ថៃ​ដោះ​លែង​អ្នក​ភូមិ​ខ្មែរ​៣​នាក់​ជាប់​ចោទ​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់

2009-11-25

អាជ្ញាធរ​ថៃ​បាន​ដោះ​លែង​អ្នក​ភូមិ​៣​នាក់​ក្នុង​ចំណោម​១២​នាក់ ក្រោយ​ពី​អ្នក​ភូមិ​ខ្មែរ​ទាំង​នោះ​ត្រូវ​បាន​កង​ទាហាន​ប៉ារ៉ា​ថៃ ចាប់​ឃុំ​កាល​ពី​ថ្ងៃ​៩ និង​ថ្ងៃ​១០ វិច្ឆិកា ដោយ​ចោទ​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ក្នុង​ដី​ថៃ។

លោក ប្រាក់ សាំ ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រក​បឹងត្រកួន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​ថា ភាគី​ថៃ​បាន​យល់​ព្រម​ដោះ​លែង​អ្នក​ភូមិ​ខ្មែរ​៣​នាក់​មក​វិញ ក្រោយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​៣​នាក់​បាន​បង់​ប្រាក់​ម្នាក់ៗ​អស់​ជាង​១​ពាន់​បាត​ទៅ​ឲ្យ​តុលាការ​ខេត្ត​ស្រះកែវ​ថៃ។

លោក ប្រាក់ សាំ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ដោយសារ​បី​នាក់​ហ្នឹង​គ្នា​មាន​លុយ​ប្រកាន់​ក្ដី អស់​ម្នាក់​១​ពាន់​បាត​ជាង ចំណែក​៥​នាក់​ទៀត​អត់​ទាន់​មាន​លុយ​ឲ្យ​គេ​ទេ អត់​ទាន់​បាន​មក​ទេ។ ៥​នាក់​ហ្នឹង បើ​សិន​ជា​មាន​លុយ​បង់​នឹង​អាច​ត្រូវ​ដោះ​លែង»

កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ប្រជាពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ត្រូវ​បាន​ទាហាន​ប៉ារ៉ា​ថៃ​ចាប់​ខ្លួន ខណៈ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់ ជិះ​ម៉ូតូ​ឌុប​ក្នុង​គោល​ដៅ​ទៅ​ក្រុង​បាងកក​រក​ការងារ​ធ្វើ និង​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ប្រជាពលរដ្ឋ​ខ្មែរ​១០​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​ដូច​គ្នា ខណៈ​ដែល​ពួកគេ​ជិះ​កង់​ដឹក​អង្ករ​លក់​ក្នុង​ដី​ថៃ​តាម​បន្ទាត់​ព្រំដែន។

ខ្មែរ​ទាំង​១២​នាក់​បាន​ឆ្លង​តាម​ច្រក​អូរសាយ ជិត​ច្រក​បឹងត្រកួន ក្នុង​ឃុំ​គោករមៀត ស្រុក​ថ្មពួក លុះ​ចូល​ដល់​ចំណុច​មួយ​ក្នុង​ភូមិ​ថាត់ថៃ ឃុំ​ថាត់ថៃ ស្រុក​តាប់ព្រះយ៉ា ខេត្ត​ស្រះកែវ ត្រូវ​កង​ទាហាន​ប៉ារ៉ា​ចាប់​ដោយ​ចោទ​ថា ឆ្លង​ដែន​ខុស​ច្បាប់​និង​យក​ទំនិញ​ទៅ​លក់​អត់​មាន​ការ​ត្រួត​ពិនិត្យ​ពី​មន្ត្រី​គយ​ថៃ។

លោក អ៊ឹម រិទ្ធ មេ​ភូមិ​ត្រពាំងសំរោង បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​ដែល​ថៃ​ដោះ​លែង​មក​វិញ​នោះ មាន​ឈ្មោះ ប៉ិត ស៊ីម, ប៊ុន កេសរ និង​ឈ្មោះ ស៊ុន កំសត់។

