពោះ​តួនាទី​របស់​គ្រូ​បង្រៀន គឺ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ ឬ​ប៉ះពាល់​សន្តិសុខ​សង្គម​ក៏​ទេ​ដែរ។

លោក រ៉ុង ឈុន ឲ្យ​ដឹង​ដូច្នេះ ៖ «ការ​ដែល​អាជ្ញាធរ​ធ្វើ​ការ​អះអាង​គ្មាន​មូលហេតុ​ណា​មួយ​សមរម្យ​ទាក់ទង​បម្រាម​មិន​ឲ្យ​ហែ​ក្បួន ហើយ​យើង​វាយ​តម្លៃ​សេរីភាព​នៅ​កម្ពុជា ជុំវិញ​ការ​ប្រមូល​ផ្ដុំ​ការ​ដង្ហែ​ក្បួន​ធ្លាក់​ចុះ​ដល់​កម្រិត​សូន្យ។ រូប​បែប​នេះ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ ហើយ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ។ មួយ​ទៀត​យើង​ឃើញ​ថា អាជ្ញាធរ​ក្រុង​មិន​បាន​គោរព​ទៅ​នឹង​ច្បាប់​ស្ដីពី​បាតុកម្ម​មាត្រា​២​ទេ»

យ៉ាង​ណា​ក៏ដោយ លោក កើត ឆែ ជា​ប្រធាន​ដឹកនាំ​អង្គ​ប្រជុំ​តំណាង​ឲ្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​អាជ្ញាធរ​មិន​អនុញ្ញាត​​ឲ្យ​​សមាគម​​គ្រូ​ដើរ​ហែ​ក្បួន ដោយសារ​តែ​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ពិសេស​​អំឡុង​ពេល​នេះ​ទីក្រុង​ភ្នំពេញ កំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Sep 30, 2011 07:21 AM

បើស្រុកឆ្កួតមិនមកពីអ្នកដឹកនាំគំនិតឆ្កួត?

Anonymous
Sep 29, 2011 11:04 PM

នេះហាមនោះហាមធ្វើអីកើតនៅស្រុកខ្មែរដូចឆ្គួតអីចឺងអាស្រុកឆ្គួត។ តែពេនណាទៅវាអោយបញ្ញេញមតិដោយសេរី?

Anonymous
Sep 30, 2011 03:03 AM

If we compare two regimes:1) The First Killing Field 2)The Second Killing Field
Everything is the same thing exactly,We had no right to protect ourself or our property.and we had no right to complain anything.The first killing Field never ever moved the east border or cut down the trees like that the Second killing did...The first one were killed by system...the second one were killed one by one or by group..for example:In 1992 and in 1997.Everything I just said 199 % is true.

Anonymous
Oct 01, 2011 04:35 PM

RFA spelled wrong, not កើត ឆែ, but​ កើតឆ្កែ