ទីភ្នាក់ងារព័ត៌មានបារាំងឈ្មោះ អេអេហ្វភី (AFP) បានឲ្យដឹងថា មន្ត្រីក្រសួងការបរទេសថៃបានថ្លែងនៅថ្ងៃ១៣ តុលា ថា ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃនៅតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរគួរតែដោះស្រាយជាទ្វេភាគីជាជាងដោះស្រាយតាមវេទិកាអន្តរជាតិដែលមានការប្រជុំនាពេលខាងមុខនេះនៅប្រទេសថៃ។
ទាហានខ្មែរអង្គុយជាមួយទាហានថៃក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។
ការប្រកាសរបស់មន្ត្រីក្រសួងការបរទេសថៃនេះបានកើតមានឡើងក្រោយពេលមន្ត្រីកម្ពុជាបានប្រកាសកាលពីថ្ងៃច័ន្ទ ទី១២ តុលា ថា កម្ពុជាបានស្នើសុំឲ្យប្រទេសថៃដែលជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឲ្យដាក់បញ្ហាទំនាស់រវាងកម្ពុជាជាមួយថៃនៅតាមតំបន់ព្រំដែននៅក្បែរប្រាសាទព្រះវិហាររបស់ខ្មែរចូលទៅក្នុងកិច្ចប្រជុំអាស៊ានពិភាក្សា។
មន្ត្រីក្រសួងការបរទេសថៃបានហៅការស្នើលើកឡើងរបស់ភាគីកម្ពុជាដោយផ្អែកលើរបាយការណ៍មិនច្បាស់លាស់នៅក្នុងកាសែតរបស់ថៃ។
កាលពីសប្តាហ៍មុនកាសែតថៃបានសរសេរអត្ថបទដោយដកស្រង់សម្ដីរបស់លោករដ្ឋមន្ត្រីការបរទេសថៃ ដែលបានមានប្រសាសន៍ថា ប្រទេសថៃកំពុងស្វែងរកការយល់ព្រមពីកិច្ចប្រជុំអាស៊ានឲ្យមានការបង្កើតយន្តការឯករាជមួយដោះស្រាយទំនាស់រឿងព្រំដែនរវាងប្រទេសកម្ពុជាជាមួយថៃ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.