លោក អ៊ឹម រិទ្ធ បាន​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «៣​នាក់​ហ្នឹង​យក​លុយ​ទៅ​លោះ​ចេញ​មុន​ការ​ឃុំ​ខ្លួន អ៊ីចឹង​នៅ​៤​នាក់​ទៀត សម្រាប់​ភូមិ​ខ្ញុំ​ទេ នៅ​ពេល​មួយ​អាទិត្យ​ទៀត។ ខ្ញុំ​សួរ​អ្នក​ចេញ​មក​ហ្នឹង​គាត់​ថា ត្រូវ​ឃុំ​៧​ថ្ងៃ​ទៀត»

អ្នក​ភូមិ​ម្នាក់​ឈ្មោះ ប៊ុន កេសរ ដែល​ថៃ​ដោះលែង​មក​វិញ​នោះ បាន​ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​៧​នាក់​ទៀត​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ស្រះកែវ ចំណែក​ក្មេង​២​នាក់​ទៀត​មិន​ទាន់​គ្រប់​អាយុ ត្រូវ​បាន​អាជ្ញា​ធរ​ថៃ​យក​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ។

លោក​ឧត្តមសេនីយ៍ ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ ទី​១៧ វិច្ឆិកា កន្លង​ទៅ​ថ្មីៗ​នេះ​ថា ភាគី​ថៃ​បាន​សន្យា​ថា នឹង​ដោះ​លែង​ប្រជាពលរដ្ឋ​ខ្មែរ​៨​នាក់​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​មក​វិញ ប៉ុន្តែ​រហូត​មក​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា មាន​តែ​អ្នក​ភូមិ​ខ្មែរ​បី​នាក់​ប៉ុណ្ណោះ​ត្រូវ​ថៃ​ដោះ​លែង។

អ្នក​ភូមិ​ខ្មែរ​ដែល​កំពុង​ជាប់​ឃុំ​ជា​បន្ត​នោះ មាន​ឈ្មោះ អួរ ស្រ៊ុន ឈ្មោះ ថន ថាច ឈ្មោះ សំ ថាន ឈ្មោះ ស៊ុត សុផល ឈ្មោះ ហ៊ុយ ឈុនលី និង​ក្មេង​អាយុ២​ឆ្នាំ​ឈ្មោះ លី ប៊ុនលាង និង​ឈ្មោះ ថាច វីរៈ អ្នក​ទាំងអស់​រស់​នៅ​ភូមិ​សាមគ្គី​និង​ភូមិ​ត្រពាំងសំរោង ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ចំណែក​ឯ​បុរស​ពីរ​នាក់​ផ្សេង​ទៀត ជា​អ្នក​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​បណ្តោះ​អាសន្ន មិន​មាន​អ្នក​ស្គាល់​ឈ្មោះ៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

មេ​ទ័ព​ខ្មែរ៖ ការ​ប៉ះ​ទង្គិច​គ្នា​នឹង​ចៀស​មិន​រួច​បើ​ថៃ​នៅតែ​ប៉ុនប៉ង​ឈ្លានពាន

មេ​ដឹកនាំ​ខ្មែរ​រិះគន់​ធ្ងន់ៗ​ចំពោះ​នាយក​រដ្ឋមន្ត្រី​ថៃ

ខ្មែរ​បដិសេធ​ថា​មិន​បាន​បញ្ជូន​មន្រ្តី​ទៅ​ចរចា​ជាមួយ​ថៃ​នៅ​ប្រាសាទ​តាមាន់

ស្ថានការណ៍​នៅ​តំបន់​ប្រាសាទ​តាមាន់​ធំ​​ថ្ងៃ​​៨ កុម្ភៈ

សភាពការណ៍​ទូទៅ​នៅ​តំបន់​ព្រំដែន​ភាគ​ពាយ័ព្យ

ស្ថានការណ៍​យោធា​នៅ​តំបន់​ប្រាសាទ​តាមាន់

ទាហាន​ថៃ​ចូល​កាន់​កាប់​ប្រាសាទ​តាមាន់​

ហ៊ុន​សែន៖ កម្ពុជា​នឹង​បើក​ច្រក​ព្រំដែន​បើ​សភាពការណ៍​ដូច​មុន​ថ្ងៃ​១៥ កក្កដា

អាជ្ញាធរ​រឹត​បន្តឹង​សន្តិសុខ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ

កម្ពុជា​ប្រតិកម្ម​ចំពោះ​សញ្ញា​កំណត់​ព្រំដែន​ខ្មែរ​ថៃ​របស់​Google Earth